ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
៩ ឯកិច្ចព្រមព្រៀងមុន ធ្លាប់មានតម្រូវការតាមច្បាប់អំពីការបំពេញកិច្ចបម្រើពិសិដ្ឋ និងធ្លាប់មានកន្លែងបរិសុទ្ធ+នៅផែនដី។ ២ ព្រោះបន្ទប់ទី១នៃត្រសាលបានត្រូវរៀបចំ ដោយមានជើងចង្កៀង+ តុ និងនំប៉័ងតាំងទុកជាគ្រឿងបូជា។+ បន្ទប់នោះបានត្រូវហៅថា កន្លែងបរិសុទ្ធ។+ ៣ ប៉ុន្តែ ខាងក្រោយវាំងននទី២+ មានបន្ទប់ដែលត្រូវហៅថា កន្លែងបរិសុទ្ធបំផុត។+ ៤ បន្ទប់នេះមានប្រដាប់សម្រាប់ដុតគ្រឿងក្រអូបធ្វើពីមាស+ ព្រមទាំងហឹបនៃកិច្ចព្រមព្រៀង+ដែលស្រោបមាស+ ហើយក្នុងហឹបនោះមានម៉ាណាក្នុងក្រឡមាសមួយ+ និងមានដំបងរបស់អេរ៉ុនដែលចេញពន្លក+ ព្រមទាំងមានបន្ទះថ្ម+នៃកិច្ចព្រមព្រៀងផងដែរ។ ៥ នៅលើហឹបនោះមានរូបចេរូប៊ីនពីរដ៏រុងរឿងដែលចោលស្រមោលលើគម្រប*ហឹបនោះ។+ ប៉ុន្តែ នៅពេលនេះយើងមិនត្រូវរៀបរាប់យ៉ាងល្អិតល្អន់អំពីរឿងទាំងនេះទេ។
៦ ក្រោយពីរបស់ទាំងនោះបានត្រូវរៀបចំតាមរបៀបនេះហើយ ពួកសង្ឃរមែងចូលក្នុងបន្ទប់ទី១នៃត្រសាលដើម្បីបំពេញកិច្ចបម្រើពិសិដ្ឋ។+ ៧ ប៉ុន្តែ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលចូលក្នុងបន្ទប់ទី២ គាត់ចូលមួយដងក្នុងមួយឆ្នាំ+ ដោយយកឈាមទៅជាមួយ។+ គាត់ជូនឈាមនោះសម្រាប់ការខុសឆ្គងរបស់គាត់+ និងការខុសឆ្គងដែលបណ្ដាជន+បានប្រព្រឹត្តដោយមិនដឹងខ្លួន។ ៨ ដូច្នេះ ឫទ្ធានុភាពបរិសុទ្ធបញ្ជាក់យ៉ាងច្បាស់ថា កាលដែលនៅមានត្រសាលដំបូង ផ្លូវចូលកន្លែងបរិសុទ្ធ*មិនទាន់ត្រូវបើកនៅឡើយ។+ ៩ ត្រសាលនោះឯងជានិមិត្តរូប*ដែលទាក់ទងនឹងពេលបច្ចុប្បន្ន+ ហើយតាមរយៈការរៀបចំនេះ នៅតែមានការជូនអំណោយនិងគ្រឿងបូជា។+ ក៏ប៉ុន្តែ អ្វីទាំងនោះមិនអាចធ្វើឲ្យបុរសដែលបំពេញកិច្ចបម្រើពិសិដ្ឋនោះ មានសមត្ថភាពវិនិច្ឆ័យស្អាតស្អំឡើយ។+ ១០ អំណោយនិងគ្រឿងបូជាទាំងនោះទាក់ទងនឹងអាហារ ភេសជ្ជៈ និងការលាងជម្រះផ្សេងៗ*តែប៉ុណ្ណោះ។+ ការទាំងនោះជាតម្រូវការនៃច្បាប់ដែលទាក់ទងនឹងរូបកាយ+ ហើយត្រូវធ្វើរហូតដល់ពេលកំណត់សម្រាប់ការកែលម្អ។
១១ ក៏ប៉ុន្តែ គ្រិស្តបានមកក្នុងឋានៈជាសម្ដេចសង្ឃ ដើម្បីផ្ដល់ពរទាំងប៉ុន្មានដែលយើងបានទទួលហើយ។ ពេលលោកទៅជាសម្ដេចសង្ឃ លោកបានចូលក្នុងត្រសាលដែលឧត្ដុង្គឧត្ដមនិងល្អឥតខ្ចោះជាង ជាត្រសាលដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺថាមិនមែនជាអ្វីដែលបានត្រូវបង្កើតឡើងក្នុងពិភពលោកនេះឡើយ។ ១២ លោកចូលក្នុងកន្លែងបរិសុទ្ធមិនមែនដោយយកឈាមពពែនិងគោឈ្មោល*ទេ តែបានយកឈាមរបស់លោកផ្ទាល់+ចូលក្នុងកន្លែងនោះមួយដងជាការស្រេច ហើយតាមរយៈលោក យើងបានទទួលសេចក្ដីសង្គ្រោះ*ដែលគ្មានទីបញ្ចប់។+ ១៣ ព្រោះប្រសិនបើការប្រោះឈាមពពែ ឈាមគោឈ្មោល+ និងផេះគោញី*ទៅលើអ្នកដែលស្មោកគ្រោក បានជម្រះរូបកាយពួកគេឲ្យទៅជាស្អាតបរិសុទ្ធទៅហើយ+ ១៤ នោះឈាមរបស់គ្រិស្ត+ច្បាស់ជាមានតម្លៃជាងនោះទៅទៀត ព្រោះលោកបានប្រគល់ខ្លួនលោកដែលឥតខ្ចោះទៅព្រះ ក្រោមការដឹកនាំនៃឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត។ ហេតុនេះហើយបានជាឈាមរបស់លោកនឹងជម្រះសមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យស្អាតពីការប្រព្រឹត្តដ៏ឥតប្រយោជន៍+ ដើម្បីឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះដែលមានជីវិតរស់នៅ។+
១៥ ម្ល៉ោះហើយ លោកជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី+ ដើម្បីឲ្យពួកអ្នកដែលបានត្រូវហៅ អាចទទួលសេចក្ដីសន្យាអំពីមត៌កដែលស្ថិតស្ថេរជារៀងរហូត។+ ការទាំងអស់នេះអាចកើតឡើងបានដោយសារមរណភាពរបស់លោក ដើម្បីលោះពួកគេ+ពីការរំលងដែលពួកគេបានធ្វើនៅក្រោមកិច្ចព្រមព្រៀងមុន។ ១៦ ព្រោះពេលណាមានកិច្ចព្រមព្រៀងជាមួយនឹងព្រះ មនុស្សដែលធ្វើកិច្ចព្រមព្រៀងនោះត្រូវតែស្លាប់។ ១៧ ដរាបណាមនុស្សដែលធ្វើកិច្ចព្រមព្រៀងនោះនៅរស់ ដរាបនោះកិច្ចព្រមព្រៀងគ្មានសុពលភាពទេ ដោយសារសុពលភាពនៃកិច្ចព្រមព្រៀងមានមូលដ្ឋានលើសេចក្ដីស្លាប់។ ១៨ ដូច្នេះ កិច្ចព្រមព្រៀងមុនក៏មិនបានចាប់ផ្ដើមមានសុពលភាពដោយគ្មានឈាមដែរ។ ១៩ ក្រោយពីម៉ូសេបានប្រាប់បញ្ញត្ដិទាំងអស់ក្នុងច្បាប់ដល់បណ្ដាជន នោះគាត់យកឈាមគោឈ្មោល ឈាមពពែ ទឹក រោមចៀមជ្រលក់ពណ៌ក្រហម* និងដើមហ៊ីសុប មកប្រោះលើសៀវភៅកិច្ចព្រមព្រៀង និងលើបណ្ដាជន ២០ ហើយនិយាយថា៖ «នេះជាឈាមនៃកិច្ចព្រមព្រៀងដែលព្រះបានបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម»។+ ២១ រួចគាត់យកឈាមនោះ មកប្រោះលើត្រសាលនិងប្រដាប់ប្រដាទាំងអស់សម្រាប់កិច្ចបម្រើបរិសុទ្ធ។*+ ២២ ពិតមែនហើយ តាមច្បាប់ អ្វីៗស្ទើរតែទាំងអស់ត្រូវសម្អាតដោយឈាម+ ហើយបើគ្មានការច្រួចឈាមទេ នោះគ្មានការអភ័យទោសចំពោះអំពើខុសឆ្គងឡើយ។+
២៣ ដូច្នេះ គឺចាំបាច់ឲ្យសម្អាតរបស់ដែលជានិមិត្តរូប+នៃអ្វីៗនៅស្ថានសួគ៌ដោយឈាមរបស់សត្វដែលជាគ្រឿងបូជា+ តែអ្វីៗនៅស្ថានសួគ៌ត្រូវសម្អាតដោយគ្រឿងបូជាដែលប្រសើរជាង។ ២៤ ព្រោះគ្រិស្តមិនបានចូលក្នុងកន្លែងបរិសុទ្ធដែលធ្វើដោយដៃមនុស្ស+ និងដែលធ្វើតាមគំរូអំពីអ្វីដែលពិតប្រាកដនោះឡើយ+ តែលោកបានចូលក្នុងស្ថានសួគ៌តែម្ដង+ ដើម្បីបង្ហាញខ្លួននៅចំពោះមុខព្រះផ្ទាល់ជាប្រយោជន៍ដល់យើង។+ ២៥ លោកមិនបានប្រគល់ខ្លួនជាច្រើនដង ដូចសម្ដេចសង្ឃដែលរៀងរាល់ឆ្នាំ+តែងតែយកឈាមដែលមិនមែនជាឈាមរបស់ខ្លួន ចូលក្នុងកន្លែងបរិសុទ្ធឡើយ។ ២៦ បើមិនដូច្នោះទេ លោកត្រូវរងទុក្ខជាច្រើនដងតាំងពីកំណើតពិភពលោក។ ប៉ុន្តែ លោកបានមកមួយដងជាការស្រេចនៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក* ដើម្បីបំបាត់ភាពខុសឆ្គងដោយប្រគល់ខ្លួនលោកជាគ្រឿងបូជា។+ ២៧ ដូចមនុស្សត្រូវស្លាប់មួយដងជាការស្រេច តែក្រោយពីនោះនឹងមានការវិនិច្ឆ័យ ២៨ នោះគ្រិស្តបានប្រគល់ខ្លួនលោកមួយដងជាការស្រេចដែរ ដើម្បីទទួលយកការខុសឆ្គងរបស់មនុស្សជាច្រើន+ ហើយពេលដែលលោកលេចមកជាលើកទី២ លោកនឹងមិនបំបាត់ភាពខុសឆ្គងទេ តែលោកនឹងលេចមកដើម្បីសង្គ្រោះពួកអ្នកដែលកំពុងស្វះស្វែងរកលោក។+