បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី៣-៩ កញ្ញា ២០១៨
៣ តើអ្នកស្វែងរកការទទួលស្គាល់ពីអ្នកណា?
មនុស្សជាច្រើននៅសព្វថ្ងៃនេះចង់បានការទទួលស្គាល់ពីពិភពលោករបស់សាថាន។ ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីមូលហេតុដែលយើងគួរផ្ដោតអារម្មណ៍ទៅលើការទទួលស្គាល់ពីព្រះយេហូវ៉ាជានិច្ច ដោយសារនេះគឺជាការទទួលស្គាល់ដ៏ល្អបំផុត។ យើងក៏នឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាទទួលស្គាល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក ហើយជួនកាលលោកធ្វើដូច្នេះតាមរបៀបដែលពួកគេមិនបានរំពឹងទុក។
សប្ដាហ៍ពីថ្ងៃទី១០-១៦ កញ្ញា ២០១៨
៩ តើភ្នែករបស់អ្នកសម្លឹងមើលអ្វី?
ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលម៉ូសេដែលជាបុរសស្មោះត្រង់បានប្រព្រឹត្តអំពើខុសឆ្គង ហើយបានបាត់បង់ឯកសិទ្ធិចូលក្នុងស្រុកដែលព្រះបានសន្យា។ យើងក៏នឹងរៀនអំពីរបៀបដែលយើងអាចជៀសវាងពីការធ្វើអ្វីដែលស្រដៀងនឹងនោះ។
សប្ដាហ៍ពីថ្ងៃទី១៧-២៣ កញ្ញា ២០១៨
១៥ ‹តើអ្នកណានៅខាងព្រះយេហូវ៉ា?›
សប្ដាហ៍ពីថ្ងៃទី២៤-៣០ កញ្ញា ២០១៨
មនុស្សទាំងអស់ជារបស់ព្រះយេហូវ៉ា ដូច្នេះយើងទាំងអស់គ្នាត្រូវមានភក្ដីភាពចំពោះលោក។ អ្នកខ្លះអះអាងថាពួកគេជាអ្នកបម្រើព្រះ ប៉ុន្តែពួកគេមិនស្ដាប់បង្គាប់លោកទេ។ ក្នុងអត្ថបទដំបូង យើងនឹងរៀននូវមេរៀនដ៏សំខាន់ពីកំណត់ហេតុក្នុងគម្ពីរអំពីកាអ៊ីន សាឡូម៉ូន ម៉ូសេ និងអេរ៉ុន។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបបង្ហាញព្រះយេហូវ៉ាថាយើងមានចិត្តកតញ្ញូដែលយើងជារបស់លោកក្នុងនាមជារាស្ត្រលោក។
២៧ ចូរមានចិត្តអាណិតមេត្ដាចំពោះ«មនុស្សគ្រប់ប្រភេទ»
៣០ របៀបធ្វើឲ្យការសិក្សាគម្ពីរផ្ទាល់ខ្លួនកាន់តែសប្បាយរីករាយនិងមានប្រសិទ្ធភាព