-
ប្រវត្តិហេតុទី២ ៥:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពួកលេវីដែលជាអ្នកចម្រៀង+ កំពុងឈរនៅខាងកើតទីបូជា ហើយស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ ទាំងកាន់ឆាប ពិណ និងឧបករណ៍ភ្លេងមានខ្សែ។ ពួកគេឈរជាមួយនឹងពួកសង្ឃ១២០នាក់ទៀត ដែលកំពុងផ្លុំត្រែ។+ ពួកលេវីទាំងនោះនៅក្រោមការដឹកនាំរបស់អេសាភ+ ហេម៉ាន+ យេឌូថិន+ ព្រមទាំងកូនចៅនិងបងប្អូនរបស់ពួកគេ។
-
-
ប្រវត្តិហេតុទី២ ៧:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពួកសង្ឃបានឈរតាមកន្លែងរបស់ពួកគេរៀងខ្លួន ហើយពួកលេវីដែលកាន់ឧបករណ៍ភ្លេងផ្សេងៗក៏ឈរដែរ ដើម្បីច្រៀងសរសើរព្រះយេហូវ៉ា។+ (ស្ដេចដាវីឌបានធ្វើឧបករណ៍ភ្លេងទាំងនោះដើម្បីថ្លែងអំណរគុណព្រះយេហូវ៉ា ដោយច្រៀងថា៖ «សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប»។ ដាវីឌច្រៀងសរសើរព្រះ ដោយលេងឧបករណ៍ភ្លេងទាំងនេះ)។* ពួកសង្ឃបានផ្លុំត្រែយ៉ាងឮ+នៅខាងមុខពួកលេវី កាលដែលបណ្ដាជនអ៊ីស្រាអែលទាំងអស់កំពុងឈរ។
-