ចម្រៀងលេខ៧៣
សូមជួយយើងឲ្យមានចិត្តក្លាហាន
(សកម្មភាព ៤:២៩)
១. កាលយើងថ្លែងប្រាប់អំពីរាជ្យលោក
កាលយើងផ្សព្វផ្សាយជាសាក្សី
មានមនុស្សជាច្រើនប្រឆាំងយើង
ហើយពួកគេជេរបន្ទោសស្ដី
តែជាជាងភ័យខ្លាចពួកគេ
យើងត្រូវស្ដាប់តាមលោកមិនកែគេច
ព្រះយេហូវ៉ាសូមមេត្តាស្ដាប់យើង
យើងពឹងលើកម្លាំងលោកជានិច្ច។
(បន្ទរ)
សូមផ្ដល់ចិត្តក្លាហានពេលយើងផ្សាយ
ជួយយើងឲ្យឈ្នះចិត្តភ័យភិត
សូមជួយយើងឲ្យមានចិត្តហានក្លា
ឲ្យគ្រប់ជនបានឮក្ដីពិត
អាម៉ាគេដូនជិតមកហើយណា៎
តែមុនមកដល់ថ្ងៃដ៏អស្ចារ្យ
សូមផ្ដល់ចិត្តក្លាហានពេលយើងផ្សាយ
យើងអធិដ្ឋាន។
២. ទោះបីយើងប្រហែលព្រួយចិន្ដា
លោកជ្រាបថាយើងខ្សោយកាយា
ហើយយើងទុកចិត្តពាក្យលោកសន្យា
ថាលោកនឹងការពាររក្សា
សូមលោកស្ដាប់ពាក្យគេគំរាម
អស់អ្នកជេរស្ដីប្រមាថបៀនបៀត
សូមលោកជួយយើងគ្រប់កាយឲ្យបន្ត
ផ្សាយដោយចិត្តក្លាហានឥតឃ្លៀងឃ្លាត។
(បន្ទរ)
សូមផ្ដល់ចិត្តក្លាហានពេលយើងផ្សាយ
ជួយយើងឲ្យឈ្នះចិត្តភ័យភិត
សូមជួយយើងឲ្យមានចិត្តហានក្លា
ឲ្យគ្រប់ជនបានឮក្ដីពិត
អាម៉ាគេដូនជិតមកហើយណា៎
តែមុនមកដល់ថ្ងៃដ៏អស្ចារ្យ
សូមផ្ដល់ចិត្តក្លាហានពេលយើងផ្សាយ
យើងអធិដ្ឋាន៕