សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១៣ ប្រសិនបើខ្ញុំនិយាយភាសាមនុស្សនិងភាសាទេវតា តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគឺដូចជាឃ្មោះដែលលាន់ឮខ្ទរខ្ទារ ឬឆាបដែលទង្គិចគ្នា។ ២ ម្យ៉ាងទៀត ប្រសិនបើខ្ញុំបានអំណោយជាសមត្ថភាពប្រកាសទំនាយ ហើយស្គាល់អាថ៌កំបាំងដ៏ពិសិដ្ឋទាំងឡាយនិងចំណេះទាំងអស់+ ហើយបើខ្ញុំមានជំនឿខ្លាំងដល់ម្ល៉េះបានជាខ្ញុំអាចធ្វើឲ្យភ្នំរើចេញបាន តែខ្ញុំគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីសោះ។*+ ៣ ប្រសិនបើខ្ញុំឲ្យទ្រព្យទាំងអស់របស់ខ្ញុំ ដើម្បីជួយអ្នកឯទៀត+ ហើយប្រសិនបើខ្ញុំលះបង់ជីវិតដើម្បីខ្ញុំអាចអួតអាង តែខ្ញុំគ្មានសេចក្ដីស្រឡាញ់+ នោះគ្មានប្រយោជន៍អ្វីឡើយ។
៤ សេចក្ដីស្រឡាញ់+មានចិត្តអត់ធ្មត់+ ហើយសប្បុរស។+ សេចក្ដីស្រឡាញ់មិនចេះច្រណែន*+ មិនចេះនិយាយអួតអាង មិនចេះក្រអឺតក្រអោង+ ៥ មិនប្រព្រឹត្តឥតសមរម្យ*+ មិនរកប្រយោជន៍ផ្ទាល់ខ្លួន+ មិនឆាប់ខឹង+ និងមិនចាំទុកក្នុងចិត្តនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ត។*+ ៦ សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ+ តែអរសប្បាយអំពីសេចក្ដីពិត។ ៧ សេចក្ដីស្រឡាញ់អត់ធន់នឹងអ្វីៗទាំងអស់+ ជឿអ្វីៗទាំងអស់+ សង្ឃឹមលើអ្វីៗទាំងអស់+ ស៊ូទ្រាំនឹងអ្វីៗទាំងអស់។+
៨ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យ*ឡើយ។ ប៉ុន្តែ ទោះជាបានទទួលអំណោយជាសមត្ថភាពប្រកាសទំនាយ និយាយភាសាផ្សេងៗ* ឬទទួលចំណេះក៏ដោយ អ្វីៗទាំងនោះនឹងត្រូវធ្វើឲ្យសាបសូន្យទៅ។ ៩ ព្រោះចំណេះរបស់យើងគឺមិនទាន់សព្វគ្រប់+ ហើយទំនាយដែលយើងប្រកាសក៏មិនទាន់សព្វគ្រប់ដែរ ១០ ប៉ុន្តែ កាលណាយើងមានចំណេះសព្វគ្រប់ ហើយប្រកាសទំនាយសព្វគ្រប់ នោះចំណេះដែលមិនទាន់សព្វគ្រប់និងទំនាយដែលមិនទាន់សព្វគ្រប់ នឹងត្រូវធ្វើឲ្យសាបសូន្យទៅ។ ១១ កាលដែលខ្ញុំនៅជាកូនក្មេង ខ្ញុំនិយាយដូចកូនក្មេង គិតដូចកូនក្មេង និងវែកញែកដូចកូនក្មេង តែពេលខ្ញុំជាមនុស្សពេញវ័យ ខ្ញុំក៏បានបំបាត់លក្ខណៈដែលដូចកូនក្មេង។ ១២ ព្រោះនៅឥឡូវនេះ យើងមើលឃើញស្រពិលៗដូចមើលក្នុងដែកឆ្លុះមុខ តែនៅថ្ងៃមុខយើងនឹងឃើញច្បាស់។* នៅឥឡូវនេះ ខ្ញុំមិនទាន់ដឹងសព្វគ្រប់ទេ តែនៅថ្ងៃមុខខ្ញុំនឹងដឹងច្បាស់ ដូចព្រះស្គាល់ខ្ញុំច្បាស់ដែរ។ ១៣ ក៏ប៉ុន្តែឥឡូវនេះ មានបីយ៉ាងដែលនៅគង់វង្សគឺ ជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ តែក្នុងចំណោមទាំងបីយ៉ាងនេះ សេចក្ដីស្រឡាញ់គឺសំខាន់បំផុត។+