ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិកកំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែកុម្ភៈ
w៨៩-E ១/៧ ទំ. ៣ វ. ៤
មូលហេតុដែលអ្នកគួរដឹងសេចក្ដីពិតអំពីអាប្រាហាំ
អាប្រាហាំបានឮអំពីសេចក្ដីសន្យានេះយ៉ាងហោចណាស់ពីរដង។ (លោកុប្បត្តិ ១៨:១៨; ២២:១៨) ដើម្បីសម្រេចសេចក្ដីសន្យារបស់លោក ព្រះនឹងប្រោសក្រុមគ្រួសាររបស់អាប្រាហាំដែលបានស្លាប់ឲ្យរស់ឡើងវិញ។ ពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនឹងមានជីវិតសប្បាយណាស់ ពីព្រោះពួកគេជាច្រើននាក់នឹងភ្ញាក់ឡើងនៅពេលដែលផែនដីមានស្ថានភាពដូចជាសួនឧទ្យានដែលមនុស្សដំបូងបានបាត់បង់។ បន្ទាប់មក ពួកគេនឹងរៀនអំពីរបៀបដែលពួកគេអាចទទួលបានជីវិតដែលគ្មានទីបញ្ចប់។—លោកុប្បត្តិ ២:៨, ៩, ១៥-១៧; ៣:១៧-២៣
it-2-E ទំ. ៦៨៣ វ. ១
សង្ឃ
កិច្ចបម្រើជាសង្ឃរបស់ម៉េលគីសេដិកគឺប្រសើរជាងកិច្ចបម្រើរបស់សង្ឃពីកុលសម្ព័ន្ធលេវី។ អាប្រាហាំបានឲ្យមួយភាគដប់ទៅម៉េលគីសេដិកហើយទទួលពរពីគាត់។ ដោយសារអាប្រាហាំជាបុព្វបុរសលេវី នោះគឺហាក់ដូចជាលេវីបានឲ្យមួយភាគដប់ទៅម៉េលគីសេដិកដែរ។ (លោ. ១៤:១៨-២០; ហេ. ៧:៤-១០) ដោយសារហេតុទាំងនេះ ម៉េលគីសេដិកជាតំណាងលោកយេសូគ្រិស្តដែលជា«សង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក»។—ហេប្រឺ ៧:១៧
ថ្ងៃទី ១០-១៦ ខែកុម្ភៈ
it-1-E ទំ. ៨១៧
កំហុស ការរកកំហុស
ព្រះយេហូវ៉ាបានបង្គាប់អាប្រាហាំថា៖ «ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ»។ (លោ. ១៧:១) ទោះជាបុរសទាំងពីរនាក់នេះជាមនុស្សមិនល្អឥតខ្ចោះនិងបានស្លាប់ហើយក្ដី ព្រះយេហូវ៉ាដែលជាព្រះដែលអាច«ទត . . . ក្នុងចិត្ត»ចាត់ទុកពួកគាត់ថាជាមនុស្សគ្រប់លក្ខណ៍។ (១សាំ. ១៦:៧; សូមពិនិត្យបន្ថែម ២ព. ២០:៣; ២រប. ១៦:៩) លោកបានផ្ដល់បុត្រដ៏ល្អឥតខ្ចោះរបស់លោក (ហេ. ៧:២៦) ជាថ្លៃលោះ។ ដោយមានមូលដ្ឋានលើថ្លៃលោះនេះ លោកអាចហៅអស់អ្នកដែលបង្ហាញជំនឿនិងស្ដាប់បង្គាប់លោកថាជា«មនុស្សសុចរិត»ឬគ្រប់លក្ខណ៍ហើយដំណាលគ្នានោះរក្សាជំហររបស់លោកជាចៅក្រមសុចរិតនិងគ្មានកំហុស។—រ៉ូម ៣:២៥, ២៦
it-1-E ទំ. ៣១ វ. ១
អាប្រាហាំ
ព្រះយេហូវ៉ាបានផ្លាស់ប្ដូរឈ្មោះរបស់គាត់ពីអាប់រ៉ាមទៅអាប្រាហាំដោយមានប្រសាសន៍ថា៖ «ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃមនុស្សច្រើនសន្ធឹក»។ (លោ. ១៧:៥, ៩-២៧; រ៉ូម ៤:១១) មិនយូរក្រោយមក អាប្រាហាំបានទទួលទេវតាបីរូបដោយរាក់ទាក់ក្នុងនាមព្រះយេហូវ៉ា ហើយទេវតាទាំងនោះបានសន្យាថាសារ៉ានឹងបង្កើតកូនប្រុសមួយក្នុងអំឡុងឆ្នាំនោះ!—លោ. ១៨:១-១៥
w០៩-E ១/២ ទំ. ១៣
តើឈ្មោះនេះមានន័យអ្វី?
ព្រះបានផ្លាស់ប្ដូរឈ្មោះរបស់អាប់រ៉ាមដែលមានន័យថា«ឪពុកដែលបានទទួលការលើកតម្កើង»ទៅជាអាប្រាហាំដែលមានន័យថា«ឪពុកនៃមនុស្សច្រើនសន្ធឹក»។ អាប្រាហាំបានក្លាយទៅជាឪពុករបស់ប្រជាជាតិជាច្រើនដូចជាអត្ថន័យនៃឈ្មោះរបស់គាត់មែន។ (លោកុប្បត្តិ ១៧:៥, ៦) ស្រដៀងគ្នាដែរ ឈ្មោះប្រពន្ធរបស់អាប្រាហាំគឺសារ៉ាយដែលប្រហែលជាមានន័យថា«អ្នកដែលចេះតែបង្កជម្លោះ»។ នាងច្បាស់ជាសប្បាយណាស់នៅពេលដែលព្រះដាក់ឈ្មោះនាងថា«សារ៉ា»វិញ ដែលមានន័យថា«ម្ចាស់ក្សត្រី»ដោយសារនាងនឹងក្លាយទៅជាបុព្វនារីរបស់ស្តេចជាច្រើន។—លោកុប្បត្តិ ១៧:១៥, ១៦
it-1-E ទំ. ៧៧៨ វ. ៤
ដំណើរចាកចេញ
«ក្នុងជំនាន់ទីបួន»។ ជនជាតិអ៊ីស្រាអែលបានរស់នៅក្នុងស្រុកអេស៊ីបអស់រយៈពេល២១៥ឆ្នាំ។ ក្រោយពីពេលពួកគេបានចូលស្រុកអេស៊ីប នឹងមាន‹បួនជំនាន់›ដែលនឹងកន្លងផុត។ របៀបដែលយើងអាចដឹងដូច្នេះគឺដោយគិតអំពីកុលសម្ព័ន្ធលេវីជាឧទាហរណ៍៖ (១) លេវី (២) កេហាត់ (៣) អាំរ៉ាម នឹង (៤) ម៉ូសេ។—និក្ខ. ៦:១៦, ១៨, ២០
ថ្ងៃទី ១៧-២៣ ខែកុម្ភៈ
w៨៨-E ១៥/៥ ទំ. ២៣ វ. ៤-៥
តើមានអ្នកណាធ្លាប់ឃើញព្រះឬទេ?
យើងអាចយល់អំពីមូលហេតុដែលអាប្រាហាំបាននិយាយទៅកាន់ទេវតាដែលជាអ្នកនាំពាក្យរបស់ព្រះ ដូចជាគាត់កំពុងតែនិយាយទៅកាន់ព្រះយេហូវ៉ាផ្ទាល់។ ដោយសារទេវតាមួយរូបនេះគឺជាអ្នកតំណាងព្រះ ហើយបាននិយាយយ៉ាងច្បាស់នូវអ្វីដែលលោកចង់មានប្រសាសន៍ទៅកាន់អាប្រាហាំ ដូច្នេះគម្ពីរបានចែងថា«ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់»។—លោកុប្បត្តិ ១៨:១
សូមចាំថាទេវតារបស់ព្រះអាចប្រាប់អំពីគំនិតរបស់លោកយ៉ាងច្បាស់ ដូចជាវិទ្យុឬទូរសព្ទដែលអាចបញ្ជូនពាក្យរបស់យើងទៅកាន់មនុស្សម្នាក់ទៀត។ ដូច្នេះយើងអាចយល់អំពីរបៀបដែលអាប្រាហាំ ម៉ូសេ ម៉ាណូអានិងបុរសឯទៀតអាចនិយាយជាមួយទេវតាដូចពួកគេកំពុងនិយាយជាមួយនឹងព្រះ។ បុរសទាំងនេះបានឃើញទេវតាដែលជាតំណាងរបស់ព្រះ មិនមែនជាព្រះផ្ទាល់ទេ។
ថ្ងៃទី២៤ ខែកុម្ភៈ–ថ្ងៃទី១ ខែមីនា
wp១៧.៣-E ទំ. ១២
«នាងជាស្ត្រីមានរូបស្រស់ល្អ»
សារ៉ាគឺជាប្អូនស្រីរបស់អាប្រាហាំដែលមានម្ដាយផ្សេងគ្នា។ ថេរ៉ាគឺជាឪពុករបស់ពួកគាត់ទាំងពីរ។ (លោកុប្បត្តិ ២០:១២) ទោះជាអាពាហ៍ពិពាហ៍បែបនេះមិនសមរម្យនៅសព្វថ្ងៃនេះក៏ដោយ ជាការសំខាន់ដែលយើងចាំថាសម័យមុនគឺខុសគ្នាឆ្ងាយពីសម័យឥឡូវ។ មនុស្សនៅសម័យនោះជិតល្អឥតខ្ចោះ ដែលអាដាមនិងអេវ៉ាធ្លាប់ជាមនុស្សល្អឥតខ្ចោះ តែបានបាត់បង់វិញ។ ចំពោះមនុស្សដែលមានកម្លាំងរឹងមាំបែបនេះ អាពាហ៍ពិពាហ៍រវាងសាច់ញាតិជិតស្និទ្ធមិនបានបង្ខូចហ្សែនឬបង្កឲ្យមានគ្រោះថ្នាក់ទៅលើសុខភាពរបស់កូនចៅគាត់ឡើយ។ ប៉ុន្តែប្រហែលជា៤០០ឆ្នាំក្រោយមក ជីវិតមនុស្សគឺស្រដៀងគ្នានឹងយើងដែរ។ នៅពេលនោះក្រិត្យវិន័យរបស់ម៉ូសេបានហាមមិនឲ្យមានការរួមដំណេករវាងសាច់ញាតិជិតស្និទ្ធទេ។—លេវីវិន័យ ១៨:៦
w៨៩-E ១/៧ ទំ. ២០ វ. ៩
អាប្រាហាំគឺជាគំរូដ៏ប្រសើរសម្រាប់អស់អ្នកដែលចង់មានចំណងមិត្តភាពជាមួយព្រះ
៩ ឃ្លាដែលថា«ពាវនាវដល់ព្រះនាម»ក្នុងភាសាហេប្រឺ មានន័យថា«ប្រកាស(ឬផ្សព្វផ្សាយអំពី)នាមនោះ»។ អ្នកផ្ទះរបស់អាប្រាហាំនិងអ្នកដែលរស់នៅស្រុកកាណានច្បាស់ជាបានឮគាត់ប្រកាសអំពីនាមព្រះយេហូវ៉ាដែលជាព្រះរបស់គាត់។ (លោកុប្បត្តិ ១៤:២២-២៤) ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះអស់អ្នកដែលចង់មានចំណងមិត្តភាពជាមួយនឹងព្រះ ត្រូវតែហៅរកនាមរបស់លោកដោយជំនឿ។ ការធ្វើដូច្នេះរួមបញ្ចូលការចូលរួមក្នុងកិច្ចការផ្សព្វផ្សាយហើយ«ជូនព្រះនូវសេចក្ដីសរសើរជាគ្រឿងបូជាជានិច្ច ពោលគឺ ផលនៃបបូរមាត់ ដែលប្រកាសប្រាប់នាមរបស់លោកដល់អ្នកឯទៀត»។—ហេប្រឺ ១៣:១៥; រ៉ូម ១០:១០