សំបុត្រទី២ជូនចំពោះធីម៉ូថេ
២ ដូច្នេះ កូនអើយ+ ចូរមានកម្លាំងកាន់តែខ្លាំងឡើង ដោយសារគុណដ៏វិសេសលើសលប់ដែលមកពីគ្រិស្តយេស៊ូ។ ២ ចំណែកឯសេចក្ដីដែលអ្នកបានឮពីខ្ញុំដោយមានសាក្សីបញ្ជាក់ជាច្រើន+ ចូរផ្ញើទុកនឹងបុរសស្មោះត្រង់ រួចពួកគាត់នឹងមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីបង្រៀនសេចក្ដីទាំងនោះដល់អ្នកឯទៀត។ ៣ ក្នុងនាមជាទាហានល្អប្រសើរ+របស់គ្រិស្តយេស៊ូ ចូរត្រៀមខ្លួនទទួលរងការអាក្រក់។+ ៤ គ្មានទាហានណាម្នាក់ចូលប្រឡូកក្នុងជំនួញរបស់ជនស៊ីវិល*ទេ ព្រោះគាត់ចង់ធ្វើឲ្យអ្នកដែលចុះឈ្មោះគាត់ជាទាហាន ពេញចិត្តគាត់។ ៥ សូម្បីតែអ្នកប្រកួតកីឡាក៏មិនទទួលរង្វាន់*ដែរ បើគាត់មិនបានប្រកួតតាមច្បាប់។+ ៦ រីឯពួកកសិករដែលខំប្រឹងធ្វើការយ៉ាងនឿយហត់ ពួកគេត្រូវបរិភោគផលមុនគេ។ ៧ ចូរគិតជានិច្ចអំពីអ្វីដែលខ្ញុំកំពុងប្រាប់។ លោកម្ចាស់នឹងធ្វើឲ្យអ្នកមានសមត្ថភាពយល់ដឹង*ក្នុងគ្រប់ការទាំងអស់។
៨ សូមចាំថា លោកយេស៊ូគ្រិស្តបានត្រូវប្រោសឲ្យរស់ឡើងវិញ+ ហើយលោកជាកូនចៅ*របស់ដាវីឌ+ ស្របទៅតាមដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយ។+ ៩ ព្រោះនោះជាហេតុដែលខ្ញុំរងការអាក្រក់ ហើយត្រូវជាប់ចំណងជាឧក្រិដ្ឋជន។+ ទោះជាយ៉ាងនោះក៏ដោយ បណ្ដាំរបស់ព្រះមិនបានជាប់ចំណងទេ។+ ១០ ហេតុនេះ ខ្ញុំបន្តស៊ូទ្រាំគ្រប់ការទាំងអស់ដើម្បីពួកអ្នកដែលបានត្រូវរើសតាំង។+ យ៉ាងនេះ ពួកគាត់ក៏អាចទទួលសេចក្ដីសង្គ្រោះតាមរយៈគ្រិស្តយេស៊ូ និងទទួលសិរីរុងរឿងដែលស្ថិតស្ថេរជារៀងរហូតដែរ។ ១១ ពាក្យនេះគួរឲ្យទុកចិត្ត គឺប្រសិនបើយើងស្លាប់ជាមួយនឹងលោក យើងប្រាកដជានឹងរស់ជាមួយនឹងលោក។+ ១២ បើយើងបន្តស៊ូទ្រាំ យើងនឹងគ្រប់គ្រងជាស្ដេចជាមួយនឹងលោក។+ ប្រសិនបើយើងមិនទទួលស្គាល់លោក លោកក៏មិនទទួលស្គាល់យើងដែរ។+ ១៣ ទោះជាយើងមិនស្មោះត្រង់ក៏ដោយ លោកនៅតែស្មោះត្រង់ជានិច្ច ព្រោះលោកមិនអាចបដិសេធខ្លួនលោកបានឡើយ។
១៤ ចូររំលឹកពួកគេអំពីការទាំងនេះម្ដងហើយម្ដងទៀត ដោយបង្គាប់ពួកគេ*នៅចំពោះមុខព្រះថា កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ ជាការដែលគ្មានប្រយោជន៍សោះ ព្រោះនោះធ្វើឲ្យអ្នកស្ដាប់ជួបអន្តរាយ។* ១៥ ចូរខំប្រឹងអស់ពីសមត្ថភាពដើម្បីបង្ហាញខ្លួនអ្នកនៅចំពោះមុខព្រះថា អ្នកជាមនុស្សដែលលោកពេញចិត្ត និងជាអ្នកធ្វើការដែលគ្មានហេតុអៀនខ្មាស ព្រមទាំងជាអ្នកបង្រៀននិងពន្យល់បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។+ ១៦ ប៉ុន្តែ ចូរជៀសចេញពីសម្ដីអសារឥតការដែលមិនស្របតាមអ្វីដែលបរិសុទ្ធ+ ព្រោះសម្ដីបែបនោះនឹងនាំឲ្យមានការមិនគោរពព្រះកាន់តែខ្លាំងឡើងៗ ១៧ ហើយនឹងរាលដាលដូចដំបៅរលួយ។ ហែមេនាសនិងភីឡេតូស គឺនៅក្នុងចំណោមអ្នកទាំងនោះ។+ ១៨ បុរសទាំងនោះបានចាកចេញពីសេចក្ដីពិត ដោយនិយាយថាការប្រោសឲ្យរស់ឡើងវិញបានកើតឡើងរួចហើយ។+ ពួកគេថែមទាំងកំពុងបំផ្លាញជំនឿរបស់អ្នកខ្លះទៀតផង។ ១៩ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានចាក់គ្រឹះយ៉ាងរឹងមាំដែលនៅស្ថិតស្ថេរ ហើយគ្រឹះនោះបានត្រូវបិទត្រាដោយពាក្យថា៖ «ព្រះយេហូវ៉ា*ស្គាល់ពួកអ្នកដែលជារបស់លោក»+ និងពាក្យថា«ចូរឲ្យអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា*+ លះចោលអ្វីដែលមិនសុចរិត»។
២០ ក្នុងផ្ទះធំមួយមានភាជនៈធ្វើពីមាសនិងប្រាក់ ហើយក៏មានភាជនៈធ្វើពីឈើនិងដីដែរ។ ភាជនៈខ្លះសម្រាប់ការដែលប្រកបដោយកិត្តិយស តែភាជនៈខ្លះទៀតសម្រាប់ការដែលមិនប្រកបដោយកិត្តិយស។ ២១ ដូច្នេះ ប្រសិនបើអ្នកណាជៀសឆ្ងាយពីភាជនៈសម្រាប់ការដែលមិនប្រកបដោយកិត្តិយស អ្នកនោះនឹងទៅជាភាជនៈសម្រាប់ការដែលប្រកបដោយកិត្តិយស ក៏នឹងត្រូវញែកជាបរិសុទ្ធ និងមានប្រយោជន៍ដល់ម្ចាស់ខ្លួន ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការល្អគ្រប់យ៉ាង។ ២២ ម្ល៉ោះហើយ ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងគ្រាយុវវ័យ តែចូរស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកលោកម្ចាស់ដោយចិត្តបរិសុទ្ធ។
២៣ ម្យ៉ាងទៀត ចូរបដិសេធការជជែកផ្ដេសផ្ដាសនិងល្ងង់ខ្លៅ+ ដោយដឹងថាការជជែកទាំងនោះនាំឲ្យឈ្លោះប្រកែកគ្នា។ ២៤ ប៉ុន្តែ ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាព*ចំពោះមនុស្សទាំងអស់+ មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន ចេះទប់ចិត្តពេលរងការអាក្រក់+ ២៥ ហើយបង្ហាញចិត្តស្លូតបូត ពេលណែនាំពួកអ្នកដែលមិនយល់ស្របនឹងអ្វីដែលអ្នករាល់គ្នាបង្រៀន។+ ដោយធ្វើដូច្នេះ ប្រហែលជាព្រះនឹងឲ្យឱកាសពួកគេប្រែចិត្ត ដើម្បីពួកគេអាចទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិត+ ២៦ ហើយពួកគេអាចភ្ញាក់ខ្លួន និងចេញពីអន្ទាក់របស់មេកំណាច* ដោយសារដឹងថាមេកំណាចបានចាប់ពួកគេទាំងរស់ឲ្យធ្វើតាមបំណងប្រាថ្នារបស់វា។+