ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
៤ ដូច្នេះ ដោយសារនៅមានសេចក្ដីសន្យាដែលថា រាស្ត្ររបស់ព្រះនឹងចូលក្នុងការសម្រាករបស់លោក ចូរយើងប្រុងប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាណាម្នាក់បាត់បង់សេចក្ដីសន្យានោះ។+ ២ ព្រោះយើងបានឮដំណឹងល្អ+ ដូចពួកបុព្វបុរសរបស់យើងបានឮដែរ។ ប៉ុន្តែ បណ្ដាំដែលពួកគាត់បានឮ មិនមានប្រយោជន៍ដល់ពួកគាត់ឡើយ ពីព្រោះពួកគាត់មិនមានជំនឿដូចពួកអ្នកដែលបានស្ដាប់បង្គាប់ទេ។ ៣ ក៏ប៉ុន្តែ យើងដែលបង្ហាញជំនឿ បានចូលក្នុងការសម្រាកនោះ។ ចំណែកពួកគេវិញ លោកបានមានប្រសាសន៍ថា៖ «ហេតុនេះ ខ្ញុំខឹងខ្លាំងណាស់ទាំងស្បថថា៖ ‹ពួកគេនឹងមិនចូលក្នុងការសម្រាករបស់ខ្ញុំឡើយ›»។+ លោកមានប្រសាសន៍ដូច្នេះ ទោះជាលោកបានសម្រាក ក្រោយពីលោកបញ្ចប់កិច្ចការរបស់លោកតាំងពីកំណើតពិភពលោកក៏ដោយ។+ ៤ ព្រោះនៅបទគម្ពីរមួយ លោកមានប្រសាសន៍អំពីថ្ងៃទី៧ថា៖ «ព្រះបានសម្រាកពីកិច្ចការទាំងអស់របស់លោកនៅថ្ងៃទី៧»+ ៥ ហើយលោកមានប្រសាសន៍ម្ដងទៀតថា៖ «ពួកគេនឹងមិនចូលក្នុងការសម្រាករបស់ខ្ញុំឡើយ»។+
៦ ដូច្នេះ ពួកអ្នកដែលបានឮដំណឹងល្អនៅដើមដំបូងមិនបានចូលទៅក្នុងការសម្រាកទេ ពីព្រោះពួកគេមិនស្ដាប់បង្គាប់ តែអ្នកខ្លះទៀតនៅតែមានឱកាសចូលទៅ។+ ៧ ហេតុនេះ ជាយូរក្រោយមកព្រះបានកំណត់ថ្ងៃមួយម្ដងទៀតក្នុងបទចម្រៀងរបស់ដាវីឌ ដោយប្រើពាក្យថា«ថ្ងៃនេះ» ដូចដែលបានរៀបរាប់ក្នុងសំបុត្រនេះថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់សំឡេងរបស់លោក កុំមានចិត្តរឹងចចេស»។+ ៨ ព្រោះប្រសិនបើយ៉ូស្វេ+បាននាំពួកគេទៅកន្លែងសម្រាក នោះក្រោយមកព្រះមិនបានមានប្រសាសន៍អំពីថ្ងៃមួយម្ដងទៀតទេ។ ៩ ដូច្នេះ នៅតែមានថ្ងៃឈប់សម្រាកសម្រាប់រាស្ដ្ររបស់ព្រះ។+ ១០ ព្រោះអ្នកណាដែលបានចូលក្នុងការសម្រាករបស់ព្រះហើយ អ្នកនោះបានសម្រាកពីកិច្ចការរបស់ខ្លួន ដូចព្រះក៏បានសម្រាកពីកិច្ចការរបស់លោកដែរ។+
១១ ហេតុនេះ ចូរយើងខំអស់ពីសមត្ថភាពដើម្បីចូលក្នុងការសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាម្នាក់ធ្លាក់ខ្លួនដើរតាមគន្លងរបស់ពួកអ្នកដែលមិនបានស្ដាប់បង្គាប់។+ ១២ ព្រោះបណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព+ ក៏មុតជាងដាវដែលមានមុខពីរ+ រួចទម្លុះរហូតដល់ញែកលក្ខណៈខាងក្រៅចេញពីធាតុពិត ហើយញែកសន្លាក់ឆ្អឹងចេញពីខួរឆ្អឹង ក៏អាចបង្ហាញឲ្យឃើញគំនិតនិងបំណងចិត្ត។ ១៣ ក្នុងចំណោមអ្វីៗទាំងអស់ដែលបានត្រូវបង្កើតមក គ្មានអ្វីសោះដែលលោកមិនអាចមើលឃើញឡើយ+ តែអ្វីៗទាំងអស់នៅចំហនិងមិនកំបាំងពីភ្នែករបស់លោក ជាអ្នកដែលយើងត្រូវជម្រាបអំពីការដែលយើងបានធ្វើ។+
១៤ ដូច្នេះ ដោយសារយើងមានសម្ដេចសង្ឃដ៏ឧត្ដុង្គឧត្ដមដែលបានឡើងទៅស្ថានសួគ៌ ពោលគឺលោកយេស៊ូដែលជាបុត្រព្រះ+ នោះចូរយើងប្ដេជ្ញាចិត្តក្នុងការប្រកាសអំពីលោកជាសាធារណៈ។+ ១៥ ព្រោះសម្ដេចសង្ឃរបស់យើងមិនមែនជាអ្នកដែលមិនអាចយល់ភាពទន់ខ្សោយរបស់យើងទេ+ តែគឺជាអ្នកដែលបានត្រូវល្បងលគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែលោកមិនបានធ្វើអំពើខុសឆ្គងឡើយ។+ ១៦ ហេតុនេះ ចូរយើងចូលទៅនិយាយដោយក្លាហាននៅមុខបល្ល័ង្កនៃគុណដ៏វិសេសលើសលប់+ ដើម្បីយើងអាចទទួលសេចក្ដីមេត្តាករុណា និងគុណដ៏វិសេសលើសលប់នៅពេលដែលយើងត្រូវការជំនួយ។