សំបុត្រជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូឡុស
៤ ម្ចាស់ទាំងឡាយអើយ ចូរប្រព្រឹត្តទៅលើខ្ញុំបម្រើរបស់អ្នកដោយសុចរិតយុត្តិធម៌ ព្រោះអ្នកដឹងថាអ្នកក៏មានម្ចាស់នៅស្ថានសួគ៌ដែរ។+
២ ចូរតស៊ូអធិដ្ឋាន+ ដោយដឹងខ្លួនជានិច្ច ហើយអរគុណព្រះ។+ ៣ នៅដំណាលគ្នានោះ ចូរអធិដ្ឋានឲ្យយើងដែរ+ ដើម្បីឲ្យព្រះបើកឱកាសឲ្យយើងប្រកាសបណ្ដាំរបស់លោក និងប្រាប់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីគ្រិស្ត ព្រោះនោះជាមូលហេតុដែលខ្ញុំជាប់ចំណង។+ ៤ យ៉ាងនេះ ខ្ញុំអាចប្រកាសសេចក្ដីនោះយ៉ាងច្បាស់លាស់ ដូចដែលខ្ញុំគួរធ្វើ។
៥ ចូរបន្តប្រព្រឹត្តទៅលើពួកអ្នកក្រៅដោយប្រាជ្ញា និងចូរប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត។*+ ៦ ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរសជានិច្ច ដែលប្រៀបដូចជាបានត្រូវបង់អំបិល។+ ធ្វើដូច្នេះ អ្នកនឹងដឹងថាគួរតបឆ្លើយយ៉ាងណាចំពោះមនុស្សម្នាក់ៗ។+
៧ ទីឃីកុស+ដែលជាបងប្អូនជាទីស្រឡាញ់របស់ខ្ញុំ ជាអ្នកបម្រើស្មោះត្រង់ និងជាខ្ញុំបម្រើរបស់លោកម្ចាស់ដូចខ្ញុំដែរ គាត់នឹងប្រាប់អ្នករាល់គ្នាអំពីរឿងទាំងអស់របស់ខ្ញុំ។ ៨ ខ្ញុំនឹងចាត់គាត់ឲ្យទៅឯអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាអាចដឹងសុខទុក្ខអំពីយើង និងដើម្បីឲ្យគាត់អាចសម្រាលទុក្ខអ្នករាល់គ្នា។ ៩ ទីឃីកុសនឹងទៅជាមួយនឹងអូណេស៊ីម+ ដែលជាបងប្អូនស្មោះត្រង់និងជាទីស្រឡាញ់របស់ខ្ញុំ។ គាត់ធ្លាប់នៅក្នុងចំណោមអ្នករាល់គ្នា។ ពួកគាត់ទាំងពីរនឹងប្រាប់អ្នករាល់គ្នាអំពីការទាំងអស់ដែលបានកើតឡើងនៅទីនេះ។
១០ អារីស្ដាក+ដែលជាប់គុកជាមួយនឹងខ្ញុំ គាត់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា ហើយម៉ាកុស+ជាប្អូនជីដូនមួយរបស់បាណាបាស ក៏ផ្ដាំសួរសុខទុក្ខដែរ (អ្នករាល់គ្នាបានត្រូវបង្គាប់ឲ្យទទួលស្វាគមន៍គាត់+ ប្រសិនបើគាត់ទៅឯអ្នករាល់គ្នា) ១១ ហើយយេស៊ូដែលហៅថាយូស្ទុស ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ គាត់មកពីចំណោមពួកអ្នកដែលបានទទួលការកាត់ចុងស្បែក។* មានតែពួកគាត់ប៉ុណ្ណោះដែលរួមការងារជាមួយនឹងខ្ញុំដើម្បីរាជាណាចក្រព្រះ ហើយពួកគាត់បានទៅជាប្រភពនៃការសម្រាលទុក្ខដ៏ធំ*ដល់ខ្ញុំ។ ១២ អេប៉ាប្រាស+ដែលមកពីចំណោមអ្នករាល់គ្នា និងជាខ្ញុំបម្រើរបស់គ្រិស្តយេស៊ូ គាត់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែខំព្យាយាមអធិដ្ឋានឲ្យអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបន្តមានភាពចាស់ទុំ និងបន្តមានជំនឿរឹងមាំទៅលើអ្វីគ្រប់យ៉ាងដែលព្រះនឹងធ្វើ។ ១៣ ព្រោះខ្ញុំបានឃើញផ្ទាល់ភ្នែកថា គាត់ខំប្រឹងខ្លាំងណាស់ដើម្បីអ្នករាល់គ្នា ដើម្បីពួកអ្នកនៅក្រុងឡៅឌីសេ និងដើម្បីពួកអ្នកនៅក្រុងហេរ៉ាពើលិស។
១៤ លូកា+ដែលជាគ្រូពេទ្យជាទីស្រឡាញ់ និងដេម៉ាស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។+ ១៥ ខ្ញុំសូមផ្ដាំសួរសុខទុក្ខបងប្អូននៅក្រុងឡៅឌីសេ ហើយផ្ដាំសួរសុខទុក្ខនីមផា និងបងប្អូនក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់នាង។+ ១៦ ក្រោយពីអ្នករាល់គ្នាអានសំបុត្រនេះហើយ ចូររៀបចំឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានសំបុត្រនេះផង+ ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេដែរ។ ១៧ ម្យ៉ាងទៀត ចូរប្រាប់អាឃីប៉ុសថា៖+«ចូរយកចិត្តទុកដាក់បំពេញកិច្ចបម្រើឲ្យបានត្រឹមត្រូវ ជាកិច្ចបម្រើដែលអ្នកបានទទួលក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់»។
១៨ ខ្ញុំប៉ូល ខ្ញុំបានសរសេរពាក្យសួរសុខទុក្ខនេះដោយផ្ទាល់ដៃ។+ សូមបងប្អូនចាំជានិច្ចអំពីការដែលខ្ញុំជាប់ចំណង។+ សូមឲ្យគុណដ៏វិសេសលើសលប់របស់ព្រះនៅជាមួយនឹងអ្នករាល់គ្នា។