-
ហេប្រឺ ១១:៣២-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ តើខ្ញុំគួររៀបរាប់អំពីអ្នកណាទៀត? ព្រោះគ្មានពេលគ្រប់គ្រាន់ឲ្យខ្ញុំរៀបរាប់អំពីគេឌាន+ បារ៉ាក់+ សាំសុន+ យែបថា+ ដាវីឌ+ ព្រមទាំងសាំយូអែល+ និងពួកអ្នកប្រកាសទំនាយឯទៀតទេ ៣៣ ព្រោះតាមរយៈជំនឿ ពួកគេបានច្បាំងឈ្នះរាជាណាចក្រផ្សេងៗ+ បានធ្វើឲ្យមានសេចក្ដីសុចរិត បានទទួលសេចក្ដីសន្យា+ បានបិទមាត់តោ+ ៣៤ បានទប់កម្ដៅភ្លើង+ បានរួចពីមុខដាវ+ ធ្លាប់ខ្សោយតែបានត្រូវធ្វើឲ្យមានកម្លាំងខ្លាំងក្លា+ បានទៅជាអ្នកច្បាំងអង់អាចក្នុងសង្គ្រាម+ និងបានបំបាក់ទ័ពឈ្លានពាន។+
-