សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១២ ខ្ញុំត្រូវតែអួត ទោះជាគ្មានប្រយោជន៍ក៏ដោយ ខ្ញុំសូមនិយាយអំពីអ្វីដែលលោកម្ចាស់បានបើកបង្ហាញឲ្យខ្ញុំឃើញក្នុងគំនិត+ និងដំណឹងដែលលោកបានឲ្យដល់ខ្ញុំឲ្យ។+ ២ ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកកាន់តាមគ្រិស្ត។ ដប់បួនឆ្នាំមុន គាត់បានត្រូវកញ្ឆក់យកទៅស្ថានសួគ៌ទី៣។ ខ្ញុំមិនដឹងថាគាត់បានត្រូវកញ្ឆក់យកទៅទាំងរូបកាយឬយ៉ាងណាទេ តែព្រះជ្រាប។ ៣ ខ្ញុំស្គាល់បុរសនោះ។ ខ្ញុំមិនដឹងថាគាត់បានត្រូវកញ្ឆក់យកទៅទាំងរូបកាយឬយ៉ាងណាទេ តែព្រះជ្រាប។ ៤ កាលដែលបុរសនោះបានត្រូវកញ្ឆក់យកទៅក្នុងសួនឧទ្យាន គាត់បានឮពាក្យដែលគាត់មិនត្រូវប្រាប់ ជាពាក្យដែលមនុស្សមិនមានច្បាប់និយាយទេ។ ៥ ខ្ញុំនឹងអួតអំពីបុរសនោះ តែខ្ញុំនឹងមិនអួតអំពីខ្លួនខ្ញុំទេ គឺខ្ញុំអួតតែអំពីអ្វីដែលបង្ហាញភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ៦ ព្រោះបើខ្ញុំចង់អួត ខ្ញុំមិនមែនអួតដោយឥតវិចារណញ្ញាណទេ ពីព្រោះខ្ញុំនឹងនិយាយសេចក្ដីពិត។ ប៉ុន្តែ ខ្ញុំមិនអួតទេ ដើម្បីកុំឲ្យអ្នកណាសរសើរខ្ញុំហួសពីការដែលអ្នកនោះឃើញខ្ញុំធ្វើ ឬឮខ្ញុំនិយាយ ៧ ដោយសារតែមានអ្វីជាច្រើនបានត្រូវបើកបង្ហាញដល់ខ្ញុំ។
ដូច្នេះ ដើម្បីកុំឲ្យខ្ញុំមានមោទនភាពហួសហេតុពេក ខ្ញុំបានទទួលបន្លាមួយក្នុងសាច់ឈាម+ ដែលប្រៀបដូចជាទេវតាមួយរបស់សាថាន*ចាំទះ*ខ្ញុំជានិច្ច ដើម្បីកុំឲ្យខ្ញុំលើកខ្លួនហួសប្រមាណ។ ៨ ខ្ញុំបានអង្វរលោកម្ចាស់បីដងអំពីរឿងនេះ ដើម្បីឲ្យលោកដកបន្លានេះចេញ។ ៩ ប៉ុន្តែ លោកបានមានប្រសាសន៍មកខ្ញុំថា៖ «គុណដ៏វិសេសលើសលប់ដែលខ្ញុំបង្ហាញចំពោះអ្នកគឺគ្រប់គ្រាន់ហើយ ព្រោះក្នុងករណីរបស់អ្នក ឫទ្ធានុភាពរបស់ខ្ញុំបានពេញលក្ខណៈពេលដែលអ្នកទន់ខ្សោយ»។+ ដូច្នេះ ខ្ញុំសប្បាយចិត្តអួតអំពីភាពទន់ខ្សោយរបស់ខ្ញុំ ដើម្បីឲ្យឫទ្ធានុភាពរបស់គ្រិស្តបន្តសណ្ឋិតលើខ្ញុំដូចជាត្រសាល។ ១០ ហេតុនេះ ខ្ញុំពេញចិត្តភាពទន់ខ្សោយ ការតិះដៀល ការខ្វះខាត ការបៀតបៀន និងការលំបាក ដើម្បីគ្រិស្ត។ ព្រោះពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា។+
១១ ខ្ញុំបានទៅជាដូចមនុស្សឥតវិចារណញ្ញាណ។ អ្នករាល់គ្នាបានបង្ខំឲ្យខ្ញុំធ្វើដូច្នេះ ព្រោះអ្នករាល់គ្នាមិនបានប្រាប់អំពីការល្អដែលខ្ញុំបានធ្វើទេ។ ពីព្រោះខ្ញុំមិនអន់ជាងពួកមហាសាវ័ករបស់អ្នករាល់គ្នាក្នុងរឿងណាមួយឡើយ ទោះជាខ្ញុំគ្មានតម្លៃសោះចំពោះអ្នករាល់គ្នាក៏ដោយ។+ ១២ ខ្ញុំបានបង្ហាញភ័ស្តុតាងឲ្យអ្នករាល់គ្នាឃើញថាខ្ញុំជាសាវ័ក ដោយការស៊ូទ្រាំយ៉ាងខ្លាំង+ ដោយធ្វើការអស្ចារ្យ ធ្វើអព្ភូតហេតុ និងធ្វើការដែលប្រកបដោយឫទ្ធានុភាព។+ ១៣ ព្រោះតើអ្នករាល់គ្នាមានអារម្មណ៍ថាអន់ជាងក្រុមជំនុំឯទៀត ដោយសារតែខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នាឬ?+ បើដូច្នេះមែន សូមមេត្តាអភ័យទោសឲ្យខ្ញុំចំពោះកំហុសនេះផង។
១៤ មើល! នេះជាលើកទី៣ហើយដែលខ្ញុំប្រុងប្រៀបមកឯអ្នករាល់គ្នា ហើយនៅលើកនេះខ្ញុំក៏នឹងមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាដែរ។ ព្រោះខ្ញុំមិនចង់បានទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាទេ+ តែខ្ញុំចង់បានអ្នករាល់គ្នាវិញ។ ពីព្រោះកូន+មិនគួរទុកទ្រព្យឲ្យឪពុកម្ដាយទេ តែឪពុកម្ដាយគួរទុកឲ្យកូនវិញ។ ១៥ ចំណែកខ្ញុំ ខ្ញុំពេញចិត្តចំណាយអ្វីទាំងអស់ដែលខ្ញុំមាន ថែមទាំងជីវិតរបស់ខ្ញុំផង ដើម្បីអ្នករាល់គ្នា។+ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ តើគួរឲ្យអ្នករាល់គ្នាស្រឡាញ់ខ្ញុំតិចជាងនេះឬ? ១៦ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ+ ប៉ុន្តែអ្នករាល់គ្នានិយាយថាខ្ញុំ«មានឧបាយ» ហើយថាខ្ញុំបានចាប់អ្នករាល់គ្នា«ដោយប្រើកលល្បិច»។ ១៧ ចំណែកពួកអ្នកដែលខ្ញុំបានចាត់ឲ្យទៅឯអ្នករាល់គ្នា តើខ្ញុំបានកេងយកប្រយោជន៍ពីអ្នករាល់គ្នាតាមរយៈពួកអ្នកនោះឬ? ១៨ ខ្ញុំជាអ្នកដែលបានលើកទឹកចិត្តទីតុសឲ្យទៅឯអ្នករាល់គ្នា ហើយក៏បានចាត់បងប្រុសម្នាក់ឲ្យទៅជាមួយនឹងគាត់ដែរ។ ទីតុសមិនបានកេងយកប្រយោជន៍ពីអ្នករាល់គ្នាសោះឡើយ មែនទេ?+ យើងបានបង្ហាញចិត្តគំនិតតែមួយ មែនទេ? ហើយយើងបានដើរតាមលំអានដានតែមួយ មែនទេ?
១៩ ពេលអ្នករាល់គ្នាអានសំបុត្រនេះ តើអ្នករាល់គ្នាគិតស្មានថាយើងកំពុងនិយាយការពារខ្លួននៅចំពោះមុខអ្នករាល់គ្នាឬ? មិនមែនទេ យើងកំពុងនិយាយនៅចំពោះមុខព្រះ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត។ ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ អ្វីៗទាំងអស់គឺដើម្បីធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង។ ២០ ព្រោះខ្ញុំខ្លាចថា ពេលដែលខ្ញុំមកដល់ ខ្ញុំប្រហែលជាឃើញថាអ្នករាល់គ្នាមិនមានលក្ខណៈដែលខ្ញុំចង់ឲ្យអ្នករាល់គ្នាមាន ហើយខ្ញុំនឹងមានលក្ខណៈដែលអ្នករាល់គ្នាមិនចង់ឲ្យខ្ញុំមាន។ ផ្ទុយទៅវិញ ខ្ញុំប្រហែលជានឹងឃើញការឈ្លោះប្រកែក ការច្រណែន កំហឹង ការបាក់បែកគ្នា ការបង្កាច់បង្ខូច ការខ្សឹបរអេចរអូច* ភាពក្រអឺតក្រអោង និងការគ្មានសណ្ដាប់ធ្នាប់។ ២១ ប្រហែលជាពេលដែលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងធ្វើឲ្យខ្ញុំអាម៉ាស់នៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំនឹងសោកសៅចំពោះមនុស្សជាច្រើនដែលធ្លាប់ធ្វើអំពើខុសឆ្គង* តែមិនបានប្រែចិត្តពីភាពស្មោកគ្រោក អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* និងការប្រព្រឹត្តដោយឥតកោតក្រែង*របស់ពួកគេ។