ចម្រៀងលេខ៥០
គំរូរបស់ព្រះពីការបង្ហាញសេចក្ដីស្រឡាញ់
(យ៉ូហានទី១ ៤:១៩)
១. ព្រះ យេហូវ៉ា បាន ទុក គំរូ មួយ សម្រាប់
យើង គ្រប់ គ្នា
បណ្ដា រាស្ត្រ
គំរូ របស់ លោក ដែល យើង អាច យក តម្រាប់
ដើម្បី ការ ពារ
ដើម្បី ការ ពារ
សូម តាម មាគ៌ា ព្រះ វិសេស វិសាល កន្លង
មាគ៌ា ដ៏ ប្រសើរ ឲ្យ ចរិយា ហ្មត់ ហ្មង
នាំ បណ្ដា រាស្ត្រ ព្រះ មាន សាមគ្គីភាព ផង
គឺ មាគ៌ា ព្រះ
មាគ៌ា ក្ដី ស្រឡាញ់។
២. បើ តាម មាគ៌ា ព្រះ យើង ស្រឡាញ់ បង ប្អូន យើង
អស់ ពី ចិត្ត
និង ស្មោះ ពិត
និង តែង រក ឱកាស ដើម្បី យក អាសា គ្នា
គ្រប់ ការ ប្រព្រឹត្ត
គ្រប់ ការ ប្រព្រឹត្ត
ជួយ យើង អភ័យ ទោស កំហុស នា នា យ៉ាង ស្មោះ
ជួយ មាន ក្ដី ស្រឡាញ់ ដ៏ ពិត ឥត លាក់ ពុត សោះ
បង្ហាញ គុណ សម្បត្ដិ ដូច បិតា យ៉ាង ក្បាយ ក្បោះ
ដោយ យើង ស្រឡាញ់
បង ប្អូន រួម ជំនឿ។
៣. ព្រោះ យើង ស្រឡាញ់ ព្រះ ចិត្ត យើង ប៉ង បម្រើ លោក
មួយ ជីវ៉ា
មួយ ជីវ៉ា
ហើយ ស្មោះ ពី ចិន្ដា យើង ពេញ ចិត្ត ស្ដាប់ តាម ព្រះ
សរសើរ ហានក្លា
សរសើរ ហានក្លា
ដូច្នេះ សូម យើង ផ្សាយ បណ្ដាំ ឲ្យ ឮ សុស សាយ
និង ជួយ អ្នក ឯ ទៀត យល់ ក្ដី ពិត យ៉ាង ក្បោះ ក្បាយ
ចាត់ ទុក កិច្ច បម្រើ ជា ឯក សិទ្ធិ ដ៏ ថ្លា ថ្លៃ
នេះ ហើយ ជា ក្ដី
ស្រឡាញ់ ដ៏ ស្មោះ ពិត៕
(សូមពិនិត្យបន្ថែម រ៉ូម ១២:១០; អេភ. ៤:៣; ២ពេ. ១:៧)