ចម្រៀងលេខ១៤០
យើងរស់រហូតហើយ!
(យ៉ូហាន ៣:១៦)
១. ក្នុងចិន្ដាសូមស្រមៃឃើញ
គ្រប់ជនជាតិរស់ជាមួយគ្នា
មិនព្រួយកើតទុក្ខមានក្ដីសុខ!
រស់រានគ្មានការឈឺចាប់។
(បន្ទរ)
ច្រៀងឡើងដោយចិត្តសប្បាយ
យើងអាចចូលរួមគ្រប់កាយ
រង់ចាំថ្ងៃណាយើងនឹងថា៖
«យើងរស់រហូតហើយណា៎!»។
២. គ្មានរោគាភាពចាស់ជរា
គ្រប់គ្នាជាមិត្តនៃព្រះយ៉ា
ទុក្ខបានសូន្យសាបជាដរាប
លែងព្រួយឬយំសោកា។
(បន្ទរ)
ច្រៀងឡើងដោយចិត្តសប្បាយ
យើងអាចចូលរួមគ្រប់កាយ
រង់ចាំថ្ងៃណាយើងនឹងថា៖
«យើងរស់រហូតហើយណា៎!»។
៣. នៅឧទ្យានយើងនឹងរស់រាន
អរសប្បាយច្រៀងសរសើរព្រះ
គ្រប់មួយជីវ៉ាយើងប្ដេជ្ញា
លើកតម្កើងព្រះនៃយើង។
(បន្ទរ)
ច្រៀងឡើងដោយចិត្តសប្បាយ
យើងអាចចូលរួមគ្រប់កាយ
រង់ចាំថ្ងៃណាយើងនឹងថា៖
«យើងរស់រហូតហើយណា៎!»៕
(សូមពិនិត្យបន្ថែម យ៉ូប ៣៣:២៥; ចសព. ៧២:៧; បប. ២១:៤)