បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wcg ជំ. ៥ ទំ. ៣២-៣៥
  • គាត់​ជួប​ការ​ពិបាក​ដ៏​ខ្លាំង​បំផុត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គាត់​ជួប​ការ​ពិបាក​ដ៏​ខ្លាំង​បំផុត
  • ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • រំពឹង​គិត​ដើម្បី​ទាញ​មេ​រៀន
  • រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​លោក
  • រៀន​ថែម​ទៀត
  • ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ព្រះសាកល្បងអាប្រាហាំ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • បុរស​ដំបូង​ដែល​ធ្វើ​សង្គ្រាម​ដើម្បី​ព្រះ​យេហូវ៉ា
    ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
  • ព្រះសាកល្បងជំនឿរបស់អ័ប្រាហាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
wcg ជំ. ៥ ទំ. ៣២-៣៥

៥ អាប្រាហាំ

គាត់​ជួប​ការ​ពិបាក​ដ៏​ខ្លាំង​បំផុត

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

ឥឡូវ​អាប្រាហាំ​មាន​វ័យ​ចាស់ គាត់​កំពុង​បោះ​ជំហាន​យឺត​ៗ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ឲ្យ​ទៅ។ ការ​ធ្វើ​ដំណើរ​នេះ​ចំណាយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ តែ​នេះ​ប្រាកដ​ជា​ដំណើរ​ដ៏​ពិបាក​បំផុត​ក្នុង​ជីវិត​របស់​គាត់។

នៅ​តាម​ផ្លូវ អាប្រាហាំ​ចេះ​តែ​គិត​អំពី​អ្វី​ដែល​ព្រះ​បាន​ប្រាប់​គាត់​ថា​៖ ​«​សូម​នាំ​អ៊ី​សា​ក​កូន​តែ​មួយ​ជា​ទី​ស្រឡាញ់​របស់​អ្នក ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ម៉ូរីយ៉ា ហើយ​ជូន​គាត់​ជា​គ្រឿង​បូជា​ដុត​នៅ​លើ​ភ្នំ​ដែល​ខ្ញុំ​នឹង​បង្ហាញ​អ្នក​»។ ព្រះ​យេហូវ៉ា​ដឹង​ថា​អាប្រាហាំ​ស្រឡាញ់​អ៊ីសាក​ខ្លាំង​ណាស់ ចុះ​ម្ដេច​បាន​ជា​លោក​ប្រាប់​គាត់​ឲ្យ​ធ្វើ​ដូច្នេះ? ចំណែក​អាប្រាហាំ​វិញ ហេតុ​អ្វី​គាត់​អាច​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ?

អាប្រាហាំ​និង​អ៊ីសាក​កំពុង​ដើរ​ឡើង​ភ្នំ។ អាប្រាហាំ​កាន់​ឆ្នាំង​ដី​ដែល​មាន​រងើក​ភ្លើង ឯ​អ៊ីសាក​លី​អុស។ អ៊ីសាក​ងាក​ក្រោយ​មើល​អាប្រាហាំ​ដែល​កំពុង​សម្លឹង​ទៅ​មេឃ។

គម្ពីរ​ហៅ​អាប្រាហាំ​ថា​៖ ​«​ឪពុក​របស់​អស់​អ្នក​ដែល​មាន​ជំនឿ​»។ (​រ៉ូម ៤:១១​) សូម្បី​តែ​មុន​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​អាប្រាហាំ​ឲ្យ​ធ្វើ​រឿង​នោះ គាត់​មាន​ជំនឿ​រឹង​មាំ​រួច​ទៅ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​ពង្រឹង​ជំនឿ​របស់​គាត់​ផង​ដែរ។ ជា​ឧទាហរណ៍ ជា​ច្រើន​ឆ្នាំ​មុន​អ៊ីសាក​កើត​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាប្រាហាំ​ថា លោក​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​នៅ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ នេះ​បាន​ធ្វើ​ឲ្យ​អាប្រាហាំ​ខ្វល់​ខ្វាយ​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​គាត់​សួរ​ព្រះ​យេហូវ៉ា​ថា តើ​លោក​នឹង​បំផ្លាញ​ទាំង​មនុស្ស​ល្អ​ទាំង​មនុស្ស​អាក្រក់​មែន​ឬ? ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បង្រៀន​អាប្រាហាំ​ដោយ​ចិត្ត​អត់​ធ្មត់​ថា បើ​លោក​ឃើញ​មាន​មនុស្ស​ល្អ​តែ​ប៉ុន្មាន​នាក់ លោក​នឹង​មិន​បំផ្លាញ​អ្នក​ក្រុង​ទាំង​នោះ​ឡើយ។ (​ដក. ១៨:១៦​-​៣៣​) អាប្រាហាំ​មិន​ដែល​ភ្លេច​មេ​រៀន​នោះ​ទេ គឺ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​យុត្តិធម៌​និង​មាន​មេត្តា​ករុណា។

ពេល​ព្រះ​យេហូវ៉ា​បាន​សុំ​អាប្រាហាំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ពិបាក​បំផុត​សម្រាប់​ឪពុក ហេតុ​អ្វី​គាត់​អាច​មាន​ចិត្ត​ក្លាហាន​ស្ដាប់​បង្គាប់​លោក?

មិន​យូរ​ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អាប្រាហាំ​និង​សារ៉ា។ តើ​នោះ​ជា​អ្វី? គឺ​លោក​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​បង្កើត​កូន ទោះ​ជា​ពេល​នោះ​សារ៉ា​មាន​អាយុ​ជិត​៩០​ឆ្នាំ ហើយ​អាប្រាហាំ​មាន​អាយុ​ជិត​១០០​ឆ្នាំ​ក៏​ដោយ។ លោក​បាន​ឲ្យ​ពួក​គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​អ៊ីសាក។ អាប្រាហាំ​រៀន​ថា គ្មាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​អាច​ធ្វើ​បាន​ឡើយ! (​រ៉ូម ៤:១៨, ១៩​) មេ​រៀន​នេះ​ច្បាស់​ជា​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​អាប្រាហាំ។

ទោះ​ជា​រឿង​ទាំង​នោះ​កន្លង​ទៅ​ប្រមាណ​២៥​ឆ្នាំ​ក្ដី អាប្រាហាំ​ច្បាស់​ជា​បាន​គិត​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​បទ​ពិសោធន៍​ទាំង​នោះ កាល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ម៉ូរីយ៉ា។ គាត់​ជឿ​ជាក់​ថា​បើ​អ៊ីសាក​ត្រូវ​ស្លាប់​មែន ព្រះ​យេហូវ៉ា​មាន​បំណង​ចិត្ត​និង​មាន​សមត្ថភាព​ដើម្បី​ប្រោស​កូន​គាត់​ឲ្យ​រស់​ឡើង​វិញ។ (​ហេ. ១១:១៩​) សេចក្ដី​សង្ឃឹម​នេះ​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​របស់​គាត់។

ពេល​អាប្រាហាំ​ឃើញ​ពី​ចម្ងាយ​នូវ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ឲ្យ​ទៅ គាត់​ក៏​ប្រាប់​អ្នក​បម្រើ​ឲ្យ​នៅ​ចាំ​គាត់​សិន ក្នុង​កាល​ដែល​គាត់​និង​អ៊ីសាក​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ជូន​គ្រឿង​បូជា។ គាត់​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ប្រាប់​អ្នក​បម្រើ​ថា គាត់​និង​អ៊ីសាក​នឹង​ត្រឡប់​មក​វិញ។ ពេល​ទៅ​ដល់​លើ​ភ្នំ អាប្រាហាំ​ចាត់​វិធានការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ដំបូង អាប្រាហាំ​ចង​ដៃ​ចង​ជើង​អ៊ីសាក រួច​ដាក់​អ៊ីសាក​លើ​ទី​បូជា។ ទោះ​ជា​អ៊ីសាក​នៅ​ក្មេង និង​មាន​កម្លាំង​ច្រើនជាង​ឪពុក​ក្ដី អ៊ីសាក​មិន​ជំទាស់​នឹង​ឪពុក​ទេ។ លុះ​ចង​អ៊ីសាក​រួច អាប្រាហាំ​លើក​កាំបិត​ប្រុង​នឹង​សម្លាប់​អ៊ីសាក​ជា​កូន​ដែល​គាត់​ស្រឡាញ់​ខ្លាំង​ណាស់ តែ​ពេល​នោះ​ស្រាប់​តែ​មាន​សំឡេង​ទេវតា​ស្រែក​ហៅ​ឈ្មោះ​គាត់ ហើយ​និយាយ​ថា​៖ ​«​កុំ​សម្លាប់​កូន​នោះ​ឡើយ​»។

បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​សរសើរ​អាប្រាហាំ ដោយ​សារ​គាត់​មាន​ជំនឿ​និង​ស្ដាប់​បង្គាប់​លោក។ ដូច្នេះ លោក​បាន​បញ្ជាក់​សេចក្ដី​សន្យា​របស់​លោក​ម្ដង​ទៀត​ថា អាប្រាហាំ​នឹង​មាន​កូន​ចៅ​ច្រើន​សន្ធឹក ហើយ​«​គ្រប់​ប្រជា​ជាតិ​នៅ​ផែន​ដី​»​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ​តាម​រយៈ​គាត់។

រហូត​មក​ដល់​សព្វ​ថ្ងៃ ព្រះ​យេហូវ៉ា​កំពុង​តែ​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ចំពោះ​អាប្រាហាំ​ក្លាយ​ជា​ការ​ពិត។ សេចក្ដី​សន្យា​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជា​រៀង​រហូត។ រឿង​របស់​អាប្រាហាំ​ក៏​ជួយ​យើង​ឲ្យ​យល់​ដឹង​ខ្លះ​ៗ​ទុក​ជា​មុន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ ដើម្បី​សង្គ្រោះ​មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់។ ដូច​អាប្រាហាំ​សុខ​ចិត្ត​លះ​បង់​កូន​តែ​មួយ​របស់​គាត់ ព្រះ​យេហូវ៉ា​ក៏​សុខ​ចិត្ត​លះ​បង់​បុត្រ​តែ​មួយ​របស់​លោក​គឺ​លោក​យេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់។ (​យ៉ូន. ៣:១៦​) ដូច្នេះ ពេល​យើង​អាន​កំណត់​ហេតុ​អំពី​ការ​លះ​បង់​របស់​អាប្រាហាំ យើង​អាច​ស្រមៃ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ប៉ុន​ណា។

បើ​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​និង​បាន​ធ្វើ​នៅ​អតីតកាល យើង​ក៏​អាច​មាន​ជំនឿ​រឹង​មាំ​ដូច​អាប្រាហាំ​ដែរ។ ពេល​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ យើង​កាន់​តែ​មាន​ចិត្ត​ក្លាហាន។ យើង​មិន​ចាំ​បាច់​បារម្ភ​ថា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​ធ្វើ​អ្វី​ដូច​ដែល​លោក​បាន​ប្រាប់​អាប្រាហាំ​ឲ្យ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ បើ​យើង​មាន​ជំនឿ​លើ​លោក យើង​នឹង​មាន​ចិត្ត​ក្លាហាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​លោក មិន​ថា​ស្រួល​ឬ​ពិបាក​ក្ដី។ ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​នឹង​ទទួល​ពរ​ហួស​ពី​ការ​នឹក​ស្មាន!

សូម​អាន​កំណត់​ហេតុ​គម្ពីរ

  • ដើម​កំណើត ២២:១​-​១៩

  • ហេប្រឺ ១១:១១, ១២, ១៧​-​១៩

សម្រាប់​ការ​ពិគ្រោះ

ក្នុង​កំណត់​ហេតុ​នេះ តើ​អាប្រាហាំ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

បង្កើន​ចំណេះ

  1. ១. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​អាប្រាហាំ​ជា​បុគ្គល​ពិត? (​g ៥/១២ ទំ.១៨, ប្រអប់; it ​«​អាប្រាហាំ​»​ វ.២២​-​២៣​) ក

    រូប​ភាព ក: អក្សរ​ចារឹក​រៀប​រាប់​អំពី​«​វាល​របស់​អាប់រ៉ាម​»​នៅ​លើ​ជញ្ជាំង​មួយ​ក្នុង​តំបន់​ខាណាក់​នៃ​ប្រទេស​អេហ្ស៊ីប

  1. ២.តើ​អាប្រាហាំ​ប្រហែល​ជា​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? (​ia ទំ.២៦ វ.៤​-​៥​)

  2. ៣.ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ការ​គោរព​ប្រណិប័តន៍​របស់​អាប្រាហាំ? (​rr ទំ.២០ វ.១៨​)

  3. ៤. តើ​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ​នៅ​ដើម​កំណើត ២២:១៧ បញ្ជាក់​យ៉ាង​ណា​ថា​គម្ពីរ​គឺ​ត្រឹម​ត្រូវ​តាម​វិទ្យា​សាស្ត្រ? (​g៨៨ ៨/៤ ទំ.២៥​) ខ

នៅ​ឯ​ឆ្នេរ​ខ្សាច់ មេឃ​ពេញ​ដោយ​ផ្កាយ​មីរ​ដេរដាស

រូប​ភាព ខ

រូប​ភាព ខ

រំពឹង​គិត​ដើម្បី​ទាញ​មេ​រៀន

  • តើ​សេចក្ដី​សង្ឃឹម​របស់​អាប្រាហាំ​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ការ​ផ្ដោត​ទៅ​លើ​សេចក្ដី​សង្ឃឹម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន? គ

    បណ្ដុំ​រូប​ភាព​៖ ១. បុរស​ពោះម៉ាយ​ម្នាក់​សម្លឹង​មើល​រូប​ថត​ថ្ងៃ​រៀប​ការ​របស់​គាត់​ទាំង​ក្រៀម​ក្រំ​ចិត្ត។ ២. គាត់​ស្រមៃ​ឃើញ​ខ្លួន​និង​ប្រពន្ធ​នៅ​ក្នុង​សួន​ឧទ្យាន​ដើរ​កាន់​ដៃ​គ្នា​តាម​មាត់​សមុទ្រ។

    រូប​ភាព គ

  • តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​អាប្រាហាំ . . .

    • ពេល​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត? (​ហេ. ១៣:១៥​)

    • ពេល​សម្រេច​ចិត្ត​អំពី​ការ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​យើង? (​សុភ. ៣:៩​)

    • ពេល​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​ត្រូវ​ការ​ជំនួយ? (​ភី. ៤:១៨​)

  • តើ​អ្នក​អាច​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​អាប្រាហាំ​តាម​របៀប​ណា​ទៀត?

រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​លោក

  • តើ​កំណត់​ហេតុ​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

  • តើ​កំណត់​ហេតុ​នេះ​ទាក់​ទង​យ៉ាង​ណា​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា?

  • ពេល​អាប្រាហាំ​និង​អ៊ីសាក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​ខ្ញុំ​ចង់​សួរ​ពួក​គាត់​អំពី​រឿង​អ្វី​ខ្លះ?

រៀន​ថែម​ទៀត

សូម​មើល​ព្រឹត្តិការណ៍​ដ៏​រស់​រវើក​ក្នុង​កំណត់​ហេតុ​នេះ។

ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់ អាប្រាហាំ ភាគ​ទី​២ (​១១:១០​)

តើ​តាម​របៀប​ណា​អាប្រាហាំ​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា? ហើយ​តើ​អ្នក​អាច​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​លោក​យ៉ាង​ដូច​ម្ដេច?

​«​ព្រះ​យេហូវ៉ា​បាន​ហៅ​គាត់​ថា​‹សម្លាញ់​របស់​ខ្ញុំ›​»​ (​w​១៦.០២ ទំ.៣​-​៨​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក