ភាគទី១២
តើលោកអ្នកអាចមានសុភមង្គលក្នុងជីវិតគ្រួសារយ៉ាងដូចម្ដេច?
សេចក្ដីស្រឡាញ់គឺជាកត្តាសំខាន់ដើម្បីមានសុភមង្គលក្នុងជីវិតគ្រួសារ។ អេភេសូរ ៥:៣៣
ខ្នាតតម្រារបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍ គឺប្ដីមួយប្រពន្ធមួយ។
ប្ដីដែលស្រឡាញ់ប្រពន្ធ តែងប្រព្រឹត្តស្លូតបូតចំពោះនាង ហើយខំយល់ចិត្តនាង។
ប្រពន្ធគួរសហការជាមួយប្ដី។
កូនគួរស្ដាប់បង្គាប់ឪពុកម្ដាយ។
ត្រូវសប្បុរសនិងស្មោះត្រង់ មិនមែនឃោរឃៅឬក្បត់ឡើយ។ កូឡុស ៣:៥, ៨-១០
បណ្ដាំរបស់ព្រះចែងថា ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចស្រឡាញ់រូបកាយរបស់ខ្លួន ហើយប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ។
ការរួមដំណេកជាមួយនឹងអ្នកដែលមិនមែនជាគូអាពាហ៍ពិពាហ៍ គឺខុស។ ការមានប្ដីឬប្រពន្ធលើសពីម្នាក់ ក៏ខុសដែរ។
បណ្ដាំរបស់ព្រះយេហូវ៉ាបង្រៀន ក្រុមគ្រួសារអំពីរបៀបធ្វើឲ្យ មានសុភមង្គល។