-
ម៉ាថាយ ២៦:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ លោកប្រាប់ពួកគាត់ថា៖ «ចូរចូលទៅក្នុងក្រុង ហើយអ្នកនឹងជួបបុរសម្នាក់ រួចចូរប្រាប់គាត់ថា៖ ‹លោកគ្រូមានប្រសាសន៍ថា៖ «ពេលកំណត់របស់ខ្ញុំគឺជិតដល់ហើយ។ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំ នៅផ្ទះរបស់អ្នក»›»។ ១៩ រួចមក អ្នកកាន់តាមបានធ្វើតាមបង្គាប់លោកយេស៊ូ ក៏បានរៀបចំអ្វីៗជាស្រេចសម្រាប់បុណ្យរំលង។
-
-
ម៉ាកុស ១៤:១៣-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ដូច្នេះ លោកចាត់អ្នកកាន់តាមពីរនាក់ឲ្យទៅ ដោយប្រាប់ពួកគាត់ថា៖ «ចូរចូលទៅក្នុងក្រុង ហើយអ្នកនឹងជួបបុរសម្នាក់ដែលកំពុងលីក្អមទឹក។ ចូរទៅតាមគាត់។+ ១៤ បើគាត់ចូលក្នុងផ្ទះណា អ្នកចូលក្នុងផ្ទះនោះដែរទៅ រួចប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំពិសាអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ ១៥ គាត់នឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះមានប្រដាប់ប្រដាសព្វគ្រប់អស់ហើយ។ ចូររៀបចំអាហារបុណ្យរំលងសម្រាប់យើងនៅទីនោះ»។ ១៦ ដូច្នេះ អ្នកកាន់តាមបានចេញទៅ ហើយពេលដែលចូលទៅក្នុងក្រុង ពួកគាត់ឃើញថាអ្វីៗគឺដូចលោកមានប្រសាសន៍មែន។ រួចមក ពួកគាត់រៀបចំសម្រាប់បុណ្យរំលង។
-