យ៉ូហានទី១
២ កូនៗអើយ! ខ្ញុំសរសេររឿងទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកធ្វើខុសអ្វីមួយឡើយ។ ក៏ប៉ុន្តែ ប្រសិនបើមានអ្នកណាភ្លាត់ធ្វើខុសអ្វីមួយ នោះលោកយេស៊ូគ្រិស្ត+ដែលនៅជាមួយនឹងបិតានៅស្ថានសួគ៌និងជាអ្នកសុចរិត+ នឹងជួយយើង។ ២ លោកបានធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ+ ហើយលោះយើងពីការខុសឆ្គង+ មិនគ្រាន់តែការខុសឆ្គងរបស់យើងប៉ុណ្ណោះទេ តែការខុសឆ្គងរបស់មនុស្សក្នុងពិភពលោកទាំងមូលដែរ។+ ៣ បន្ថែមទៅទៀត ប្រសិនបើយើងប្រព្រឹត្តតាមបញ្ញត្ដិរបស់លោកជានិច្ច នោះយើងដឹងថាយើងស្គាល់លោកមែន។ ៤ អ្នកណាដែលនិយាយថា«ខ្ញុំស្គាល់លោក» តែអ្នកនោះមិនប្រព្រឹត្តតាមបញ្ញត្ដិរបស់លោក អ្នកនោះជាអ្នកភូតភរ ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ។ ៥ ក៏ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមពាក្យរបស់លោក អ្នកនោះពិតជាមានសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈចំពោះព្រះ។+ នេះបង្ហាញឲ្យយើងដឹងថា យើងរួបរួមជាមួយនឹងលោក។+ ៦ អ្នកណាដែលនិយាយថាខ្លួនរួបរួមជាមួយនឹងលោក អ្នកនោះក៏មានកាតព្វកិច្ចរក្សារបៀបរស់នៅ ដូចលោកយេស៊ូធ្លាប់មានដែរ។+
៧ បងប្អូនជាទីស្រឡាញ់អើយ! ខ្ញុំមិនមែនសរសេរបញ្ញត្ដិថ្មីមកឲ្យអ្នករាល់គ្នាទេ តែគឺជាបញ្ញត្ដិចាស់ដែលអ្នករាល់គ្នាបានទទួលពីដើមដំបូង។+ បញ្ញត្ដិចាស់នេះគឺជាពាក្យដែលអ្នកធ្លាប់ឮ។ ៨ ទោះបីជាដូច្នេះក៏ដោយ អ្វីដែលខ្ញុំកំពុងសរសេរមកអ្នករាល់គ្នានេះ ប្រៀបដូចជាបញ្ញត្ដិថ្មី គឺជាបញ្ញត្ដិដែលលោកនិងអ្នករាល់គ្នាបានកាន់តាម ពីព្រោះភាពងងឹតកំពុងបាត់សូន្យទៅ ហើយពន្លឺដ៏ពិតកំពុងភ្លឺឡើង។+
៩ អ្នកណាដែលនិយាយថា ខ្លួននៅក្នុងពន្លឺ តែស្អប់+បងប្អូនខ្លួន អ្នកនោះជាអ្នកនៅក្នុងភាពងងឹតរហូតមកដល់ឥឡូវនេះ។+ ១០ អ្នកណាដែលស្រឡាញ់បងប្អូនខ្លួន អ្នកនោះស្ថិតនៅក្នុងពន្លឺ+ ហើយគ្មានហេតុដែលបណ្ដាលឲ្យអ្នកនោះជំពប់ដួលឡើយ។ ១១ ប៉ុន្តែ អ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះនៅក្នុងភាពងងឹត ហើយកំពុងដើរក្នុងភាពងងឹត។+ អ្នកនោះថែមទាំងមិនដឹងថាខ្លួនកំពុងទៅឯណាផង+ ពីព្រោះភាពងងឹតបានធ្វើឲ្យគាត់មើលមិនឃើញ។
១២ កូនៗអើយ! ខ្ញុំកំពុងសរសេរមកកាន់អ្នករាល់គ្នា ពីព្រោះការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យ ដោយសារនាមរបស់លោក។*+ ១៣ ឪពុកទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្គាល់លោកដែលមាននៅកាលពីដើមដំបូង។ យុវជនទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានឈ្នះមេកំណាច។*+ កូនទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្គាល់បិតាដែលស្ថិតនៅស្ថានសួគ៌។+ ១៤ ឪពុកទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្គាល់លោកដែលមាននៅកាលពីដើមដំបូង។ យុវជនទាំងឡាយអើយ! ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នារឹងមាំ+ ថែមទាំងបានឈ្នះមេកំណាច+ ហើយបណ្ដាំរបស់ព្រះក៏នៅជាប់ក្នុងចិត្តរបស់អ្នករាល់គ្នាដែរ។+
១៥ កុំស្រឡាញ់ពិភពលោកនេះ ឬអ្វីៗក្នុងពិភពលោកនេះឡើយ។+ ប្រសិនបើអ្នកណាស្រឡាញ់ពិភពលោកនេះ អ្នកនោះមិនស្រឡាញ់បិតានៅស្ថានសួគ៌ទេ។+ ១៦ ពីព្រោះអ្វីៗក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង+ ការចង់បានអ្វីដែលទាក់ទាញភ្នែក+ និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ។ ១៧ ម្យ៉ាងទៀត ពិភពលោកនេះនិងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ+ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ។+
១៨ កូនៗអើយ! នេះគឺជាពេលវេលាចុងក្រោយ។ អ្នកបានឮថាសត្រូវរបស់គ្រិស្តកំពុងមក+ ហើយសូម្បីតែឥឡូវនេះ សត្រូវជាច្រើនរបស់គ្រិស្តបានលេចមក។+ ហេតុដូច្នេះ យើងដឹងថានេះជាពេលវេលាចុងក្រោយ។ ១៩ ពួកគេបានចេញពីចំណោមយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ+ ពីព្រោះបើជាគ្នាយើងមែន នោះពួកគេនឹងនៅជាប់ជាមួយនឹងយើង។ ប៉ុន្តែ ពួកគេបានចេញពីចំណោមយើងទៅ។ នេះបង្ហាញឲ្យឃើញច្បាស់ថា មិនមែនអស់អ្នកដែលនៅក្នុងចំណោមយើង សុទ្ធតែជាគ្នាយើងទេ។+ ២០ បន្ថែមទៅទៀត ព្រះដ៏បរិសុទ្ធបានរើសតាំងអ្នករាល់គ្នា+ ហើយអ្នកទាំងអស់គ្នាក៏មានចំណេះ។ ២១ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយសារអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ។+ ប៉ុន្តែ ខ្ញុំសរសេរពីព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិត ហើយពីព្រោះគ្មានសេចក្ដីភូតភរណាអាចកើតពីសេចក្ដីពិតបានឡើយ។+
២២ តើអ្នកណាជាអ្នកកុហក បើមិនមែនអ្នកដែលមិនព្រមទទួលស្គាល់លោកយេស៊ូថាជាគ្រិស្ត?+ អ្នកណាដែលមិនព្រមទទួលស្គាល់បិតាដែលស្ថិតនៅស្ថានសួគ៌និងបុត្ររបស់លោក អ្នកនោះគឺជាសត្រូវរបស់គ្រិស្ត។+ ២៣ អ្នកណាដែលមិនព្រមទទួលស្គាល់បុត្ររបស់ព្រះ បិតានៅស្ថានសួគ៌ក៏មិនទទួលស្គាល់អ្នកនោះដែរ។+ ប៉ុន្តែ អ្នកណាដែលទទួលស្គាល់បុត្ររបស់ព្រះ+ បិតានៅស្ថានសួគ៌ក៏ទទួលស្គាល់អ្នកនោះដែរ។+ ២៤ ចំណែកអ្នករាល់គ្នា ចូររក្សាអ្វីៗដែលអ្នកបានឮពីដើមដំបូងឲ្យនៅជាប់ក្នុងចិត្តចុះ!+ ប្រសិនបើអ្វីៗដែលអ្នករាល់គ្នាបានឮពីដើមដំបូងនៅជាប់ក្នុងចិត្ត នោះអ្នកក៏នឹងរួបរួមជាមួយនឹងបិតានៅស្ថានសួគ៌និងបុត្ររបស់លោកដែរ។ ២៥ ម្យ៉ាងទៀត នេះជាសេចក្ដីសន្យារបស់ព្រះ*ថា យើងនឹងរស់ជារៀងរហូត។+
២៦ ខ្ញុំសរសេររឿងទាំងនេះអំពីពួកអ្នកដែលខំបំភាន់អ្នករាល់គ្នា។ ២៧ ចំណែកអ្នករាល់គ្នាវិញ ព្រះបានរើសតាំងអ្នកដោយឫទ្ធានុភាពរបស់លោក+ ហើយឫទ្ធានុភាពនោះនៅក្នុងអ្នក។ ដូច្នេះ អ្នកមិនត្រូវការអ្នកណាបង្រៀនអ្នកឡើយ។ ប៉ុន្តែ ព្រះប្រើឫទ្ធានុភាពនោះដើម្បីបង្រៀនអ្នកអំពីអ្វីៗទាំងអស់+ ហើយការរើសតាំងដោយឫទ្ធានុភាពរបស់លោកគឺជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ។ ចូររួបរួមជាមួយនឹងលោកជារៀងរហូតតទៅ ដូចឫទ្ធានុភាពរបស់លោកបានបង្រៀនអ្នក។+ ២៨ ឥឡូវ កូនៗអើយ! ចូររួបរួមជាមួយនឹងលោកជារៀងរហូតតទៅ។ យ៉ាងនោះ ពេលដែលលោកលេចមក យើងអាចនិយាយដោយក្លាហាន+ ហើយយើងមិនគេចចេញពីមុខលោកដោយក្ដីអៀនខ្មាសឡើយ។ ២៩ ប្រសិនបើអ្នករាល់គ្នាដឹងថាលោកសុចរិត អ្នកក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្តអំពើសុចរិត នោះកើតមកពីលោក។+