ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
២ ហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានច្រើនជាងធម្មតាចំពោះអ្វីដែលយើងបានឮ+ ដើម្បីកុំឲ្យយើងរសាត់ចេញពីជំនឿ។+ ២ ព្រោះប្រសិនបើប្រសាសន៍របស់ព្រះដែលបានត្រូវថ្លែងប្រាប់តាមរយៈពួកទេវតា+ គឺជាការពិត ហើយបើអ្នកដែលប្រព្រឹត្តអំពើរំលងនិងអ្នកដែលមិនស្ដាប់បង្គាប់ បានទទួលទោសស្របតាមយុត្តិធម៌+ ៣ នោះតើយើងអាចគេចផុតពីទោសយ៉ាងដូចម្ដេច ប្រសិនបើយើងមិនអើពើចំពោះសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ?+ ព្រោះលោកម្ចាស់របស់យើងជាអ្នកមានប្រសាសន៍មុនគេអំពីសេចក្ដីសង្គ្រោះនោះ+ ហើយពួកអ្នកដែលបានឮពីលោក ក៏បានបញ្ជាក់ឲ្យយើងដឹងថាការនោះគឺពិតមែន ៤ ពេលដែលព្រះបានចូលរួមធ្វើជាសាក្សីដោយធ្វើសញ្ញាសម្គាល់ ការអស្ចារ្យ និងការដែលប្រកបដោយឫទ្ធានុភាព+ ព្រមទាំងចែកចាយឫទ្ធានុភាពបរិសុទ្ធតាមបំណងប្រាថ្នារបស់លោក។+
៥ ព្រោះព្រះមិនបានឲ្យពួកទេវតាគ្រប់គ្រងពិភពលោក*ដែលនឹងមកនៅថ្ងៃមុខ+ ដែលយើងកំពុងរៀបរាប់ទេ។ ៦ ប៉ុន្តែ សាក្សីម្នាក់បានសរសេរថា៖ «តើមនុស្សជាអ្វីបានជាលោកត្រូវគិតដល់? ហើយតើកូនមនុស្សជាអ្នកណាបានជាលោកត្រូវថែរក្សា?+ ៧ លោកបានឲ្យគាត់តូចទាបជាងបណ្ដាទេវតាតែបន្តិចប៉ុណ្ណោះ ថែមទាំងឲ្យគាត់មានកិត្តិយសនិងសិរីរុងរឿងទៀតផង ហើយលោកបានតែងតាំងគាត់ឲ្យមើលការខុសត្រូវលើស្នាដៃរបស់លោក។ ៨ លោកបានដាក់អ្វីៗទាំងអស់ឲ្យចុះចូលនៅក្រោមបាតជើងគាត់»។+ ដោយសារព្រះដាក់អ្វីៗទាំងអស់ឲ្យចុះចូលនឹងបុត្រលោក+ នោះគ្មានអ្វីដែលមិនចុះចូលនឹងបុត្រលោកឡើយ។+ ក៏ប៉ុន្តែ ឥឡូវនេះយើងមិនទាន់ឃើញអ្វីៗទាំងអស់ចុះចូលនឹងបុត្រលោកទេ។+ ៩ ប៉ុន្តែ យើងឃើញលោកយេស៊ូ ដែលបានត្រូវធ្វើឲ្យតូចទាបជាងបណ្ដាទេវតាបន្តិច+ ក៏បានទទួលសិរីរុងរឿងនិងកិត្តិយសទុកជាមកុដ ពីព្រោះលោកបានរងការឈឺចាប់រហូតដល់ស្លាប់+ ដើម្បីលោកអាចឆ្លងកាត់សេចក្ដីស្លាប់ជាប្រយោជន៍ដល់មនុស្សគ្រប់រូប ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។+
១០ អ្វីៗទាំងអស់គឺមាននៅដើម្បីព្រះ ហើយអ្វីៗទាំងអស់គឺមាននៅដោយសារព្រះ។ ព្រះចង់ឲ្យកូនជាច្រើនមានសិរីរុងរឿង+ ដូច្នេះជាការសមរម្យដែលព្រះអនុញ្ញាតឲ្យមេដឹកនាំរងទុក្ខលំបាក+ ដើម្បីឲ្យមេដឹកនាំមានលក្ខណៈគ្រប់គ្រាន់ក្នុងការសង្គ្រោះពួកគេ។+ ១១ ព្រោះទាំងលោកដែលធ្វើឲ្យបរិសុទ្ធ ទាំងពួកអ្នកដែលទៅជាបរិសុទ្ធ+ មានបិតាតែមួយ។+ ហេតុនេះ លោកមិនខ្មាសក្នុងការហៅពួកគាត់ថាបងប្អូនទេ+ ១២ ដូចលោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងប្រកាសប្រាប់បងប្អូនខ្ញុំឲ្យស្គាល់នាមរបស់លោក។ ខ្ញុំនឹងច្រៀងសរសើរលោកនៅក្នុងក្រុមជំនុំ»។+ ១៣ លោកក៏មានប្រសាសន៍ដែរថា៖ «ខ្ញុំនឹងទុកចិត្តលោក»+ ហើយមានប្រសាសន៍ទៀតថា៖ «មើល! ខ្ញុំនិងកូនតូចៗ ដែលព្រះយេហូវ៉ា*បានប្រគល់ឲ្យខ្ញុំ»។+
១៤ ដូច្នេះ ដោយសារ«កូនតូចៗ»ជាសាច់ឈាម នោះលោកក៏បានក្លាយទៅជាសាច់ឈាមដែរ+ ដើម្បីតាមរយៈសេចក្ដីស្លាប់របស់លោក លោកអាចបំផ្លាញចោលអ្នកដែលមានសមត្ថភាពបណ្ដាលឲ្យស្លាប់+ ពោលគឺមេកំណាច*+ ១៥ ហើយដើម្បីលោកអាចរំដោះអស់អ្នកដែលជាខ្ញុំបម្រើអស់មួយជីវិតដោយសារខ្លាចសេចក្ដីស្លាប់។+ ១៦ ព្រោះតាមការពិតលោកមិនមែនជួយពួកទេវតាទេ តែលោកកំពុងជួយកូនចៅ*របស់អាប្រាហាំ។+ ១៧ ដូច្នេះ លោកត្រូវក្លាយទៅជាដូច«បងប្អូន»របស់លោកទាំងស្រុង+ ដើម្បីលោកអាចក្លាយទៅជាសម្ដេចសង្ឃដែលស្មោះត្រង់ និងមានសេចក្ដីមេត្តាករុណាក្នុងកិច្ចបម្រើព្រះ ដើម្បីជូនគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងព្រះ+ ព្រមទាំងលោះមនុស្សពីការខុសឆ្គងរបស់ពួកគេទៀតផង។+ ១៨ ដោយសារលោកបានរងទុក្ខពេលដែលទទួលការល្បងល+ នោះលោកក៏អាចចូលមកជួយពួកអ្នកដែលកំពុងទទួលការល្បងលដែរ។+