ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
១៣ ចូរបន្តស្រឡាញ់គ្នាជាបងប្អូន។+ ២ កុំភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់*+ ព្រោះការធ្វើបែបនេះ អ្នកខ្លះបានទទួលទេវតាដោយមិនដឹងខ្លួន។+ ៣ ចូរចាំជានិច្ចអំពីពួកអ្នកដែលជាប់គុក+ ហាក់ដូចជាខ្លួនអ្នកកំពុងជាប់គុកជាមួយនឹងពួកគេដែរ+ ហើយចូរចាំជានិច្ចអំពីពួកអ្នកដែលកំពុងត្រូវគេធ្វើបាប ព្រោះអ្នករាល់គ្នានៅក្នុងរូបកាយតែមួយ។* ៤ ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ ហើយចូរឲ្យការរួមរស់ជាប្ដីប្រពន្ធឥតសៅហ្មង+ ព្រោះព្រះនឹងវិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*និងអ្នកផិតក្បត់។+ ៥ ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់ប្រាក់+ ហើយចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន។+ ព្រោះព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ហើយខ្ញុំក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។+ ៦ ហេតុនេះហើយបានជាយើងអាចមានទំនុកចិត្តទាំងស្រុងថា៖ «ព្រះយេហូវ៉ា*ជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?»។+
៧ ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា+ ជាអ្នកដែលបានប្រាប់បណ្ដាំរបស់ព្រះដល់អ្នករាល់គ្នា ហើយពេលពិចារណាមើលការប្រព្រឹត្តល្អរបស់ពួកគាត់ ចូរយកតម្រាប់ជំនឿរបស់ពួកគាត់។+
៨ លោកយេស៊ូគ្រិស្តគឺនៅដដែល ម្សិលមិញ ថ្ងៃនេះ និងជារៀងរហូតតទៅ។
៩ ចូរកុំបែរចេញទៅតាមសេចក្ដីបង្រៀនចម្លែកផ្សេងៗឡើយ ព្រោះអ្វីដែលជួយអ្នករាល់គ្នាឲ្យរឹងមាំ*គឺគុណដ៏វិសេសលើសលប់របស់ព្រះ មិនមែនម្ហូបអាហារ*ទេ ដោយសារពួកអ្នកដែលផ្ដោតអារម្មណ៍ទៅលើម្ហូបអាហារ ពួកគេមិនទទួលប្រយោជន៍ឡើយ។+
១០ យើងមានទីបូជាមួយ តែមនុស្សដែលបំពេញកិច្ចបម្រើពិសិដ្ឋនៅត្រសាល គ្មានសិទ្ធិបរិភោគគ្រឿងបូជាពីទីបូជានោះទេ។+ ១១ ព្រោះសម្ដេចសង្ឃបានយកឈាមសត្វចូលក្នុងកន្លែងបរិសុទ្ធសម្រាប់ការខុសឆ្គង ប៉ុន្តែខ្មោចសត្វត្រូវដុតចោលខាងក្រៅជំរំវិញ។+ ១២ ដូចគ្នាដែរ លោកយេស៊ូបានរងទុក្ខនៅខាងក្រៅទ្វារក្រុង+ ដើម្បីធ្វើឲ្យបណ្ដាជនបានបរិសុទ្ធតាមរយៈឈាមរបស់លោកផ្ទាល់។+ ១៣ ដូច្នេះ ចូរយើងទៅឯលោកនៅខាងក្រៅជំរំ ហើយរងការជេរប្រមាថដែលលោកបានរង+ ១៤ ព្រោះយើងមិនមានក្រុងមួយដែលស្ថិតស្ថេរទេ តែយើងកំពុងទន្ទឹងរង់ចាំក្រុងដែលនឹងមាននៅថ្ងៃមុខដោយចិត្តរំភើប។+ ១៥ ដូច្នេះ តាមរយៈលោកយេស៊ូ ចូរយើងជូនព្រះនូវសេចក្ដីសរសើរជាគ្រឿងបូជាជានិច្ច+ ពោលគឺផលនៃបបូរមាត់+ ដែលប្រកាសប្រាប់នាមរបស់លោកដល់អ្នកឯទៀត។+ ១៦ ម្យ៉ាងទៀត កុំភ្លេចធ្វើការល្អ ហើយចែករំលែកដល់អ្នកឯទៀត+ ព្រោះព្រះពេញចិត្តគ្រឿងបូជាបែបនេះ។+
១៧ ចូរស្ដាប់បង្គាប់ ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា+ ព្រោះពួកគាត់កំពុងថែរក្សាអ្នករាល់គ្នា ហើយពួកគាត់នឹងទទួលខុសត្រូវអំពីរបៀបដែលពួកគាត់បានធ្វើការនោះ។+ ដូច្នេះ ពួកគាត់អាចធ្វើការនោះដោយមានអំណរ មិនមែនដោយដកដង្ហើមធំទេ ដើម្បីកុំឲ្យអ្នករាល់គ្នាបង់ប្រយោជន៍។
១៨ ចូរបន្តអធិដ្ឋានឲ្យយើង ព្រោះយើងជឿជាក់ថាសមត្ថភាពវិនិច្ឆ័យរបស់យើងនឹងមិនផ្ដន្ទាទោសយើងទេ ដោយសារយើងចង់ធ្វើការទាំងអស់ដោយទៀងត្រង់។+ ១៩ ប៉ុន្តែ ជាពិសេស ខ្ញុំសូមជំរុញចិត្តអ្នករាល់គ្នាអធិដ្ឋានឲ្យខ្ញុំ ដើម្បីខ្ញុំអាចមកឯអ្នករាល់គ្នាឆាប់ៗ។
២០ សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលបានប្រោសគង្វាលដ៏ឧត្ដុង្គឧត្ដម+ឲ្យរស់ពីស្លាប់ឡើងវិញ គឺលោកយេស៊ូជាម្ចាស់របស់យើង ដោយឈាមនៃកិច្ចព្រមព្រៀងដែលមានសុពលភាពជាដរាប ២១ ផ្ដល់អ្វីល្អៗគ្រប់យ៉ាងដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងប្រាថ្នារបស់លោក។ តាមរយៈលោកយេស៊ូគ្រិស្ត សូមព្រះជំរុញចិត្តយើងឲ្យធ្វើអ្វីដែលលោកពេញចិត្ត។ សូមឲ្យលោកមានសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
២២ បងប្អូនអើយ ឥឡូវខ្ញុំសូមអ្នករាល់គ្នាមេត្តាស្ដាប់ពាក្យដ៏លើកទឹកចិត្តនេះ ព្រោះខ្ញុំបានសរសេរសំបុត្រមួយយ៉ាងខ្លីទៅកាន់អ្នករាល់គ្នា។ ២៣ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ធីម៉ូថេដែលជាបងប្អូនរបស់យើងបានត្រូវដោះលែងហើយ។ ប្រសិនបើគាត់មកឆាប់ៗ នោះខ្ញុំនឹងទៅជួបអ្នករាល់គ្នាជាមួយនឹងគាត់។
២៤ សូមផ្ដាំសួរសុខទុក្ខអស់អ្នកដែលនាំមុខអ្នករាល់គ្នា និងពួកអ្នកបរិសុទ្ធទាំងអស់។ អស់អ្នកនៅស្រុកអ៊ីតាលី+ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
២៥ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់។