ចម្រៀងលេខ៨៩
បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ
(លូកា ១១:២៨)
១. បើយើងស្ដាប់គ្រិស្តតើយើងនឹងធ្វើតាមឬទេ?
លោកបង្រៀនយើងដូចពន្លឺបំភ្លឺផ្លូវ
តើយើងសប្បាយដែលបានរៀននិងធ្វើតាមទេ?
យើងនឹងបានពរបើយើងស្ដាប់តាមឥឡូវ។
(បន្ទរ)
ស្ដាប់បង្គាប់បានពរបវរ
ស្គាល់បំណងព្រះបានច្បាស់ល្អ
ជីវិតអ្នកនឹងសប្បាយហើយមានអំណរ
ស្ដាប់បង្គាប់បានពរបវរ។
២. វិថីជីវិតដូចផ្ទះដែលជួយការពារយើង
បើយើងសង់វានៅលើថ្មមិនមែនខ្សាច់
ធ្វើតាមបង្គាប់លោកយេស៊ូដែលស្រឡាញ់យើង
យើងនឹងសាងជីវិតលើគ្រឹះរឹងមាំផ្ដាច់។
(បន្ទរ)
ស្ដាប់បង្គាប់បានពរបវរ
ស្គាល់បំណងព្រះបានច្បាស់ល្អ
ជីវិតអ្នកនឹងសប្បាយហើយមានអំណរ
ស្ដាប់បង្គាប់បានពរបវរ។
៣. ប្រៀបដូចដើមឈើចាក់ឫសជ្រៅនៅក្បែរមាត់ទឹក
តែងតែបង្កើតផលល្អតាមកាលវេលា
បើស្ដាប់បង្គាប់ដូចជាកូនដែលលោកតែងនឹក
ព្រះនឹងឲ្យពរនិងជីវិតយើងគ្រប់គ្នា៕
(បន្ទរ)
ស្ដាប់បង្គាប់បានពរបវរ
ស្គាល់បំណងព្រះបានច្បាស់ល្អ
ជីវិតអ្នកនឹងសប្បាយហើយមានអំណរ
ស្ដាប់បង្គាប់បានពរបវរ។
(សូមពិនិត្យបន្ថែម បច. ២៨:២; ចសព. ១:៣; សុភ. ១០:២២; ម៉ាថ. ៧:២៤-២៧; លូក. ៦:៤៧-៤៩)