-
ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៣. តើបុគ្គលម្នាក់ត្រូវធ្វើអ្វីខ្លះដើម្បីអាចទទួលការជ្រមុជទឹក?
មុនអ្នកអាចទទួលការជ្រមុជទឹក ជាការសំខាន់ដែលអ្នកត្រូវរៀនអំពីព្រះយេហូវ៉ានិងមានជំនឿលើលោក។ (សូមអាន ហេប្រឺ ១១:៦) កាលដែលអ្នកមានចំណេះកាន់តែច្រើន និងមានជំនឿកាន់តែខ្លាំង នោះអ្នកនឹងកាន់តែស្រឡាញ់ព្រះយេហូវ៉ា។ រួចមក អ្នកច្បាស់ជាចង់ផ្សព្វផ្សាយអំពីលោក និងចង់រស់នៅស្របតាមខ្នាតតម្រារបស់លោក។ (ធីម៉ូថេទី២ ៤:២; យ៉ូហានទី១ ៥:៣) ពេលបុគ្គលណាម្នាក់មានរបៀបរស់នៅ«សមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា ដើម្បីធ្វើឲ្យលោកពេញចិត្តទាំងស្រុង» នោះគាត់ទំនងជាចង់ប្រគល់ខ្លួនជូនលោក និងទទួលការជ្រមុជទឹក។—កូឡុស ១:៩, ១០a
-
-
ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
a ទោះជាបុគ្គលម្នាក់ធ្លាប់ទទួលការជ្រមុជទឹកនៅសាសនាផ្សេងក៏ដោយ គាត់នៅតែត្រូវទទួលការជ្រមុជទឹកម្ដងទៀត។ ហេតុអ្វី? ដោយសារសាសនាពីមុនមិនបានបង្រៀនសេចក្ដីពិតពីគម្ពីរទេ (សូមមើលសកម្មភាព ១៩:១-៥ និងមេរៀនទី១៣)។
-
-
តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
១. មុនអ្នកអាចទទួលការជ្រមុជទឹក តើអ្នកត្រូវមានចំណេះច្រើនប៉ុណ្ណា?
ដើម្បីអ្នកអាចទទួលការជ្រមុជទឹក អ្នកត្រូវមាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) នេះមិនមានន័យថាអ្នកត្រូវស្គាល់ចម្លើយទាំងអស់ក្នុងគម្ពីរ មុនអ្នកអាចទទួលការជ្រមុជទឹកទេ។ សូម្បីតែគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹកអស់ជាច្រើនឆ្នាំ ក៏ពួកគាត់នៅតែបន្តទទួលចំណេះពីគម្ពីរដែរ។ (កូឡុស ១:៩, ១០) ទោះជាយ៉ាងនេះក្ដី អ្នកត្រូវមានចំណេះបឋមអំពីសេចក្ដីបង្រៀនក្នុងគម្ពីរ។ អ្នកចាស់ទុំក្នុងក្រុមជំនុំនឹងជួយអ្នកឲ្យដឹងថា អ្នកមានចំណេះគ្រប់គ្រាន់ឬយ៉ាងណា។
-