-
ជំរឿនបណ្ដាជន ២៩:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «‹នៅថ្ងៃទី១៥ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវមកជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។ អ្នករាល់គ្នាត្រូវធ្វើបុណ្យជូនព្រះយេហូវ៉ាអស់រយៈពេល៧ថ្ងៃ។+
-
-
នេហេមា ៨:១៤-១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ កាលដែលពួកគេកំពុងស្វែងយល់អំពីច្បាប់របស់ព្រះយេហូវ៉ា ដែលលោកបានឲ្យតាមរយៈម៉ូសេ ពួកគេរកឃើញថាក្នុងអំឡុងពិធីបុណ្យនាខែទី៧ ជនជាតិអ៊ីស្រាអែលត្រូវស្នាក់នៅក្នុងខ្ទម+ ១៥ និងត្រូវប្រកាស+នៅទូទាំងក្រុងយេរូសាឡិមនិងក្រុងឯទៀតថា៖ «ចូរនាំគ្នាចេញទៅឯតំបន់ភ្នំ ហើយកាប់យកមែកឈើដែលមានស្លឹកច្រើន ពីដើមអូលីវ ដើមស្រល់ ដើមមើថល ដើមលម៉ើ និងដើមឯទៀត ដើម្បីយកមកប្រក់ធ្វើខ្ទម ស្របតាមច្បាប់ម៉ូសេ»។
១៦ ដូច្នេះ បណ្ដាជននាំគ្នាចេញទៅកាប់មែកឈើ យកមកធ្វើខ្ទមនៅលើដំបូលផ្ទះរបស់ពួកគេ នៅទីធ្លាផ្ទះ នៅទីលានវិហាររបស់ព្រះដ៏ពិត+ ទីលានសាធារណៈក្បែរទ្វារទឹក+ និងទីលានសាធារណៈក្បែរទ្វារអេប្រាអ៊ីម។+ ១៧ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលដែលធ្លាប់ធ្វើជាឈ្លើយ បានធ្វើខ្ទមហើយស្នាក់នៅក្នុងខ្ទមទាំងនោះ។ ចាប់តាំងពីគ្រាយ៉ូស្វេ+ជាកូននុន រហូតដល់ថ្ងៃនោះ ពួកគេមិនបានធ្វើដូច្នេះទេ។ ម្ល៉ោះហើយ បណ្ដាជនមានសេចក្ដីសប្បាយរីករាយក្រៃលែង។+ ១៨ រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃចប់ពិធីបុណ្យខ្ទម គេអានច្បាប់របស់ព្រះដ៏ពិត។+ ពួកគេបានធ្វើពិធីបុណ្យនោះអស់៧ថ្ងៃ ហើយនៅថ្ងៃទី៨ពួកគេមានប្រជុំពិសេស ស្របតាមច្បាប់តម្រូវ។+
-