-
អ្នកសម្រេចក្ដី ២:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ហើយទៅបម្រើរូបព្រះបាលនិងរូបព្រះអាសថារ៉ូត។+
-
-
អ្នកសម្រេចក្ដី ១០:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ពួកគេបានទៅគោរពបូជាបណ្ដាព្រះបាល+ រូបព្រះអាសថារ៉ូត ព្រះរបស់ពួកអេរ៉ាម* ព្រះរបស់ពួកស៊ីដូន ព្រះរបស់ពួកម៉ូអាប់+ ព្រះរបស់ពួកអាំម៉ូន+ និងព្រះរបស់ពួកភីលីស្ទីន។+ ពួកគេបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបម្រើលោកទេ។
-
-
សាំយូអែលទី១ ៧:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ សាំយូអែលនិយាយទៅកាន់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាពិតជាកំពុងត្រឡប់មកព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្តមែន+ នោះចូរបោះបង់ចោលរូបព្រះរបស់ជនជាតិដទៃ+និងរូបព្រះអាសថារ៉ូត+ រួចប្រគល់ចិត្តទាំងស្រុងជូនព្រះយេហូវ៉ា ហើយបម្រើតែលោកប៉ុណ្ណោះ។+ បើធ្វើដូច្នេះ លោកនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។+
-