ជូនចំពោះទីតុស
៣ ចូរបន្តរំលឹកពួកគេឲ្យចុះចូលស្ដាប់បង្គាប់រដ្ឋាភិបាលនិងពួកអាជ្ញាធរ+ ហើយប្រុងប្រៀបធ្វើការល្អគ្រប់យ៉ាង ២ មិនត្រូវនិយាយអាក្រក់អំពីអ្នកឯទៀត មិនត្រូវធ្វើជាមនុស្សដែលចូលចិត្តឈ្លោះប្រកែក តែត្រូវធ្វើជាមនុស្សសមហេតុសមផល+ ហើយបង្ហាញចិត្តស្លូតបូតជានិច្ចចំពោះមនុស្សទាំងអស់។+ ៣ ព្រោះយើងធ្លាប់ជាមនុស្សមិនចេះគិតពិចារណា មិនស្ដាប់បង្គាប់ ត្រូវគេបំភាន់ ក៏ធ្លាប់ជាខ្ញុំបម្រើនៃសេចក្ដីប៉ងប្រាថ្នាផ្សេងៗនិងការសប្បាយឥតបើគិត ថែមទាំងបានប្រព្រឹត្តអំពើអាក្រក់ ច្រណែនឈ្នានីស និងជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម ហើយក៏ធ្លាប់ស្អប់គ្នាដែរ។
៤ ក៏ប៉ុន្តែ ព្រះជាអ្នកសង្គ្រោះយើងបានបង្ហាញសេចក្ដីសប្បុរស+និងសេចក្ដីស្រឡាញ់ចំពោះមនុស្ស ៥ (មិនមែនដោយសារយើងបានប្រព្រឹត្តសុចរិតទេ+ តែដោយសារលោកមានសេចក្ដីមេត្តាករុណា)។+ លោកបានសង្គ្រោះយើង តាមរយៈការលាងសម្អាតដើម្បីឲ្យយើងមានជីវិតឡើងវិញ+ និងដោយបង្កើតយើងជាថ្មីតាមរយៈឫទ្ធានុភាពបរិសុទ្ធ។+ ៦ លោកបានចាក់ឫទ្ធានុភាពនេះមកលើយើងយ៉ាងបរិបូរ* តាមរយៈលោកយេស៊ូគ្រិស្តជាអ្នកសង្គ្រោះយើង+ ៧ ដើម្បីឲ្យយើងទៅជាអ្នកទទួលមត៌ក+ សមស្របតាមសេចក្ដីសង្ឃឹមឲ្យបានជីវិតដែលគ្មានទីបញ្ចប់+ ក្រោយពីយើងបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយគុណដ៏វិសេសលើសលប់របស់លោក។+
៨ ពាក្យទាំងនេះជាពាក្យពិត ហើយខ្ញុំចង់ឲ្យអ្នកបន្តលើកបញ្ជាក់អំពីរឿងទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿព្រះ ផ្ដោតអារម្មណ៍ទៅលើការប្រព្រឹត្តល្អប្រសើរជានិច្ច។ អ្វីៗទាំងនោះគឺល្អប្រសើរ ហើយមានប្រយោជន៍ចំពោះមនុស្ស។
៩ ប៉ុន្តែ ចូរជៀសចេញពីការជជែកតវ៉ាផ្ដេសផ្ដាស ការស្រាវជ្រាវអំពីពង្សាវតារ ការទាស់ទែងគ្នា និងការឈ្លោះប្រកែកគ្នាអំពីច្បាប់ ព្រោះការទាំងនោះគ្មានប្រយោជន៍ ហើយឥតខ្លឹមសារ។+ ១០ រីឯបុរសណាដែលផ្សាយសេចក្ដីបង្រៀនមិនពិត+ ចូរឈប់សេពគប់គាត់+ បន្ទាប់ពីបានដាស់តឿន*គាត់អស់ពីរដង+ ១១ ព្រោះអ្នកដឹងថាបុរសបែបនោះបានបែរចេញពីផ្លូវត្រឹមត្រូវ ទៅធ្វើអំពើខុសឆ្គង ហើយកំហុសរបស់គាត់កំពុងផ្ដន្ទាទោសគាត់។
១២ ពេលដែលខ្ញុំចាត់អាតេម៉ាស ឬទីឃីកុស+ឲ្យទៅឯអ្នក ចូរអ្នកខំអស់ពីសមត្ថភាពដើម្បីមកឯខ្ញុំនៅក្រុងនីកូពើលិស ព្រោះខ្ញុំបានសម្រេចចិត្តស្នាក់នៅទីនោះក្នុងអំឡុងរដូវត្រជាក់។ ១៣ ចូរយកចិត្តទុកដាក់ផ្គត់ផ្គង់អាប៉ូឡុសនិងសេណាសដែលជាអ្នកចេះច្បាប់ស្ទាត់ ដើម្បីកុំឲ្យពួកគាត់ខ្វះអ្វីឡើយពេលធ្វើដំណើរ។+ ១៤ ប៉ុន្តែ បងប្អូនរបស់យើងក៏ត្រូវបន្តរៀនធ្វើការល្អប្រសើរជានិច្ចដែរ ដើម្បីបំពេញសេចក្ដីត្រូវការជាបន្ទាន់របស់អ្នកឯទៀត+ ប្រយោជន៍ឲ្យបងប្អូនអាចបង្កើតផលក្នុងកិច្ចបម្រើ។+
១៥ អស់អ្នកដែលនៅជាមួយនឹងខ្ញុំ ផ្ដាំសួរសុខទុក្ខ។ សូមសួរសុខទុក្ខពួកអ្នករួមជំនឿដែលស្រឡាញ់យើង។
សូមឲ្យអ្នកទាំងអស់គ្នាប្រកបដោយគុណដ៏វិសេសលើសលប់របស់ព្រះ។