សំបុត្ររបស់យ៉ាកុប
២ បងប្អូនខ្ញុំអើយ តើអ្នករាល់គ្នាកំពុងបង្ហាញជំនឿលើលោកយេស៊ូគ្រិស្តជាម្ចាស់ដ៏រុងរឿងរបស់យើង ហើយដំណាលគ្នានោះអ្នករាល់គ្នាបែរជាប្រព្រឹត្តទៅលើអ្នកឯទៀតដោយលម្អៀងឬ?+ ២ ប្រសិនបើពេលដែលអ្នករាល់គ្នាប្រជុំ មានបុរសម្នាក់ចូលមកទាំងពាក់ចិញ្ចៀនមាសនិងសម្លៀកបំពាក់ល្អប្រណីត ហើយមានបុរសក្រីក្រម្នាក់ដែលមានសម្លៀកបំពាក់កខ្វក់ចូលមកដែរ ៣ រួចអ្នករាល់គ្នាមើលទៅបុរសដែលមានសម្លៀកបំពាក់ល្អប្រណីតដោយក្ដីពេញចិត្ត ហើយនិយាយថា«សូមអង្គុយកន្លែងល្អនេះ» រួចអ្នកនិយាយទៅបុរសក្រីក្រថា«ចូរឈរតទៅទៀត» ឬថា«ចូរអង្គុយទីនោះនៅជិតកំណល់កល់ជើងខ្ញុំ» តើអ្នករាល់គ្នានឹងធ្វើដូច្នេះឬទេ?+ ៤ បើធ្វើដូច្នេះមែន អ្នករាល់គ្នាបានបែងចែកវណ្ណៈ+ ហើយទៅជាចៅក្រមដែលកាត់ក្ដីដោយទុច្ចរិតហើយ។+
៥ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ សូមស្ដាប់។ ព្រះបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះ ដើម្បីឲ្យធ្វើជាអ្នកមានខាងជំនឿ+ និងធ្វើជាអ្នកទទួលរាជាណាចក្រជាមត៌ក ជាអ្វីដែលលោកបានសន្យាដល់ពួកអ្នកដែលស្រឡាញ់លោក មែនទេ?+ ៦ ក៏ប៉ុន្តែ អ្នករាល់គ្នាបានធ្វើឲ្យអ្នកក្រអាប់ឱនកិត្តិយស។ តើមិនមែនពួកអ្នកមានទេឬដែលជិះជាន់អ្នករាល់គ្នា+ ហើយអូសអ្នករាល់គ្នាទៅតុលាការ? ៧ តើមិនមែនពួកគេទេឬដែលជាអ្នកប្រមាថនាមល្អប្រសើរដែលអ្នករាល់គ្នាជាតំណាង? ៨ ឥឡូវ ប្រសិនបើអ្នករាល់គ្នាព្យាយាមប្រព្រឹត្តតាមច្បាប់របស់ស្ដេចស្របតាមបទគម្ពីរដែលថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»+ នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តល្អហើយ។ ៩ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបន្តបង្ហាញចិត្តលម្អៀង+ នោះអ្នកកំពុងប្រព្រឹត្តអំពើខុសឆ្គងហើយ។ តាមច្បាប់នោះ អ្នកបានត្រូវចាត់ទុក*ថាជាអ្នករំលងច្បាប់។+
១០ ព្រោះបើអ្នកណាធ្វើតាមច្បាប់*ទាំងមូល តែល្មើសប្រការណាមួយ អ្នកនោះបានល្មើសច្បាប់ទាំងមូលហើយ។+ ១១ ព្រោះលោកដែលមានប្រសាសន៍ថា៖ «អ្នកមិនត្រូវសម្លាប់មនុស្ស»+ ក៏បានមានប្រសាសន៍ដែរថា៖ «អ្នកមិនត្រូវផិតក្បត់»។+ ឥឡូវ ប្រសិនបើអ្នករាល់គ្នាមិនផិតក្បត់ តែសម្លាប់មនុស្ស នោះអ្នករាល់គ្នាបានក្លាយទៅជាអ្នករំលងច្បាប់ហើយ។ ១២ ចូរបន្តនិយាយនិងប្រព្រឹត្តដូចអ្នកដែលនឹងត្រូវវិនិច្ឆ័យតាមច្បាប់សម្រាប់មនុស្សដែលមានសេរីភាព។*+ ១៣ ព្រោះអ្នកណាដែលមិនបង្ហាញសេចក្ដីមេត្តាករុណា អ្នកនោះក៏នឹងត្រូវវិនិច្ឆ័យដោយគ្មានសេចក្ដីមេត្តាករុណាដែរ។+ សេចក្ដីមេត្តាករុណាឈ្នះការវិនិច្ឆ័យ។
១៤ បងប្អូនខ្ញុំអើយ ប្រសិនបើអ្នកណាម្នាក់និយាយថាខ្លួនមានជំនឿ តែអ្នកនោះគ្មានការប្រព្រឹត្ត តើមានប្រយោជន៍អ្វី?+ ជំនឿរបស់អ្នកនោះមិនអាចសង្គ្រោះអ្នកនោះបានឡើយ មែនទេ?+ ១៥ ប្រសិនបើបងប្អូនប្រុសឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ១៦ ប៉ុន្តែ អ្នករាល់គ្នាណាម្នាក់និយាយទៅអ្នកនោះថា«សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ ហើយសូមឲ្យខ្លួនប្រាណបានកក់ក្ដៅ និងឆ្អែតស្កប់ស្កល់ចុះ» តែអ្នកមិនឲ្យអ្វីដែលពួកគាត់ត្រូវការសម្រាប់រូបកាយ តើមានប្រយោជន៍អ្វី?+ ១៧ ដូចគ្នាដែរ ប្រសិនបើមានជំនឿ តែគ្មានការប្រព្រឹត្ត ជំនឿនោះគឺស្លាប់ហើយ។+
១៨ ទោះជាយ៉ាងនោះក៏ដោយ នឹងមានអ្នកណាម្នាក់និយាយថា៖ «អ្នកមានជំនឿ ឯខ្ញុំមានការប្រព្រឹត្ត។ តើអ្នកអាចបង្ហាញជំនឿរបស់អ្នកឲ្យខ្ញុំឃើញដូចម្ដេចបាន បើអ្នកគ្មានការប្រព្រឹត្ត? តែខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំឲ្យអ្នកឃើញ ដោយការប្រព្រឹត្តរបស់ខ្ញុំ»។ ១៩ អ្នកជឿថាមានព្រះតែមួយ មែនទេ? បើអ្នកជឿដូច្នោះ នោះល្អហើយ។ សូម្បីតែពួកវិញ្ញាណកំណាច* ក៏ជឿហើយញ័ររន្ធត់ដែរ។+ ២០ មនុស្សគំនិតរាក់កំភែលអើយ តើអ្នកមិនដឹងទេឬថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះគ្មានប្រយោជន៍? ២១ អាប្រាហាំដែលជាឪពុករបស់យើងបានត្រូវប្រកាសថា ជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត បន្ទាប់ពីគាត់បូជាអ៊ីសាកជាកូនលើទីបូជា មែនទេ?+ ២២ អ្នករាល់គ្នាឃើញថា ជំនឿរបស់គាត់បានសឲ្យឃើញតាមរយៈការប្រព្រឹត្តរបស់គាត់ ហើយការប្រព្រឹត្តរបស់គាត់បានបង្ហាញយ៉ាងច្បាស់ថា គាត់មានជំនឿពិតប្រាកដ។*+ ២៣ អ្វីដែលបានត្រូវកត់ទុកក្នុងបទគម្ពីរបានត្រូវសម្រេច ដែលថា៖ «អាប្រាហាំបានជឿព្រះយេហូវ៉ា* ហើយគាត់បានត្រូវចាត់ទុកថាជាមនុស្សសុចរិត»+ ហើយគាត់បានត្រូវហៅថា«សម្លាញ់របស់ព្រះយេហូវ៉ា»។*+
២៤ អ្នកឃើញថាមនុស្សម្នាក់នឹងត្រូវប្រកាសថា ជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត មិនគ្រាន់តែដោយសារជំនឿប៉ុណ្ណោះទេ។ ២៥ ដូចគ្នាដែរ រ៉ាហាបដែលជាស្រីពេស្យាបានត្រូវប្រកាសថា ជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត បន្ទាប់ពីនាងបានទទួលអ្នកនាំសារយ៉ាងរាក់ទាក់ រួចបានឲ្យពួកគេចេញទៅតាមផ្លូវផ្សេង មែនទេ?+ ២៦ ពិតណាស់ ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់ហើយ+ ដូចរូបកាយដែលគ្មានជីវិត។*+