ភាគទី១១
តើព្រះយេហូវ៉ាស្ដាប់យើងឬទេ?
ព្រះពិតជាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។ ពេត្រុសទី១ ៣:១២
ព្រះយេហូវ៉ាជា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»។ (ចម្រៀងសរសើរព្រះ ៦៥:២) លោកចង់ឲ្យយើងជម្រាបលោកអំពីអ្វីដែលមានក្នុងចិត្តយើង។
ត្រូវអធិដ្ឋានទៅព្រះយេហូវ៉ា មិនមែនអធិដ្ឋានទៅអ្នកណាផ្សេងទៀតទេ។
យើងអាចអធិដ្ឋានអំពីរឿងជាច្រើន។ យ៉ូហានទី១ ៥:១៤
ត្រូវអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។
ត្រូវអធិដ្ឋានសុំព្រះយេហូវ៉ាជួយលោកអ្នកឲ្យធ្វើអ្វីដែលត្រឹមត្រូវ។ លោកអ្នកក៏អាចអធិដ្ឋានអំពីការងារ អាហារ សុខភាព សម្លៀកបំពាក់ និងជម្រក។
ត្រូវអធិដ្ឋានដោយនូវនាមលោកយេស៊ូ ដើម្បីបង្ហាញថាលោកអ្នកឲ្យតម្លៃចំពោះអ្វីដែលលោកយេស៊ូបានធ្វើដើម្បីលោកអ្នក។