-
បណ្ដាស្ដេចទី១ ១៥:២៥-២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ចំណែកណាដាប+ជាកូនយេរ៉ូបោម គាត់បានក្លាយទៅជាស្ដេចស្រុកអ៊ីស្រាអែល ក្នុងឆ្នាំទី២នៃរាជ្យអេសាជាស្ដេចស្រុកយូដា។ ណាដាបបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែលអស់រយៈពេលពីរឆ្នាំ។ ២៦ គាត់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ គាត់បានដើរតាមគន្លងរបស់ឪពុក+ ហើយក៏បានធ្វើអំពើខុសឆ្គងតាមឪពុកគាត់ដែរ។ ឪពុកគាត់នោះហើយដែលបាននាំឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+ ២៧ ឯបាអាសាជាកូនអាហាយ៉ា ដែលមកពីពូជពង្សអ៊ីសាខារ បានឃុបឃិតក្បត់នឹងណាដាប។ បាអាសាបានសម្លាប់ណាដាបនៅក្រុងគីបេថន+ជាក្រុងរបស់ពួកភីលីស្ទីន កាលដែលណាដាបនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់កំពុងឡោមព័ទ្ធក្រុងនោះ។ ២៨ ដូច្នេះ បាអាសាបានសម្លាប់ណាដាបក្នុងឆ្នាំទី៣នៃរាជ្យអេសាជាស្ដេចស្រុកយូដា រួចមកបាអាសាបានក្លាយទៅជាស្ដេចបន្ទាប់ពីណាដាប។ ២៩ ក្រោយពីគាត់បានក្លាយទៅជាស្ដេចភ្លាម គាត់បានសម្លាប់ពូជពង្សទាំងអស់របស់យេរ៉ូបោមឲ្យសាបសូន្យទៅ ស្របតាមប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈអាហាយ៉ាដែលមកពីក្រុងស៊ីឡូរ។+
-