អេសាយ
៦៥ «ចំពោះពួកអ្នកដែលមិនបានសួររកខ្ញុំ ខ្ញុំបានឲ្យពួកគេរកខ្ញុំឃើញ
ហើយខ្ញុំបានបង្ហាញខ្លួនដល់ពួកអ្នកដែលមិនបានស្វែងរកខ្ញុំ។+
ខ្ញុំនិយាយទៅកាន់ប្រជាជាតិមួយដែលមិនបានហៅរកនាមខ្ញុំ ខ្ញុំបាននិយាយថា៖ ‹ខ្ញុំនៅទីនេះហើយ! ខ្ញុំនៅទីនេះហើយ!›។+
២ ពេញមួយថ្ងៃ ខ្ញុំលាដៃទទួលប្រជាជាតិដ៏រឹងចចេស+
គឺពួកអ្នកដែលដើរតាមផ្លូវមិនល្អ+ និងធ្វើតាមតែគំនិតរបស់ខ្លួន។+
៣ ប្រជាជាតិនោះតែងតែបញ្ឈឺចិត្តខ្ញុំនៅចំពោះមុខតែម្ដង+
ដោយជូនគ្រឿងបូជានៅក្នុងសួនច្បារនានា+ ហើយដុតគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅលើដុំឥដ្ឋ។
៥ ពួកគេនិយាយថា៖ ‹នៅឲ្យឆ្ងាយទៅ! កុំចូលមកជិតខ្ញុំ ព្រោះខ្ញុំបរិសុទ្ធជាងអ្នក›។*
ពួកគេប្រៀបដូចជាផ្សែងនៅក្នុងច្រមុះខ្ញុំ និងដូចជាភ្លើងដែលឆេះឆួលជានិច្ច។
៦ មើល! នេះបានត្រូវកត់ទុកនៅចំពោះខ្ញុំហើយ ខ្ញុំនឹងមិនឈរស្ងៀមទៀតទេ
តែខ្ញុំនឹងសងពួកគេ+ គឺសងពួកគេយ៉ាងពេញលេញ
៧ ចំពោះកំហុសឆ្គងរបស់ពួកគេនិងបុព្វបុរសពួកគេដែរ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
«ដោយសារពួកគេបានដុតគ្រឿងបូជានៅលើភ្នំនានាឲ្យផ្សែងហុយឡើង
ហើយបង្អាប់កិត្តិយសខ្ញុំនៅតាមទីទួល+
នោះខ្ញុំនឹងដាក់ទោសពួកគេជាមុនចំពោះអំពើអាក្រក់របស់ពួកគេ»។*
៨ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«ពេលដែលគេរកឃើញចង្កោមទំពាំងបាយជូរដែលអាចធ្វើស្រាថ្មី
នោះបុគ្គលម្នាក់និយាយថា៖ ‹កុំបំផ្លាញវាអី ព្រោះមានផលល្អខ្លះនៅក្នុងវា›។
ស្រដៀងគ្នាដែរ ខ្ញុំនឹងប្រព្រឹត្តយ៉ាងនោះ ដោយយល់ដល់ពួកអ្នកបម្រើខ្ញុំ
គឺខ្ញុំនឹងមិនបំផ្លាញពួកគេទាំងអស់ទេ។+
៩ ខ្ញុំនឹងបង្កើតពូជពង្សមួយពីយ៉ាកុប
ហើយខ្ញុំនឹងឲ្យបុគ្គលម្នាក់ពីយូដា ទទួលភ្នំទាំងឡាយរបស់ខ្ញុំទុកជាមត៌ក។+
ឯពួកអ្នកដែលខ្ញុំជ្រើសរើស នឹងបានទឹកដីនោះជាកម្មសិទ្ធិ
ហើយពួកអ្នកបម្រើខ្ញុំនឹងអាស្រ័យនៅទីនោះ។+
១០ គ្រានោះ វាលសារ៉ុន+នឹងទៅជាវាលស្មៅសម្រាប់ហ្វូងចៀម
នេះនឹងកើតឡើងសម្រាប់រាស្ត្រខ្ញុំដែលនឹងស្វែងរកខ្ញុំ។
១១ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅក្នុងចំណោមពួកអ្នកដែលបោះបង់ចោលខ្ញុំជាយេហូវ៉ា+
ជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់ខ្ញុំ+
ជាពួកអ្នកដែលរៀបតុឲ្យព្រះនៃលាភសំណាង
ព្រមទាំងចាក់ស្រាលាយក្នុងពែងឲ្យព្រះនៃព្រេងវាសនាទៀតផង។
១២ ដូច្នេះ ខ្ញុំនឹងបំផ្លាញអ្នករាល់គ្នាដោយដាវ+
ហើយអ្នកទាំងអស់គ្នានឹងឱនខ្លួនចុះឲ្យគេសម្លាប់+
ព្រោះខ្ញុំបានហៅ តែអ្នករាល់គ្នាមិនបានឆ្លើយតបទេ
ខ្ញុំបាននិយាយ តែអ្នករាល់គ្នាមិនបានស្ដាប់សោះ។+
អ្នករាល់គ្នាចេះតែប្រព្រឹត្តអ្វីដែលខ្ញុំមិនពេញចិត្ត
ហើយជ្រើសយកអ្វីដែលខ្ញុំស្អប់»។+
១៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖
«មើល! ពួកអ្នកបម្រើខ្ញុំនឹងបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន។+
មើល! ពួកអ្នកបម្រើខ្ញុំនឹងផឹក+ តែអ្នករាល់គ្នានឹងស្រេក។
មើល! ពួកអ្នកបម្រើខ្ញុំនឹងអរសប្បាយ+ តែអ្នករាល់គ្នានឹងរងការអាម៉ាស់។+
១៤ មើល! ពួកអ្នកបម្រើខ្ញុំនឹងស្រែកឡើងដោយអំណរ ដោយសារមានចិត្តរីករាយ
តែអ្នករាល់គ្នានឹងស្រែកឡើង ដោយសារឈឺចាប់ក្នុងចិត្ត
ហើយអ្នករាល់គ្នានឹងទ្រហោយំ ដោយសារមានចិត្តខ្ទេចខ្ទាំវិញ។
១៥ អ្នករាល់គ្នានឹងនៅសល់តែឈ្មោះ ដែលពួកអ្នកបម្រើខ្ញុំនឹងប្រើសម្រាប់ដាក់បណ្ដាសាវិញ។
ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតនឹងប្រហារអ្នករាល់គ្នាទាំងអស់។
ឯពួកអ្នកដែលខ្ញុំជ្រើសរើស ខ្ញុំនឹងហៅពួកគេតាមឈ្មោះមួយទៀត។+
១៦ យ៉ាងនេះ អ្នកណាដែលស្វែងរកពរសម្រាប់ខ្លួននៅផែនដី
នឹងទទួលពរពីព្រះនៃសេចក្ដីពិត។*
ចំណែកអ្នកណាដែលស្បថនៅផែនដី
ពួកគេនឹងស្បថដោយនូវព្រះនៃសេចក្ដីពិត។+
ឯទុក្ខលំបាកដែលធ្លាប់មានពីមុន នឹងគ្មានអ្នកណានឹកឃើញទៀតឡើយ
ហើយទុក្ខលំបាកទាំងនោះនឹងបាត់ចេញពីភ្នែកខ្ញុំទៅ។+
១៧ មើល! ខ្ញុំកំពុងបង្កើតមេឃថ្មីនិងផែនដីថ្មី+
ហើយអ្វីៗដែលធ្លាប់កើតឡើងពីមុន នឹងគ្មាននរណានឹកឃើញទៀតទេ
ហើយក៏មិនចងចាំនៅក្នុងចិត្តទៀតដែរ។+
១៨ ដូច្នេះ ចូរអរសប្បាយនិងត្រេកអរជាដរាបចំពោះអ្វីដែលខ្ញុំកំពុងធ្វើចុះ។
មើល! ខ្ញុំកំពុងធ្វើឲ្យក្រុងយេរូសាឡិមទៅជាហេតុដែលនាំឲ្យមានអំណរ
និងធ្វើឲ្យអ្នកក្រុងនោះទៅជាហេតុដែលនាំឲ្យមានការសប្បាយរីករាយ។+
១៩ ខ្ញុំនឹងអរសប្បាយចំពោះក្រុងយេរូសាឡិម ហើយរីករាយចំពោះរាស្ត្រខ្ញុំ+
ក្នុងក្រុងនោះនឹងគ្មានសម្រែកទ្រហោយំឬការស្រែកកើតទុក្ខទៀតឡើយ»។+
២០ «នៅទីនោះ នឹងលែងមានទារកដែលរស់បានតែប៉ុន្មានថ្ងៃទៀតហើយ
ហើយក៏លែងមានមនុស្សវ័យចាស់ដែលរស់មិនគ្រប់អាយុទៀតដែរ
ព្រោះអ្នកណាដែលរស់បាន១០០ឆ្នាំនឹងត្រូវចាត់ទុកជាកូនក្មេងវិញ។
ឯអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនឹងត្រូវបណ្ដាសា ទោះជាគាត់មានអាយុ១០០ឆ្នាំក្ដី។*
២១ គ្រានោះ ពួកគេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ+
ពួកគេនឹងដាំដំណាំទំពាំងបាយជូរ ហើយក៏បរិភោគផលផ្លែពីនោះដែរ។+
២២ ពួកគេនឹងមិនសង់ រួចមានអ្នកឯទៀតរស់នៅទេ
ពួកគេនឹងមិនដាំ រួចមានអ្នកឯទៀតបរិភោគផលដំណាំនោះឡើយ។
ព្រោះអាយុរបស់រាស្ត្រខ្ញុំ នឹងបានវែងដូចជាអាយុនៃដើមឈើ+
ឯពួកអ្នកដែលខ្ញុំជ្រើសរើស ពួកគេនឹងមានអំណរយ៉ាងពេញលេញចំពោះស្នាដៃរបស់ខ្លួន។
២៣ ពួកគេនឹងមិនខំប្រឹងធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ+
ហើយក៏មិនបង្កើតកូនមកដើម្បីឲ្យត្រូវរងទុក្ខវេទនានោះដែរ
ព្រោះពួកគេនិងកូនចៅរបស់ពួកគេ+
ជាពូជពង្សរបស់ពួកអ្នកដែលព្រះយេហូវ៉ាឲ្យពរ។+
២៤ មុនពួកគេហៅរកខ្ញុំ ខ្ញុំនឹងឆ្លើយតប
កាលដែលពួកគេកំពុងនិយាយនៅឡើយ ខ្ញុំបានឮពួកគេរួចហើយ។
សត្វពស់នឹងស៊ីដីជាអាហារ។
ពួកវានឹងមិនធ្វើទុក្ខឬនាំឲ្យមានការហិនវិនាសនៅលើភ្នំបរិសុទ្ធរបស់ខ្ញុំឡើយ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។