ពាក្យផ្ដើម
តើអ្នកធ្លាប់មានអារម្មណ៍ថាព្រះមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកឬទេ? បើដូច្នេះមែន មិនមែនមានតែអ្នកប៉ុណ្ណោះទេដែលមានអារម្មណ៍បែបនេះ។ មនុស្សជាច្រើនអធិដ្ឋានសុំជំនួយពីព្រះ ប៉ុន្តែបញ្ហារបស់ពួកគេនៅតែមាន។ អត្ថបទបន្តបន្ទាប់នេះនឹងពន្យល់អំពីមូលហេតុដែលយើងអាចប្រាកដថា ព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង មូលហេតុដែលលោកមិនតបឆ្លើយសេចក្ដីអធិដ្ឋានខ្លះ និងអំពីរបៀបដែលយើងអាចអធិដ្ឋានដើម្បីឲ្យព្រះឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់យើង។