សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១២ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងច្បាស់អំពីអំណោយផ្សេងៗដែលមកពីឫទ្ធានុភាពរបស់ព្រះ។+ ២ អ្នករាល់គ្នាដឹងថា កាលដែលនៅជាជនជាតិដទៃ*នៅឡើយ អ្នករាល់គ្នាបានកាន់តាមរូបព្រះឥតសំឡេងទាំងនោះ+ ហើយធ្វើអ្វីៗតាមតែរូបព្រះទាំងនោះ។ ៣ ដូច្នេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា អ្នកណាដែលនៅក្រោមឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ អ្នកនោះនឹងមិនពោលថា៖ «លោកយេស៊ូត្រូវបណ្ដាសា!»ទេ ហើយអ្នកណាដែលមិននៅក្រោមឥទ្ធិពលនៃឫទ្ធានុភាពបរិសុទ្ធ អ្នកនោះមិនអាចពោលថា៖ «លោកយេស៊ូជាម្ចាស់!»ឡើយ។+
៤ ឯអំណោយ នោះមានផ្សេងៗពីគ្នា ប៉ុន្តែមានឫទ្ធានុភាពតែមួយទេ+ ៥ ហើយមានកិច្ចបម្រើផ្សេងៗពីគ្នា+ ប៉ុន្តែមានម្ចាស់តែមួយទេ ៦ ឯសកម្មភាព នោះមានផ្សេងៗពីគ្នា ប៉ុន្តែគឺព្រះតែមួយទេដែលធ្វើសកម្មភាពទាំងអស់ក្នុងមនុស្សគ្រប់គ្នា។+ ៧ ប៉ុន្តែ ឫទ្ធានុភាពរបស់ព្រះបានត្រូវបង្ហាញឲ្យឃើញតាមរយៈមនុស្សម្នាក់ៗ ដើម្បីផ្ដល់ផលប្រយោជន៍។+ ៨ តាមរយៈឫទ្ធានុភាពរបស់ព្រះ មនុស្សម្នាក់អាចនិយាយដោយប្រាជ្ញា ហើយតាមរយៈឫទ្ធានុភាពដដែលនោះ ម្នាក់ទៀតអាចនិយាយដោយចំណេះ ៩ តាមរយៈឫទ្ធានុភាពដដែលនោះ ម្នាក់ទៀតអាចមានជំនឿ+ ហើយម្នាក់ទៀតអាចធ្វើឲ្យគេជាសះស្បើយ+ ១០ តែម្នាក់ទៀតអាចធ្វើការដែលប្រកបដោយឫទ្ធានុភាព+ ម្នាក់ទៀតអាចប្រកាសទំនាយ ម្នាក់ទៀតអាចសម្គាល់ពាក្យណាដែលមកពីព្រះ+ ម្នាក់ទៀតអាចនិយាយភាសាផ្សេងៗ+ ហើយម្នាក់ទៀតអាចបកប្រែភាសាផ្សេងៗ។+ ១១ ប៉ុន្តែ ឫទ្ធានុភាពតែមួយធ្វើសកម្មភាពទាំងនេះ ដោយចែកអំណោយឲ្យម្នាក់ៗ តាមបំណងប្រាថ្នារបស់ព្រះ។*
១២ ព្រោះរូបកាយគឺតែមួយ តែមានអវយវៈជាច្រើន ហើយអវយវៈនៃរូបកាយនោះ រួមគ្នាជារូបកាយតែមួយ ទោះជាមានអវយវៈជាច្រើនក៏ដោយ។+ រូបកាយរបស់គ្រិស្តក៏ដូច្នេះដែរ។ ១៣ ព្រោះយើងទាំងអស់គ្នាបានទទួលការជ្រមុជដោយឫទ្ធានុភាពតែមួយ ដើម្បីទៅជារូបកាយតែមួយ ទោះជាជនជាតិយូដា ឬជនជាតិក្រិច ទោះជាខ្ញុំបម្រើ ឬជាអ្នកមានសេរីភាពក៏ដោយ ហើយយើងទាំងអស់គ្នាបានទទួលឫទ្ធានុភាពតែមួយ។
១៤ ព្រោះរូបកាយមិនមែនមានអវយវៈតែមួយទេ តែមានអវយវៈជាច្រើន។+ ១៥ ទោះបើជើងនិយាយថា៖ «ខ្ញុំមិនមែនជាផ្នែកនៃរូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» តែជើងនៅតែជាផ្នែកនៃរូបកាយ។ ១៦ ទោះបើត្រចៀកនិយាយថា៖ «ខ្ញុំមិនមែនជាផ្នែកនៃរូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» តែត្រចៀកនៅតែជាផ្នែកនៃរូបកាយ។ ១៧ ប្រសិនបើរូបកាយទាំងមូលជាភ្នែក តើនឹងឮសំឡេងតាមណាវិញ? ប្រសិនបើរូបកាយទាំងមូលសម្រាប់តែឮសំឡេងប៉ុណ្ណោះ តើនឹងដឹងក្លិនតាមណាវិញ? ១៨ ប៉ុន្តែ ព្រះបានកំណត់អវយវៈនីមួយៗនៃរូបកាយ តាមដែលលោកពេញចិត្ត។
១៩ ប្រសិនបើទាំងអស់សុទ្ធតែជាអវយវៈតែមួយ តើរូបកាយនៅឯណា? ២០ មានអវយវៈជាច្រើន តែអវយវៈទាំងអស់រួមគ្នាជារូបកាយតែមួយ។ ២១ ភ្នែកមិនអាចនិយាយទៅដៃថា៖ «ខ្ញុំមិនត្រូវការអ្នកទេ» ហើយក្បាលមិនអាចនិយាយទៅជើងថា៖ «ខ្ញុំមិនត្រូវការអ្នកទេ»។ ២២ ផ្ទុយទៅវិញ អវយវៈណានៃរូបកាយដែលមើលទៅដូចជាខ្សោយជាង អវយវៈទាំងនោះគឺសំខាន់ចាំបាច់ ២៣ ហើយផ្នែកណានៃរូបកាយដែលយើងចាត់ទុកថាមិនសូវមានកិត្តិយស យើងធ្វើឲ្យផ្នែកទាំងនោះមានកិត្តិយសជាងគេ។+ ហេតុនេះ ផ្នែកណាដែលមិនសមសួន ផ្នែកនោះមានភាពសមសួនជាងគេ។ ២៤ រីឯផ្នែកណាដែលសមសួនហើយ ផ្នែកនោះមិនត្រូវការអ្វីសោះ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានផ្គុំរូបកាយ ដោយធ្វើឲ្យផ្នែកណាដែលខ្វះកិត្តិយស ទៅជាមានកិត្តិយសជាងគេ ២៥ ដើម្បីកុំឲ្យរូបកាយមានការបែកបាក់គ្នា តែដើម្បីឲ្យអវយវៈនីមួយៗយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។+ ២៦ ប្រសិនបើអវយវៈមួយរងទុក្ខ អវយវៈទាំងប៉ុន្មានទៀតក៏រងទុក្ខជាមួយដែរ+ ឬបើអវយវៈមួយទទួលកិត្តិយស អវយវៈទាំងប៉ុន្មានទៀតក៏អរសប្បាយជាមួយដែរ។+
២៧ អ្នករាល់គ្នារួមគ្នាជារូបកាយរបស់គ្រិស្ត+ ហើយម្នាក់ៗជាអវយវៈមួយ។+ ២៨ ព្រះបានឲ្យអ្នករាល់គ្នាម្នាក់ៗក្នុងក្រុមជំនុំមានតួនាទីដូចតទៅ៖ ទី១ជាសាវ័ក+ ទី២ជាអ្នកប្រកាសទំនាយ+ ទី៣ជាអ្នកបង្រៀន+ បន្ទាប់មកជាអ្នកដែលធ្វើការដែលប្រកបដោយឫទ្ធានុភាព+ ជាបន្តបន្ទាប់មានអ្នកដែលទទួលអំណោយជាសមត្ថភាពធ្វើឲ្យគេជាសះស្បើយ+ អ្នកដែលបំពេញកិច្ចការផ្ដល់ជំនួយ អ្នកដែលមានសមត្ថភាពដឹកនាំ+ អ្នកដែលអាចនិយាយភាសាផ្សេងៗ។+ ២៩ មិនមែនទាំងអស់គ្នាជាសាវ័កទេ មែនទេ? មិនមែនទាំងអស់គ្នាជាអ្នកប្រកាសទំនាយទេ មែនទេ? មិនមែនទាំងអស់គ្នាជាអ្នកបង្រៀនទេ មែនទេ? មិនមែនទាំងអស់គ្នាធ្វើការដែលប្រកបដោយឫទ្ធានុភាពទេ មែនទេ? ៣០ មិនមែនទាំងអស់គ្នាបានទទួលអំណោយជាសមត្ថភាពធ្វើឲ្យគេជាសះស្បើយទេ មែនទេ? មិនមែនទាំងអស់គ្នាអាចនិយាយភាសាផ្សេងៗទេ មែនទេ?+ មិនមែនទាំងអស់គ្នាជាអ្នកបកប្រែទេ មែនទេ?+ ៣១ ទោះជាយ៉ាងនោះក៏ដោយ ចូរបន្តខំព្យាយាមឲ្យបានអំណោយដ៏ប្រសើរជាង។+ ប៉ុន្តែ ខ្ញុំនឹងបង្ហាញផ្លូវដ៏ប្រសើរលើសលប់ដល់អ្នករាល់គ្នា។+