ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៥២-៥៩
«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»
ដាវីឌបានជួបនឹងទុក្ខលំបាកធំៗជាច្រើនក្នុងជីវិត។ មុនគាត់តែងទំនុកតម្កើង ទំនុកទី៥៥ គាត់បានរងទុក្ខនឹងរឿងដូចខាងក្រោមនេះ៖
ការប្រមាថមើលងាយ
ការបៀតបៀន
ការសោកស្ដាយជាខ្លាំងនឹងអំពើខុសឆ្គងរបស់ខ្លួន
រឿងខ្លោចផ្សាក្នុងក្រុមគ្រួសារ
ជំងឺ
ការក្បត់
សូម្បីតែពេលដាវីឌមើលទៅមិនអាចទ្រាំទ្រនឹងបន្ទុករបស់គាត់បានទៀត គាត់បានរកឃើញវិធីស៊ូទ្រាំនឹងបញ្ហាទាំងនោះ។ ចំពោះអ្នកដែលមានអារម្មណ៍ស្រដៀងនឹងគាត់ ដាវីឌបានជូនឱវាទដល់ពួកគេថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»។
សព្វថ្ងៃនេះ តើតាមរបៀបណាយើងអាចអនុវត្តខគម្ពីរនេះ?
អធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ាអំពីរឿងគ្រប់យ៉ាង ទោះនោះជាបញ្ហា ទុក្ខកង្វល់ ឬការបារម្ភណាក៏ដោយ
ស្វែងរកការណែនាំនិងជំនួយពីព្រះយេហូវ៉ាតាមរយៈគម្ពីរនិងអង្គការរបស់លោក
ខំអស់ពីសមត្ថភាពដោះស្រាយបញ្ហានោះស្របទៅតាមគោលការណ៍គម្ពីរ