ចម្រៀងលេខ៩០
ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
(ហេប្រឺ ១០:២៤, ២៥)
១. យើងលើកទឹកចិត្តគ្នាទៅវិញទៅមក
ឲ្យបម្រើព្រះយើងស្មោះពីប្រាណ
យើងពង្រឹងចំណងនៃក្ដីស្រឡាញ់
រួមសាមគ្គីគ្នាយ៉ាងសុខសាន្ត
រាស្ត្រព្រះមានសេចក្ដីស្រឡាញ់ស្មោះសរ
យើងតាំងចិត្តស៊ូទ្រាំអស់ពីកាយ
ក្រុមជំនុំយើងខ្ញុំជាទីជ្រកកោន
ជាកន្លែងយើងបានសុខសប្បាយ។
២. ពាក្យមួយម៉ាត់ដែលបាននិយាយត្រូវពេល
គឺពិតជាពីរោះស្ដាប់លែងក្រៃ!
យើងខ្ញុំឮពាក្យសម្រាលទុក្ខទាំងនេះ
ពីមិត្តសម្លាញ់ស្មោះសរថ្លាថ្លៃ
យើងរួមនឹងអ្នកមានគោលដៅដូចយើង
ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ!
យើងខំពង្រឹងគ្នាទៅវិញទៅមក
រែកពុនបន្ទុកស្មោះពីចិត្តកាយ។
៣. ដោយសារជំនឿនោះយើងអាចយល់ថា
ថ្ងៃព្រះយេហូវ៉ាជិតដល់ហើយ
យើងត្រូវមកកិច្ចប្រជុំរបស់យើង
ព្រោះជួយកាន់តាមព្រះមិនឈប់ឡើយ
យើងមានសាមគ្គីភាពនឹងរាស្ត្រព្រះ
យើងខ្ញុំចង់បម្រើលោកជានិច្ច
យើងលើកទឹកចិត្តគ្នាទៅវិញទៅមក
ឲ្យមានចិត្តស្មោះអស់មួយជីវិត៕
(សូមពិនិត្យបន្ថែម លូក. ២២:៣២; សកម្ម. ១៤:២១, ២២; កាឡ. ៦:២; ១ថែ. ៥:១៤)