-
ម៉ាកុស ១០:២-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅពេលនោះ ពួកផារិស៊ីខ្លះបានមកដើម្បីល្បងលលោក ដោយសួរថា តើមានច្បាប់ឲ្យបុរសលែងលះប្រពន្ធឬទេ?+ ៣ លោកតបវិញថា៖ «តើម៉ូសេបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើដូចម្ដេច?»។ ៤ ពួកគេឆ្លើយថា៖ «ម៉ូសេបានអនុញ្ញាតឲ្យសរសេរសំបុត្រលែងលះទៅនាង ហើយឲ្យនាងចុះចេញ»។+ ៥ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ម៉ូសេបានសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា+ ដោយសារអ្នករាល់គ្នាមានចិត្តរឹង។+ ៦ ក៏ប៉ុន្តែ កាលដែលព្រះបង្កើតមនុស្សជាតិដំបូង ‹ព្រះបានបង្កើតពួកគេជាប្រុសជាស្រី។+ ៧ ហេតុនេះ បុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន+ ៨ ហើយពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›។+ ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ៩ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំ*ឡើយ»។+ ១០ លុះពេលចូលទៅក្នុងផ្ទះម្ដងទៀត អ្នកកាន់តាមចាប់ផ្ដើមសួរលោកអំពីរឿងនេះ។ ១១ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកណាដែលលែងលះប្រពន្ធ រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់+ប្រពន្ធហើយ។ ១២ បើស្ត្រីណាលែងលះប្ដី រួចរៀបការជាមួយនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏ផិតក្បត់ប្ដីដែរ»។+
-