សុភាសិត
១៣ កូនដែលមានប្រាជ្ញាព្រមទទួលការប្រៀនប្រដៅរបស់ឪពុក+
២ សម្ដីល្អរបស់មនុស្ស នាំឲ្យគាត់ទទួលផលល្អ។+
ប៉ុន្តែ ជនក្បត់មានបំណងចិត្តចង់ធ្វើតែអំពើឃោរឃៅ។
៣ អ្នកណាដែលចេះប្រយ័ត្នមាត់ អ្នកនោះនឹងការពារជីវិត*ខ្លួន+
តែអ្នកណាដែលចេះតែហាមាត់និយាយ អ្នកនោះនឹងជួបសេចក្ដីហិនវិនាស។+
៤ មនុស្សខ្ជិលច្រអូសនឹងមិនបានអ្វីដែលខ្លួនចង់បានឡើយ។+
ផ្ទុយទៅវិញ មនុស្សឧស្សាហ៍នឹងទទួលបានយ៉ាងហូរហៀរ។+
៥ មនុស្សសុចរិតស្អប់ពាក្យកុហក+
ចំណែកឯមនុស្សទុច្ចរិត ពួកគេប្រព្រឹត្តតែអំពើដែលនាំឲ្យខ្លួនអាម៉ាស់និងអាប់ឱនប៉ុណ្ណោះ។
៦ សេចក្ដីសុចរិតជួយការពារជនស្លូតត្រង់+
តែសេចក្ដីទុច្ចរិតនាំឲ្យជនដែលប្រព្រឹត្តអំពើខុសឆ្គងវិនាសទៅ។
៧ មានមនុស្សខ្លះធ្វើឲ្យគេគិតថាខ្លួនជាអ្នកមាន តែតាមពិតគ្មានអ្វីសោះ+
ឯមនុស្សខ្លះទៀតធ្វើឲ្យគេគិតថាខ្លួនជាអ្នកក្រ តែតាមពិតមានទ្រព្យស្តុកស្តម្ភ។
១០ មនុស្សព្រហើន*បង្កឲ្យមានតែការទាស់ទែង+
ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញារមែងស្វែងរកដំបូន្មាន។*+
១១ ទ្រព្យដែលបានមកងាយៗ*នឹងរលស់ទៅវិញ+
តែទ្រព្យដែលបានមកបន្តិចម្ដងៗនឹងកើនឡើងជាលំដាប់។
១២ សេចក្ដីសង្ឃឹម*ដែលក្រនឹងកើតឡើង នាំឲ្យក្រៀមក្រំចិត្ត+
តែពេលបំណងប្រាថ្នាក្លាយជាការពិត នោះប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត។+
១៣ អ្នកណាដែលមើលងាយពាក្យទូន្មាន អ្នកនោះនឹងទទួលផលយ៉ាងស័ក្ដិសម+
តែអ្នកណាដែលគោរពបញ្ញត្តិ អ្នកនោះនឹងទទួលបានរង្វាន់។+
១៤ ការបង្រៀន*របស់មនុស្សមានប្រាជ្ញានាំឲ្យបានជីវិត+
ហើយជួយឲ្យរួចផុតពីអន្ទាក់នៃសេចក្ដីស្លាប់។
១៥ អ្នកដែលមានការយល់ធ្លុះជ្រៅនឹងទទួលបានការពេញចិត្ត
តែផ្លូវរបស់ជនក្បត់ពោរពេញទៅដោយទុក្ខលំបាក។
១៦ មនុស្សឈ្លាសវៃប្រព្រឹត្តដោយចំណេះដឹង+
ផ្ទុយទៅវិញ មនុស្សល្ងង់ខ្លៅ*ចេះតែបង្ហាញឲ្យឃើញពីការផ្ដេសផ្ដាសរបស់ខ្លួន។+
១៨ អ្នកណាដែលមិនព្រមស្ដាប់ការប្រៀនប្រដៅ អ្នកនោះនឹងក្រលំបាកហើយអាប់ឱន
តែអ្នកណាដែលព្រមទទួលការកែតម្រង់* អ្នកនោះនឹងត្រូវលើកតម្កើង។+
១៩ ពេលដែលបំណងប្រាថ្នាក្លាយទៅជាការពិត នោះនាំឲ្យចិត្តរីករាយត្រេកអរ+
តែមនុស្សល្ងីល្ងើមិនព្រមលះចោលផ្លូវអាក្រក់ឡើយ។+
២០ អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ+
តែអ្នកដែលសេពគប់មនុស្សល្ងីល្ងើនឹងជួបបញ្ហា។+
២១ សេចក្ដីអន្តរាយដេញតាមមនុស្សប្រព្រឹត្តអំពើខុសឆ្គង+
ប៉ុន្តែ ភាពចម្រុងចម្រើនជារង្វាន់សម្រាប់មនុស្សសុចរិត។+
២២ មនុស្សល្អទុកមត៌កឲ្យកូនចៅជំនាន់ក្រោយ
តែទ្រព្យដែលមនុស្សប្រព្រឹត្តអំពើខុសឆ្គងបានប្រមូលទុកនឹងក្លាយទៅជារបស់មនុស្សសុចរិតវិញ។+
២៣ ដីស្រែដែលភ្ជួររាស់ដោយអ្នកក្រ នឹងកើតផលបរិបូរ
តែដី*អាចត្រូវកញ្ឆក់យកទៅ ព្រោះតែភាពអយុត្តិធម៌។