សុភាសិត
២ កូនអើយ បើកូនទទួលយកសម្ដីរបស់ឪពុក
ហើយប្រមូលបង្គាប់របស់ឪពុក ទុកដូចជាទ្រព្យមានតម្លៃ+
២ បើកូនប្រុងត្រចៀកស្ដាប់ប្រាជ្ញា+
ហើយផ្ចង់ចិត្តរៀនឲ្យមានសមត្ថភាពវែកញែក+
៣ បើកូនស្រែករកការយល់ដឹង+
ហើយបន្លឺសំឡេងរកសមត្ថភាពវែកញែក+
៤ បើកូនសង្វាតរកអ្វីទាំងនោះដូចរកប្រាក់+
ហើយបន្តព្យាយាមដូចរកកំណប់ទ្រព្យ+
៥ នោះកូននឹងបានយល់អត្ថន័យនៃការកោតខ្លាចព្រះយេហូវ៉ា+
ហើយកូននឹងរកឃើញចំណេះអំពីព្រះ។+
៦ ព្រោះព្រះយេហូវ៉ាជាអ្នកផ្ដល់ប្រាជ្ញា។+
ចំណេះនិងសមត្ថភាពវែកញែកសុទ្ធតែចេញពីមាត់របស់លោក។
៧ លោកប្រមូលប្រាជ្ញាទុកសម្រាប់មនុស្សទៀងត្រង់
លោកជាខែលសម្រាប់អស់អ្នកដែលដើរដោយចិត្តស្មោះឥតងាករេ។+
៨ លោកនៅមើលផ្លូវឲ្យអស់អ្នកដែលប្រព្រឹត្តដោយយុត្តិធម៌
ហើយលោកនឹងការពារមាគ៌ារបស់មនុស្សដែលស្មោះត្រង់ចំពោះលោក។+
១០ ពេលប្រាជ្ញាចូលក្នុងចិត្តរបស់កូន+
ហើយចំណេះធ្វើឲ្យកូនសប្បាយចិត្ត+
១១ នោះសមត្ថភាពរិះគិតនឹងរក្សាកូន+
ហើយសមត្ថភាពវែកញែកនឹងឃុំគ្រងកូន
១២ ដើម្បីជួយការពារកូនកុំឲ្យដើរផ្លូវខុស
និងជួយកូនឲ្យជៀសចេញពីមនុស្សដែលនិយាយអាក្រក់+
១៣ ដើម្បីជួយកូនឲ្យរួចពីពួកអ្នកដែលលះចោលផ្លូវទៀងត្រង់ទៅរកផ្លូវងងឹត+
១៤ ដើម្បីសង្គ្រោះកូនពីពួកអ្នកដែលត្រេកអរធ្វើអំពើខុសឆ្គង
ពីពួកអ្នកដែលសប្បាយចិត្តប្រព្រឹត្តអំពើអាក្រក់
១៥ ពីពួកអ្នកដែលប្រព្រឹត្តវៀចវេរ
និងពីពួកអ្នកដែលមានកលល្បិច។
១៦ ប្រាជ្ញានឹងជួយកូនឲ្យជៀសផុតពីស្ត្រីមិនល្អ*
និងពីសម្ដីលួងលោមរបស់ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។*+
១៧ នាងជាស្ត្រីដែលបោះបង់ចោលប្ដី*ដែលបានរួមរស់ជាមួយគ្នាតាំងពីនាងនៅក្មេង+
ហើយនាងភ្លេចពាក្យសច្ចាដែលនាងបានធ្វើជាមួយនឹងព្រះ។
១៨ ព្រោះការទៅផ្ទះរបស់នាងដូចជាការទៅរកសេចក្ដីស្លាប់
ហើយផ្លូវទៅផ្ទះរបស់នាងគឺជាផ្លូវទៅកាន់ទីបញ្ចុះសព។+
១៩ អស់អ្នកដែលបានរួមដំណេកជាមួយនឹងនាង គ្មានអ្នកណាបានត្រឡប់មកវិញឡើយ
ហើយក៏គ្មានអ្នកណាបានមកឯផ្លូវទៅកាន់ជីវិតវិញដែរ។+
២០ ហេតុនេះ ចូរកូនដើរតាមផ្លូវរបស់មនុស្សល្អ
ហើយបន្តដើរតាមគន្លងរបស់មនុស្សសុចរិត+