ហូសេ
១៤ «ឱអ៊ីស្រាអែលអើយ! ចូរត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ+
ព្រោះអ្នកបានដួលដោយសារតែកំហុសឆ្គងរបស់ខ្លួន។
២ ចូរវិលមកឯព្រះយេហូវ៉ាដោយពោលពាក្យទាំងនេះ
គឺនិយាយទៅកាន់លោកថា៖ ‹សូមលោកមេត្តាអភ័យទោសកំហុសឆ្គងរបស់យើង+ ហើយសូមទទួលយកអ្វីល្អៗពីយើងផង
យើងនឹងពោលពាក្យសរសើរតម្កើងលោក+ ដូចជាជូនគោឈ្មោលជាគ្រឿងបូជា។
យើងនឹងលែងនិយាយទៅកាន់ស្នាដៃយើងទៀតថា៖ «ឱព្រះរបស់យើងអើយ!»។
មានតែលោកប៉ុណ្ណោះដែលបង្ហាញសេចក្ដីមេត្តាករុណាដល់កូនកំព្រា›។+
៤ ខ្ញុំនឹងជួយពួកគេឲ្យបែរចេញពីផ្លូវមិនស្មោះត្រង់។+
ខ្ញុំនឹងស្រឡាញ់ពួកគេស្ម័គ្រពីចិត្ត+ ព្រោះខ្ញុំលែងខឹងនឹងគាត់ហើយ។+
៥ ខ្ញុំនឹងប្រៀបដូចជាទឹកសន្សើមចំពោះអ៊ីស្រាអែល
ដូច្នេះ គាត់នឹងរីកស្គុសស្គាយដូចជាផ្កា
ហើយចាក់ឫសជ្រៅដូចជាដើមឈើនៅតំបន់ភ្នំលីបង់។
៦ គាត់នឹងបែកមែកសាខា ហើយស្រស់បំព្រងដូចជាដើមអូលីវ
ព្រមទាំងមានក្លិនក្រអូបដូចជាដើមឈើនៅតំបន់ភ្នំលីបង់។
៧ ពួកគេនឹងជ្រកក្រោមម្លប់របស់គាត់ម្ដងទៀត។
ពួកគេនឹងដាំស្រូវ ហើយពួកគេនឹងលាស់ឡើងដូចជាដើមទំពាំងបាយជូរ។+
កេរ្តិ៍ឈ្មោះគាត់នឹងល្បីរន្ទឺដូចជាស្រាទំពាំងបាយជូរនៅតំបន់ភ្នំលីបង់។
៨ អេប្រាអ៊ីមនឹងនិយាយថា៖ ‹តើខ្ញុំគួរពាក់ព័ន្ធនឹងរូបព្រះទៀតឬ?›។+
ខ្ញុំនឹងស្ដាប់គាត់ ហើយមើលថែរក្សាគាត់។+
ខ្ញុំនឹងប្រៀបដូចជាដើមយូនីពើដែលមានស្លឹកត្រសុំត្រសាយ
ហើយប្រៀបដូចជាដើមឈើដែលផ្ដល់ផលផ្លែដល់គាត់»។
៩ តើអ្នកណាមានប្រាជ្ញា? ចូរឲ្យគាត់យល់ការទាំងនេះ។
តើអ្នកណាចេះពិចារណា? ចូរឲ្យគាត់ដឹងអំពីរឿងទាំងនេះ។
ព្រោះផ្លូវរបស់ព្រះយេហូវ៉ា សុទ្ធតែទៀងត្រង់+
ហើយមនុស្សសុចរិតនឹងដើរលើផ្លូវទាំងនោះ
តែមនុស្សដែលប្រព្រឹត្តខុសឆ្គងនឹងជំពប់ដួលលើផ្លូវទាំងនោះវិញ។