ប្រវត្តិហេតុទី១
២៩ ដាវីឌបាននិយាយទៅកាន់បណ្ដាជនទាំងអស់ថា៖ «សាឡូម៉ូនកូនខ្ញុំដែលព្រះបានជ្រើសរើស+ គាត់មានវ័យក្មេងនិងខ្វះបទពិសោធន៍។+ រីឯការសាងសង់វិហារគឺជាកិច្ចការធំធេងណាស់ ព្រោះមិនមែនជាវិហារសម្រាប់មនុស្សទេ តែជាវិហារសម្រាប់ព្រះយេហូវ៉ាវិញ។+ ២ ដូច្នេះ ខ្ញុំបានប្រឹងប្រែងត្រៀមសម្ភារដើម្បីសង់វិហាររបស់ព្រះ គឺមាសសម្រាប់ធ្វើប្រដាប់ប្រដាមាស និងប្រាក់សម្រាប់ធ្វើប្រដាប់ប្រដាប្រាក់ ស្ពាន់សម្រាប់ធ្វើប្រដាប់ប្រដាស្ពាន់ ដែកសម្រាប់ធ្វើប្រដាប់ប្រដាដែក+ និងឈើសម្រាប់ធ្វើប្រដាប់ប្រដាឈើ។+ ខ្ញុំក៏បានត្រៀមត្បូងអូនីក្ស ត្បូងដ៏មានតម្លៃគ្រប់ប្រភេទ ត្បូងចម្រុះពណ៌ និងត្បូងសម្រាប់ដាំលម្អ ព្រមទាំងថ្មកែវយ៉ាងច្រើនសន្ធឹក។ ៣ ម្យ៉ាងទៀត ដោយសារខ្ញុំស្រឡាញ់វិហារព្រះ+ ខ្ញុំនឹងឲ្យមាសប្រាក់ជាទ្រព្យសម្បត្តិរបស់ខ្ញុំផ្ទាល់+សម្រាប់សាងសង់វិហារបរិសុទ្ធរបស់លោកបន្ថែមពីលើអ្វីទាំងនោះ ៤ គឺមាសពីអូភា+ចំនួន៣.០០០ថាលិន* និងប្រាក់សុទ្ធចំនួន៧.០០០ថាលិន សម្រាប់ស្រោបជញ្ជាំងបន្ទប់នានា ៥ មាសសម្រាប់ធ្វើប្រដាប់ប្រដាមាស និងប្រាក់សម្រាប់ធ្វើប្រដាប់ប្រដាប្រាក់ ព្រមទាំងសម្រាប់គ្រប់កិច្ចការដែលពួកជាងនឹងធ្វើ។ ថ្ងៃនេះ តើអ្នកណាខ្លះស្ម័គ្រចិត្តជូនអំណោយដល់ព្រះយេហូវ៉ា?»។+
៦ ដូច្នេះ ពួកប្រមុខគ្រួសារ ពួកមេកុលសម្ព័ន្ធនៃអ៊ីស្រាអែល ពួកមេលើ១.០០០នាក់ ពួកមេលើ១០០នាក់+ និងពួកអ្នកត្រួតពិនិត្យកិច្ចការរបស់ស្ដេច+ ក៏បានស្ម័គ្រចិត្តជូនអំណោយដល់ព្រះ។ ៧ អំណោយដែលពួកគេបានជូនសម្រាប់សាងសង់វិហាររបស់ព្រះពិតមាន មាសចំនួន៥.០០០ថាលិន និងមាសចំនួន១០.០០០កាក់* ប្រាក់ចំនួន១០.០០០ថាលិន ស្ពាន់ចំនួន១៨.០០០ថាលិន និងដែកចំនួន១០០.០០០ថាលិន។ ៨ អស់អ្នកដែលមានត្បូងមានតម្លៃ បានជូនត្បូងទាំងនោះដល់ព្រះយេហូវ៉ា ហើយគេក៏យកទៅទុកក្នុងឃ្លាំងវិហារ ដែលនៅក្រោមការគ្រប់គ្រងរបស់យេហែល+ជាកូនចៅគើសុន។+ ៩ បណ្ដាជនទាំងអស់រីករាយត្រេកអរ ព្រោះពួកគេបានជូនអំណោយដល់ព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត+ ហើយស្ដេចដាវីឌក៏មានអំណរក្រៃលែងដែរ។
១០ បន្ទាប់មក ដាវីឌបានសរសើរតម្កើងព្រះយេហូវ៉ានៅចំពោះបណ្ដាជនទាំងអស់ថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលជាបិតារបស់យើងអើយ! សូមលោកទទួលការសរសើរតម្កើងជារៀងរហូត។ ១១ ឱព្រះយេហូវ៉ាអើយ! លោកជាព្រះដ៏ឧត្តុង្គឧត្តម+ ជាព្រះដែលប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+ លោកមានសិរីរុងរឿងនិងកិត្តិយស+ ព្រោះអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌* និងផែនដីសុទ្ធតែជារបស់លោក។+ ឱព្រះយេហូវ៉ាអើយ! គឺលោកហើយជាស្ដេច+ ហើយលោកមានអំណាចគ្រប់គ្រងលើបុគ្គលទាំងអស់។ ១២ ទ្រព្យសម្បត្តិនិងកិត្តិយសទាំងអស់សុទ្ធតែមកពីលោក។+ លោកគ្រប់គ្រងលើអ្វីៗទាំងអស់+ ហើយមានឫទ្ធានុភាពខ្លាំងក្លា។+ លោកអាចធ្វើឲ្យអ្នកណាម្នាក់ទៅជាអស្ចារ្យ+ ព្រមទាំងផ្ដល់កម្លាំងដល់បុគ្គលទាំងអស់។+ ១៣ ឱព្រះនៃយើងខ្ញុំអើយ! យើងសូមអរគុណលោក និងសូមសរសើរតម្កើងនាមដ៏ឧត្ដមរបស់លោក។
១៤ «តើខ្ញុំនិងរាស្ត្ររបស់ខ្ញុំជាអ្វីទៅ បានជាយើងអាចជូនអំណោយដោយស្ម័គ្រចិត្តច្រើនបែបនេះបាន? ព្រោះអ្វីៗទាំងអស់គឺមកពីលោក ហើយអ្វីៗទាំងអស់ដែលយើងបានជូនលោកក៏ជារបស់លោកដែរ។ ១៥ នៅចំពោះមុខលោក យើងជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងដែរ។+ ជីវិតយើងនៅផែនដី គឺប្រៀបដូចជាស្រមោល+ ហើយមិនស្ថិតស្ថេរឡើយ។ ១៦ ឱព្រះយេហូវ៉ាអើយ! ទ្រព្យសម្បត្តិទាំងអស់ដែលយើងបានត្រៀមទុក ដើម្បីសង់វិហារសម្រាប់នាមបរិសុទ្ធរបស់លោក គឺជារបស់លោកទេ។ ១៧ ឱព្រះនៃខ្ញុំអើយ! ខ្ញុំដឹងច្បាស់ថាលោកស្ទង់មើលចិត្តមនុស្សទាំងអស់+ ហើយលោកពេញចិត្តមនុស្សដែលមានចិត្តស្មោះឥតងាករេ។+ ខ្ញុំបានជូនលោកនូវអ្វីៗទាំងនេះដោយស្មោះអស់ពីចិត្ត ហើយខ្ញុំក៏ត្រេកអរក្រៃលែងពេលឃើញរាស្ត្ររបស់លោកជូនអំណោយដល់លោកដោយស្ម័គ្រពីចិត្ត។ ១៨ ឱព្រះយេហូវ៉ាជាព្រះរបស់អាប្រាហាំ អ៊ីសាក និងអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំអើយ! សូមលោកជួយរាស្ត្ររបស់លោកឲ្យរក្សាចិត្តស្មោះស្ម័គ្របែបនេះ ហើយសូមជួយពួកគេឲ្យបម្រើលោកដោយអស់ពីចិត្ត។+ ១៩ សូមលោកជួយសាឡូម៉ូនកូនខ្ញុំឲ្យកាន់តាមគ្រប់ទាំងបញ្ញត្តិ+ ច្បាប់ និងសេចក្ដីរំលឹករបស់លោកដោយស្មោះអស់ពីចិត្ត។+ សូមជួយគាត់ឲ្យសង់វិហារនេះ ដូចដែលខ្ញុំបានគ្រោងនិងរៀបចំទុកឲ្យ»។+
២០ បន្ទាប់មក ដាវីឌបានប្រាប់បណ្ដាជនទាំងអស់ថា៖ «ឥឡូវសូមសរសើរតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា»។ រួចមក បណ្ដាជនទាំងអស់ក៏សរសើរតម្កើងព្រះយេហូវ៉ាជាព្រះរបស់បុព្វបុរសពួកគេ ហើយក្រាបគោរពព្រះយេហូវ៉ានិងស្ដេច។ ២១ បន្ទាប់មក ពួកគេបានជូនគ្រឿងបូជាផ្សេងៗ និងជូនគ្រឿងបូជាដុត+ដល់ព្រះយេហូវ៉ា ហើយនៅថ្ងៃបន្ទាប់ ពួកគេក៏បន្តជូនគ្រឿងបូជាដូចគ្នាដល់ព្រះយេហូវ៉ាដែរ។ គ្រឿងបូជាទាំងនោះមាន គោស្ទាវចំនួន១.០០០ក្បាល ចៀមឈ្មោលចំនួន១.០០០ក្បាល កូនចៀមចំនួន១.០០០ក្បាល ព្រមជាមួយគ្រឿងបូជាជាស្រាផងដែរ។+ ពួកគេបានជូនគ្រឿងបូជាយ៉ាងច្រើនសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។+ ២២ នៅពេលនោះ ពួកគេបានពិសាអាហារពិសាស្រានៅចំពោះព្រះយេហូវ៉ាយ៉ាងសប្បាយរីករាយ។+ ពួកគេបានចាក់ប្រេងតែងតាំងសាឡូម៉ូនជាកូនដាវីឌឲ្យឡើងធ្វើជាស្ដេចនៅចំពោះព្រះយេហូវ៉ាជាលើកទី២។+ ពួកគេក៏បានតែងតាំងសេដុកឲ្យធ្វើជាសង្ឃដែរ។+ ២៣ រួចមក សាឡូម៉ូនបានអង្គុយលើបល្ល័ង្ករបស់ព្រះយេហូវ៉ា+ជំនួសដាវីឌឪពុកគាត់។ រាជ្យរបស់សាឡូម៉ូនបានរុងរឿងថ្កុំថ្កើង។ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានស្ដាប់បង្គាប់គាត់។ ២៤ ពួកអ្នកគ្រប់គ្រងទាំងអស់+ និងពួកទាហានពូកែអង់អាច+ ថែមទាំងកូនៗទាំងប៉ុន្មានរបស់ស្ដេចដាវីឌ+ បានចុះចូលនឹងស្ដេចសាឡូម៉ូន។ ២៥ ព្រះយេហូវ៉ាបានធ្វើឲ្យសាឡូម៉ូនកាន់តែថ្កុំថ្កើងនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់។ លោកក៏ធ្វើឲ្យសាឡូម៉ូនមានកិត្តិយសខ្ពង់ខ្ពស់ លើសស្ដេចស្រុកអ៊ីស្រាអែលដែលនៅមុនគាត់ទៅទៀត។+
២៦ ដាវីឌជាកូនអ៊ីសាយបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល។ ២៧ គាត់គ្រប់គ្រងអស់រយៈពេល៤០ឆ្នាំ គឺនៅក្រុងហេប្រុនអស់រយៈពេល៧ឆ្នាំ+ និងក្រុងយេរូសាឡិមអស់រយៈពេល៣៣ឆ្នាំ។+ ២៨ ក្រោយមក ដាវីឌបានស្លាប់ក្នុងកាលដែលគាត់មានអាយុច្រើន។+ គាត់បានស្កប់ស្កល់នឹងអាយុខ្លួន និងទ្រព្យសម្បត្តិដែលគាត់មាន ព្រមទាំងកិត្តិយសខ្ពង់ខ្ពស់របស់គាត់។ សាឡូម៉ូនកូនគាត់បានគ្រប់គ្រងជាស្ដេចបន្ទាប់ពីគាត់។+ ២៩ រីឯកិច្ចការទាំងប៉ុន្មានដែលដាវីឌបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅរបស់សាំយូអែលជាអ្នកមើលធ្លុះ និងក្នុងសៀវភៅរបស់ណាថាន់+ជាអ្នកប្រកាសទំនាយ និងកាដ+ជាអ្នកទទួលការបើកបង្ហាញពីព្រះ។ ៣០ សៀវភៅទាំងនោះបានរៀបរាប់អំពីអំណាចគ្រប់គ្រង និងកិច្ចការអស្ចារ្យរបស់ដាវីឌ ព្រមទាំងអំពីហេតុការណ៍ផ្សេងៗដែលបានកើតឡើងដល់គាត់ និងកើតឡើងនៅស្រុកអ៊ីស្រាអែល និងរាជាណាចក្រឯទៀតដែលនៅជុំវិញ។