-
ដើមកំណើត ១៤:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ សូមឲ្យព្រះដ៏ខ្ពង់ខ្ពស់បំផុតទទួលការសរសើរតម្កើង
លោកជាព្រះដែលបានប្រគល់ពួកសត្រូវមកក្នុងកណ្ដាប់ដៃអ្នក!»។
រួចមក អាប់រ៉ាមបានជូន១ភាគ១០នៃអ្វីៗទាំងអស់ដល់គាត់។+
-
-
ដើមកំណើត ២៨:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ កន្លែងដែលខ្ញុំបានដំឡើងថ្មទុកជាបង្គោលរំលឹក នឹងក្លាយទៅជាផ្ទះរបស់ព្រះ។+ ខ្ញុំនឹងជូនលោក១ភាគ១០នៃអ្វីទាំងអស់ដែលលោកបានប្រគល់ដល់ខ្ញុំ»។
-
-
ជំរឿនបណ្ដាជន ១៨:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «ខ្ញុំប្រគល់១ភាគ១០នៃវិភាគទានរបស់បណ្ដាជនអ៊ីស្រាអែល ឲ្យកូនចៅលេវីទុកជាមត៌ក+ ដោយសារពួកគេបំពេញកិច្ចការនៅត្រសាលជំនុំ។
-
-
ការបំភ្លឺច្បាប់ ១៤:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «អ្នករាល់គ្នាត្រូវយកភោគផល១ភាគ១០ពីអ្វីដែលអ្នករាល់គ្នាបានសាបព្រោះ មកជូនជារៀងរាល់ឆ្នាំ។+
-
-
ម៉ាឡាគី ៣:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ចូរនាំយក១ភាគ១០ឲ្យគ្រប់ចំនួនមកទុកក្នុងឃ្លាំង+ ដើម្បីឲ្យមានអាហារក្នុងវិហាររបស់ខ្ញុំ។+ រួចខ្ញុំនឹងបើកទ្វារស្ថានសួគ៌+ ហើយចាក់ពរយ៉ាងលើសលប់មកលើអ្នករាល់គ្នារហូតដល់លែងខ្វះអ្វីទៀត។+ សូមល្បងលខ្ញុំចុះ ថាខ្ញុំនឹងធ្វើដូចសម្ដីខ្ញុំឬយ៉ាងណា»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
-