-
ប្រវត្តិហេតុទី១ ២៩:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ឱព្រះយេហូវ៉ាអើយ! លោកជាព្រះដ៏ឧត្តុង្គឧត្តម+ ជាព្រះដែលប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+ លោកមានសិរីរុងរឿងនិងកិត្តិយស+ ព្រោះអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌* និងផែនដីសុទ្ធតែជារបស់លោក។+ ឱព្រះយេហូវ៉ាអើយ! គឺលោកហើយជាស្ដេច+ ហើយលោកមានអំណាចគ្រប់គ្រងលើបុគ្គលទាំងអស់។
-
-
ចម្រៀងសរសើរព្រះ ២២:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ព្រោះរាជអំណាចជារបស់ព្រះយេហូវ៉ា+
លោកគ្រប់គ្រងលើប្រជាជាតិនានា។
-
-
ដានីយ៉ែល ៤:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ នេះជាវិន័យរបស់ពួកអ្នកនាំពាក្យ+ និងជាសំណូមពររបស់ពួកអ្នកបរិសុទ្ធ ដើម្បីឲ្យមនុស្សជាតិអាចដឹងថាព្រះដ៏ខ្ពង់ខ្ពស់បំផុតគឺជាអ្នកគ្រប់គ្រងលើរាជាណាចក្ររបស់មនុស្ស+ ហើយដឹងថាលោកអាចប្រគល់ឲ្យអ្នកណាក៏បានតាមតែចិត្តលោក សូម្បីតែអ្នកនោះតូចទាបបំផុត ក៏លោកអាចតាំងឡើងឲ្យគ្រប់គ្រងបានដែរ»។
-
-
ដានីយ៉ែល ៤:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ «លុះផុតគ្រានោះ+ ខ្ញុំនេប៊ូក្នេសា ខ្ញុំបានមើលទៅលើមេឃ ហើយខ្ញុំក៏ដឹងស្មារតីឡើងវិញ។ រួចខ្ញុំសរសើរតម្កើងនិងលើកកិត្តិយសដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលមានជីវិតរស់នៅជារៀងរហូត ព្រោះរាជាណាចក្ររបស់លោកស្ថិតស្ថេរជាដរាប ហើយលោកគ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ។+
-
-
ការបើកបង្ហាញ ១២:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចមក ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងពីលើមេឃ*ថា៖
«មើល! ព្រះបាននាំមកនូវសេចក្ដីសង្គ្រោះ!+ ឫទ្ធានុភាពរបស់លោកបានទទួលជ័យជម្នះ! រាជាណាចក្ររបស់លោក+បានត្រូវស្ថាបនាឡើង! គ្រិស្តរបស់លោកចាប់ផ្ដើមកាន់អំណាចហើយ! ពីព្រោះអ្នកដែលចោទប្រកាន់បងប្អូនរបស់យើងបានត្រូវបោះទម្លាក់ទៅ គឺជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះមុខព្រះទាំងយប់ទាំងថ្ងៃ!+
-