យ៉ូប
៣៨ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍ពីក្នុងខ្យល់ព្យុះទៅកាន់យ៉ូបថា៖+
២ «តើអ្នកណានេះដែលធ្វើឲ្យមានការសង្ស័យទៅលើគោលបំណងរបស់ខ្ញុំ
ហើយនិយាយដោយគ្មានចំណេះដឹងដូច្នេះ?+
៣ សូមត្រៀមខ្លួនជាស្រេចដូចបុរសខ្លាំងក្លា
ព្រោះខ្ញុំនឹងសួរសំណួរអ្នក ហើយអ្នកត្រូវឆ្លើយមកខ្ញុំវិញ។
៤ ពេលដែលខ្ញុំបង្កើតផែនដី តើអ្នកនៅឯណា?+
សូមប្រាប់ខ្ញុំមក បើអ្នកគិតថាអ្នកយល់អំពីរឿងនោះ។
៥ តើអ្នកដឹងទេថាអ្នកណាកំណត់ទំហំផែនដី?
ហើយតើអ្នកណាទាញខ្សែវាស់ផែនដី?
៦ តើគ្រឹះផែនដីបានត្រូវដាក់លើអ្វី? តើអ្នកណាបញ្ចុះសសរផែនដី?+
៧ តើអ្នកនៅឯណា ពេលដែលផ្កាយព្រឹក+នាំគ្នាស្រែកអរសប្បាយ
៨ តើអ្នកណាដាក់របាំងទប់សមុទ្រ+
ពេលដែលទឹកសមុទ្រធ្លាយចេញមក ដូចជាកូនកើតចេញពីផ្ទៃម្ដាយ?
៩ តើអ្នកនៅឯណា ពេលខ្ញុំគ្របដណ្ដប់សមុទ្រដោយពពក
ហើយរុំសមុទ្រក្នុងពពកក្រាស់?
១០ ពេលខ្ញុំដាក់ព្រំដែនលើសមុទ្រ
ហើយដាក់ទ្វារនិងរនុក+
១១ ព្រមទាំងបង្គាប់ថា៖ ‹អ្នកអាចមកត្រឹមនេះប៉ុណ្ណោះមិនអាចទៅឆ្ងាយជាងនេះទេ
រលកធំសម្បើមរបស់អ្នកត្រូវឈប់នៅត្រង់នេះ›+ តើពេលនោះអ្នកនៅឯណា?
១២ តើអ្នកធ្លាប់បញ្ជាទៅព្រឹកព្រលឹម
ឬប្រាប់ថ្ងៃរះថាត្រូវលេចឡើងនៅកន្លែងណា+
១៣ ដើម្បីឲ្យភ្លឺដល់ចុងផែនដី
ហើយបណ្ដេញមនុស្សទុច្ចរិតចេញឬទេ?+
១៤ ផែនដីផ្លាស់ប្រែដូចជាដីឥដ្ឋដែលបានត្រូវបោះត្រា
រួចក៏លេចទ្រង់ទ្រាយឡើងប្រៀបដូចជាក្បាច់រចនានៅលើសម្លៀកបំពាក់។
១៥ ប៉ុន្តែ ពន្លឺរបស់ជនទុច្ចរិតបានត្រូវយកចេញ
ហើយដៃរបស់ពួកគេដែលធ្លាប់តែលើកឡើងបានត្រូវបំបាក់។
១៦ តើអ្នកធ្លាប់ចុះទៅឯប្រភពទឹកសមុទ្រ
ឬធ្លាប់ទៅដល់ទីជ្រៅបំផុតក្នុងសមុទ្រឬទេ?+
១៧ តើមានអ្នកណាធ្លាប់បើកបង្ហាញទ្វារនៃសេចក្ដីស្លាប់+ឲ្យអ្នកឃើញឬទេ?
តើអ្នកធ្លាប់ឃើញទ្វារនៃភាពងងឹតសូន្យសុង*ឬទេ?+
១៨ តើអ្នកដឹងទេថាផែនដីធំប៉ុនណា?+
ប្រាប់ខ្ញុំមក បើអ្នកដឹងអ្វីទាំងអស់នេះ។
១៩ តើពន្លឺមានទីតាំងនៅទិសខាងណា?+
ហើយតើភាពងងឹតស្ថិតនៅកន្លែងណា?
២០ តើអ្នកអាចនាំវាទៅឯជម្រករបស់វាឬអ្នកស្គាល់ផ្លូវទៅឯលំនៅរបស់វាឬទេ?
២១ តើអ្នកដឹងរឿងនេះដោយសារពេលនោះអ្នកបានកើតមកហើយ
ឬក៏ដោយសារអ្នកមានអាយុច្រើនជាងអ្វីទាំងនោះឬ?
២២ តើអ្នកបានចូលទៅក្នុងជង្រុកព្រិល+ឬបានឃើញឃ្លាំងដុំព្រិល+
២៣ ដែលខ្ញុំបានរក្សាទុកសម្រាប់គ្រាលំបាក
និងសម្រាប់ថ្ងៃសឹកសង្គ្រាមឬទេ?+
២៤ តើពន្លឺ*ជះរស្មីចេញពីទិសខាងណា?
ចំណែកខ្យល់ពីទិសខាងកើតដែលបក់ផាត់មកលើផែនដី តើវាមកពីកន្លែងណា?+
២៥ តើអ្នកណាធ្វើគន្លងសម្រាប់ពពកដើម្បីឲ្យមានទឹកជំនន់?
តើអ្នកណាដាក់ផ្លូវឲ្យពពកខ្មៅក្រាស់និងផ្គរលាន់?+
២៦ តើអ្នកណាបង្អុរភ្លៀងមកលើកន្លែងដែលគ្មានមនុស្សរស់នៅ
ហើយមកលើតំបន់ស្ងាត់ជ្រងំដែលគ្មានលំនៅរបស់មនុស្ស+
២៧ ដើម្បីឲ្យដីដែលបានត្រូវបំផ្លិចបំផ្លាញបានសើមជោកជាំ
ហើយធ្វើឲ្យស្មៅលាស់ខ្ចី?+
២៩ តើទឹកកកកើតចេញពីអ្នកណា?
តើអ្នកណាធ្វើឲ្យមេឃធ្លាក់សន្សើមមកកក?+
៣០ តើអ្នកណាធ្វើឲ្យទឹកប្រែទៅដូចជាថ្ម
ហើយធ្វើឲ្យផ្ទៃទឹកដ៏សែនជ្រៅទៅជាកករឹង?+
៣១ តើអ្នកអាចចងកញ្ចុំផ្កាយឃីម៉ាឲ្យជាប់គ្នា
ឬអាចស្រាយចំណងកញ្ចុំផ្កាយខេស៊ីលបានទេ?+
៣២ តើអ្នកអាចនាំក្រុមផ្កាយឲ្យចេញមកតាមរដូវកាល
ឬនាំផ្លូវកញ្ចុំផ្កាយអែសនិងកូនៗរបស់វាបានឬ?
៣៣ តើអ្នកស្គាល់ច្បាប់ដែលគ្រប់គ្រងអ្វីៗនៅលើមេឃទេ?+
តើអ្នកអាចធ្វើឲ្យច្បាប់ទាំងនោះមានអំណាចលើផែនដីបានឬ?
៣៤ តើអ្នកអាចបន្លឺសំឡេងបញ្ជាទៅពពក
ដើម្បីឲ្យបង្អុរភ្លៀងដូចហែកមេឃមកលើអ្នកឬទេ?+
៣៥ តើអ្នកអាចចាត់ផ្លេកបន្ទោរឲ្យបាញ់ពន្លឺឆ្វាចបានទេ?
តើពួកវានឹងត្រឡប់មកប្រាប់អ្នកថា‹យើងមកវិញហើយ!›ឬ?
៣៧ តើអ្នកណាមានប្រាជ្ញាល្មមនឹងរាប់ចំនួនពពក?
ឬតើអ្នកណាអាចផ្អៀងពពកដូចផ្អៀងក្អមចាក់ទឹកបាន?+
៣៨ តើអ្នកណាធ្វើឲ្យធូលីទៅជាភក់
ហើយឲ្យដុំដីស្អិតជាប់គ្នា?
៣៩ តើអ្នកអាចបរបាញ់រកចំណីឲ្យសត្វតោ
ឬបំពេញការស្រេកឃ្លានរបស់តោស្ទាវបានទេ?+
៤០ ពេលដែលពួកវាក្រាបសម្ងំក្នុងរូង
ឬពេលដែលពួកវាពួនចាំសង្គ្រុប តើអ្នកអាចឲ្យចំណីពួកវាបានទេ?
៤១ តើអ្នកណាផ្ដល់ចំណីដល់សត្វក្អែក+
ពេលកូនៗរបស់វាស្រែកសុំឲ្យព្រះជួយ
ហើយហើរចុះហើរឡើងព្រោះគ្មានអាហារ?