-
ម៉ាថាយ ២៦:៤៧-៥០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៧ កាលដែលលោកកំពុងមានប្រសាសន៍នៅឡើយ មើល! យូដាសពីចំណោមសាវ័កទាំង១២នាក់ បានមកជាមួយនឹងមនុស្សមួយក្រុមធំដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានបញ្ជូនមក។ ពួកគេមកទាំងកាន់ដាវកាន់ដំបង។+
៤៨ អ្នកដែលក្បត់លោកបានប្រាប់ពួកគេនូវសញ្ញាសម្គាល់មួយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ចាប់ខ្លួនគាត់ទៅ»។ ៤៩ រួចអ្នកនោះដើរតម្រង់ទៅឯលោកយេស៊ូ ហើយពោលថា៖ «ជម្រាបសួររ៉ាប៊ី!»។ រួចថើបលោកដោយថ្នម។ ៥០ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកមកទីនេះក្នុងបំណងអ្វី?»។+ រួចពួកគេចូលមកចាប់ខ្លួនលោកយេស៊ូ។
-
-
ម៉ាកុស ១៤:៤៣-៤៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៣ ភ្លាមនោះ កាលដែលលោកកំពុងមានប្រសាសន៍ យូដាសពីចំណោមសាវ័កទាំង១២នាក់ បានមកជាមួយនឹងមនុស្សមួយក្រុមធំដែលពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកបុរសចាស់ទុំ បានបញ្ជូនមក។ ពួកគេមកទាំងកាន់ដាវកាន់ដំបង។+ ៤៤ អ្នកដែលក្បត់លោកបានប្រាប់នូវសញ្ញាសម្គាល់មួយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ចូរចាប់គាត់ ហើយនាំទៅដោយប្រុងប្រយ័ត្ន»។ ៤៥ គាត់ដើរតម្រង់ទៅឯលោក ហើយពោលថា៖ «រ៉ាប៊ី!»* រួចថើបលោកដោយថ្នម។ ៤៦ ដូច្នេះ ពួកគេក៏ចាប់លោក។
-
-
យ៉ូហាន ១៨:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ យូដាសដែលជាអ្នកក្បត់លោក ក៏បានស្គាល់កន្លែងនោះដែរ ពីព្រោះលោកយេស៊ូធ្លាប់ជួបជាមួយនឹងពួកអ្នកកាន់តាមលោកនៅទីនោះជាច្រើនដង។ ៣ ដូច្នេះ យូដាសបាននាំកងទាហាន និងពួកអាជ្ញាធរនៃពួកសង្ឃនាយកនិងពួកផារិស៊ី មកទីនោះទាំងកាន់ចន្លុះ ចង្កៀង និងអាវុធ។+
-