សុភាសិត
១៨ អ្នកណាដែលញែកខ្លួនចេញពីអ្នកឯទៀត អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
គាត់គ្មានចិត្តចង់បានប្រាជ្ញាទាល់តែសោះ។*
២ មនុស្សល្ងីល្ងើមិនចង់បានការយល់ដឹងទេ
ផ្ទុយទៅវិញ គាត់ចូលចិត្តនិយាយតែអំពីគំនិតរបស់ខ្លួនប៉ុណ្ណោះ។+
៣ អ្នកណាប្រព្រឹត្តអំពើទុច្ចរិត អ្នកនោះនឹងរងការប្រមាថ
ហើយអ្នកណាប្រព្រឹត្តអំពើដែលគួរឲ្យអាម៉ាស់ខ្មាស អ្នកនោះនឹងអាប់ឱនកិត្តិយស។+
៤ សម្ដីរបស់មនុស្សប្រៀបដូចជាទឹកដ៏ជ្រៅ+
រីឯប្រភពនៃប្រាជ្ញា នោះប្រៀបដូចជាទឹកហូរខ្មួលខ្មាញ់។
៥ ការលម្អៀងទៅខាងជនទុច្ចរិតមិនមែនជាការល្អទេ+
ហើយការមិនផ្ដល់យុត្តិធម៌ដល់មនុស្សសុចរិតក៏មិនមែនជាការត្រឹមត្រូវដែរ។+
៦ ពាក្យពេចន៍របស់មនុស្សល្ងីល្ងើនាំឲ្យទាស់ទែងគ្នា+
ហើយសម្ដីរបស់គាត់ធ្វើឲ្យគេចង់វាយគាត់។+
៧ មាត់របស់មនុស្សល្ងីល្ងើនាំឲ្យខ្លួនវិនាស+
ហើយបបូរមាត់គាត់ជាអន្ទាក់សម្រាប់ជីវិតគាត់។
៨ ពាក្យសម្ដីរបស់ជនបង្កាច់បង្ខូច ប្រៀបដូចជាអាហារឈ្ងុយឆ្ងាញ់+
ដែលមនុស្សលេបចូលក្នុងក្រពះតែម្ដង។+
១០ នាមរបស់ព្រះយេហូវ៉ាជាប៉មមាំមួន+
ពេលមនុស្សសុចរិតរត់ចូលទៅ គាត់នឹងទទួលបានការការពារ។+
១១ ទ្រព្យសម្បត្តិរបស់អ្នកមានជាក្រុងដ៏មាំមួនរបស់គាត់
គាត់គិតថាទ្រព្យទាំងនោះដូចជាកំពែងការពារគាត់។+
១៣ អ្នកណាដែលតបឆ្លើយមុនដឹងរឿងពិត
អ្នកនោះជាមនុស្សល្ងង់ខ្លៅ* ហើយធ្វើឲ្យខ្លួនឯងអាម៉ាស់មុខ។+
១៤ មនុស្សដែលមានចិត្តរឹងមាំ អាចស៊ូទ្រាំបានពេលមានជំងឺ+
ប៉ុន្តែ បើបាក់ទឹកចិត្តវិញ តើអ្នកណាអាចស៊ូទ្រាំបាន?+
១៥ ចិត្តរបស់អ្នកដែលមានការយល់ដឹងខំឲ្យបានចំណេះ+
ហើយត្រចៀករបស់មនុស្សមានប្រាជ្ញាសង្វាតរកចំណេះ។
១៦ អំណោយរបស់មនុស្សបើកផ្លូវឲ្យគាត់+
ក៏នាំគាត់ចូលទៅដល់អ្នកមានមុខមានមាត់។
១៧ អ្នកដែលនិយាយមុនក្នុងរឿងក្ដី មើលទៅដូចជាត្រឹមត្រូវ+
តែលុះភាគីម្ខាងទៀតមកដល់ ក៏ចោទសួរគាត់រកការពិត។+
១៨ ការចាប់ឆ្នោតជាមធ្យោបាយបញ្ចប់ជម្លោះ+
ហើយជួយដោះស្រាយទំនាស់រវាងពួកអ្នកមានអំណាច។
១៩ ការស្រុះស្រួលជាមួយនឹងបងប្អូនដែលអន់ចិត្តនឹងយើង នោះពិបាកជាងការដណ្ដើមយកក្រុងដែលមានកំពែងមាំមួនទៅទៀត+
ហើយជម្លោះប្រៀបដូចជារនុកទ្វារបន្ទាយដែលរារាំងមិនឲ្យផ្សះផ្សាគ្នាបាន។+
២០ ពាក្យសម្ដីរបស់មនុស្សនឹងនាំឲ្យក្រពះខ្លួនឆ្អែត+
គេនឹងស្កប់ចិត្តដោយសារផលនៃបបូរមាត់ខ្លួន។
២១ មនុស្សស្លាប់ឬរស់ព្រោះតែអណ្ដាត*+
អ្នកណាដែលចូលចិត្តនិយាយច្រើន អ្នកនោះនឹងទទួលផលពីពាក្យសម្ដីរបស់ខ្លួន។+
២២ អ្នកណាដែលរកបានប្រពន្ធល្អ ប្រៀបដូចជារកបានទ្រព្យមានតម្លៃ+
ហើយគាត់ទទួលការពេញចិត្តពីព្រះយេហូវ៉ា។+
២៣ អ្នកក្រីក្រហាមាត់អង្វរករ
តែអ្នកមានតបឆ្លើយដោយពាក្យគំរោះគំរើយ។