អេសាយ
៣៨ នៅគ្រានោះ ហេសេគាបានធ្លាក់ខ្លួនឈឺហៀបនឹងស្លាប់។+ អេសាយ+ជាអ្នកប្រកាសទំនាយ ត្រូវជាកូនរបស់អាម៉ុសបានមកជួបគាត់ ហើយប្រាប់ថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ចូរផ្ដាំផ្ញើពួកអ្នកផ្ទះរបស់អ្នកចុះ ព្រោះអ្នកនឹងមិនជាទេ អ្នកនឹងស្លាប់ជាមិនខាន›»។+ ២ ឮដូច្នេះ ហេសេគាបានបែរមុខទៅជញ្ជាំង ហើយអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ ៣ «ឱព្រះយេហូវ៉ាអើយ! ខ្ញុំសូមអង្វរលោក សូមលោកចាំ+អំពីការដែលខ្ញុំបានបម្រើលោកយ៉ាងស្មោះត្រង់និងយ៉ាងអស់ពីចិត្ត+ ហើយខ្ញុំតែងតែប្រព្រឹត្តអ្វីដែលលោកពេញចិត្តជានិច្ច»។ រួចហេសេគាបានយំយ៉ាងខ្លាំង។
៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់អេសាយថា៖ ៥ «ចូរត្រឡប់ទៅប្រាប់ហេសេគា+វិញថា៖ ‹ព្រះយេហូវ៉ាដែលជាព្រះរបស់ដាវីឌជាបុព្វបុរសរបស់អ្នក បានមានប្រសាសន៍ថា៖ «ខ្ញុំបានឮសេចក្ដីអធិដ្ឋានរបស់អ្នកហើយ+ ក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។+ ខ្ញុំនឹងបន្ថែមអាយុអ្នក១៥ឆ្នាំទៀត+ ៦ ហើយខ្ញុំនឹងសង្គ្រោះអ្នកនិងក្រុងនេះពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរី។ ខ្ញុំនឹងការពារក្រុងនេះជាមិនខាន។+ ៧ នេះជាសញ្ញាសម្គាល់ពីព្រះយេហូវ៉ាដើម្បីបង្ហាញអ្នកថា ព្រះយេហូវ៉ានឹងធ្វើតាមប្រសាសន៍របស់លោកមែន។+ ៨ មើល! ខ្ញុំនឹងធ្វើឲ្យស្រមោលថ្ងៃនៅលើកាំជណ្ដើរ*អេហាស ជ្រេថយក្រោយ១០កាំវិញ»›»។+ ដូច្នេះ ស្រមោលថ្ងៃដែលបានជ្រេទៅមុខហើយ ក៏បានជ្រេថយក្រោយ១០កាំមែន។
៩ នេះជាទំនុករបស់ស្ដេចហេសេគាជាស្ដេចស្រុកយូដា រៀបរាប់អំពីកាលដែលគាត់ធ្លាក់ខ្លួនឈឺ ហើយជាសះស្បើយឡើងវិញ។ ទំនុកនេះមានដូចតទៅ៖
១០ ខ្ញុំបានពោលថា៖ «នៅពាក់កណ្ដាលអាយុ
ខ្ញុំត្រូវចូលទៅតាមទ្វារផ្នូរ*ហើយ។
ខ្ញុំមិនអាចបន្តរស់រហូតដល់គ្រប់អាយុរបស់ខ្ញុំបានទេ»។
១១ ខ្ញុំបាននិយាយថា៖ «ខ្ញុំនឹងលែងឃើញយ៉ា* គឺលែងឃើញយ៉ានៅក្នុងទឹកដីនៃមនុស្សរស់ទៀតហើយ។+
ខ្ញុំនឹងលែងឃើញមនុស្សជាតិទាំងឡាយដែរ
ព្រោះខ្ញុំនឹងនៅក្នុងកន្លែងដែលគ្មានជីវិតសោះឡើយ។
១២ ឯលំនៅរបស់ខ្ញុំ គេបានរើរុះ ហើយយកចេញទៅ+
ដូចជាត្រសាលរបស់គង្វាល។
ខ្ញុំបានមូរជីវិតខ្លួនដូចជាអ្នកត្បាញមូរក្រណាត់លើក្ដារកី
លោកបានកាត់ខ្ញុំចេញ ដូចអ្នកត្បាញកាត់អំបោះ។
តាំងពីព្រលឹមទល់ព្រលប់ លោកនាំខ្ញុំទៅឯទីបញ្ចប់។+
១៣ រៀងរាល់យប់ ខ្ញុំខំរម្ងាប់ចិត្តខ្លួន។ លោកបំបាក់ឆ្អឹងខ្ញុំដូចជាតោ
តាំងពីព្រលឹមទល់ព្រលប់ លោកនាំខ្ញុំទៅឯទីបញ្ចប់។+
ភ្នែកខ្ញុំមើលទៅទីខ្ពស់ទាំងស្រវាំង ហើយនិយាយថា៖+
‹ឱព្រះយេហូវ៉ាអើយ! ខ្ញុំកំពុងមានទុក្ខធំណាស់ សូមជួយគាំពារខ្ញុំផង›។+
១៥ ខ្ញុំរកពាក្យថ្លែងមិនចេញទេ
ព្រោះលោកបានមានប្រសាសន៍មកខ្ញុំ ហើយបានជួយខ្ញុំមែន។
ខ្ញុំនឹងដើរដោយចិត្តរាបទាបអស់មួយជីវិត ដោយសារសេចក្ដីជូរល្វីងក្នុងចិត្តខ្ញុំ។
១៦ ‹ឱព្រះយេហូវ៉ាអើយ! ដោយសារអ្វីទាំងនេះ*ហើយបានជាមនុស្សគ្រប់រូបអាចរស់រាន
ព្រោះអ្វីទាំងនេះជាកម្លាំងជីវិតរបស់ខ្ញុំ។
លោកនឹងធ្វើឲ្យខ្ញុំមានសុខភាពល្អឡើងវិញ ហើយផ្ដល់ជីវិតដល់ខ្ញុំម្ដងទៀត។+
១៧ ខ្ញុំមានសេចក្ដីជូរល្វីងក្នុងចិត្តណាស់ ខ្ញុំគ្មានសេចក្ដីសុខសាន្តទេ
តែលោកស្រឡាញ់ពេញចិត្តខ្ញុំ ហើយបានសង្គ្រោះខ្ញុំពីរណ្ដៅនៃការបំផ្លាញ។+
លោកបានយកអំពើខុសឆ្គងទាំងអស់របស់ខ្ញុំគ្រវាត់ទៅខាងក្រោយលោក។+
១៨ ព្រោះផ្នូរមិនអាចលើកតម្កើងលោកបានទេ+
ហើយសេចក្ដីស្លាប់ក៏មិនអាចសរសើរតម្កើងលោកបានដែរ។+
អស់អ្នកដែលចុះទៅក្នុងរណ្ដៅ មិនអាចសង្ឃឹមទៅលើសេចក្ដីស្មោះត្រង់របស់លោកទៀតឡើយ។+
១៩ មានតែមនុស្សរស់ទេដែលអាចសរសើរតម្កើងលោក
ដូចខ្ញុំអាចធ្វើនៅថ្ងៃនេះ។
ឪពុកម្នាក់អាចបង្រៀនកូនៗរបស់ខ្លួនអំពីសេចក្ដីស្មោះត្រង់របស់លោក។+
២០ ឱព្រះយេហូវ៉ាអើយ! សូមសង្គ្រោះខ្ញុំផង
យើងខ្ញុំនឹងច្រៀងចម្រៀងដែលខ្ញុំបានតែង អមជាមួយនឹងការប្រគំភ្លេង+
គឺច្រៀងសរសើរលោកអស់មួយជីវិតនៅឯវិហាររបស់ព្រះយេហូវ៉ា›»។+
២១ បន្ទាប់មក អេសាយបាននិយាយថា៖ «ចូរយកនំល្វាក្រៀមមួយមក រួចបិទលើដំបៅ ដើម្បីឲ្យគាត់បានជាសះស្បើយ»។+ ២២ ហេសេគាក៏សួរអេសាយថា៖ «តើមានសញ្ញាសម្គាល់អ្វីដែលបញ្ជាក់ថាខ្ញុំអាចឡើងទៅវិហាររបស់ព្រះយេហូវ៉ាបាន?»។+