ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ១១-១៦
ចំណេះអំពីព្រះយេហូវ៉ានឹងមានពេញពាសលើផែនដី
តើទំនាយនេះបានក្លាយជាការពិតចំពោះជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេច?
នៅតាមផ្លូវពេលដែលជនជាតិអ៊ីស្រាអែលធ្វើដំណើរចេញពីប្រទេសបាប៊ីឡូន ឬពេលដែលពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ពួកគេមិនចាំបាច់ខ្លាចសត្វសាហាវឬមនុស្សកាចសាហាវឡើយ។—អែស. ៨:២១, ២២
តើទំនាយនេះក្លាយជាការពិតនៅសម័យយើងយ៉ាងដូចម្ដេច?
ចំណេះអំពីព្រះយេហូវ៉ាបានកែប្រែបុគ្គលិកលក្ខណៈរបស់មនុស្ស។ មនុស្សដែលពីមុនធ្លាប់ជាមនុស្សសាហាវឃោរឃៅ បានប្រែទៅជាមនុស្សស្លូតបូតវិញ។ ចំណេះអំពីព្រះបាននាំឲ្យមានស្ថានភាពសុខសាន្តដែលប្រៀបដូចជាសួនឧទ្យាននៅជុំវិញពិភពលោក។
តើទំនាយនេះនឹងក្លាយជាការពិតនៅថ្ងៃអនាគតយ៉ាងដូចម្ដេច?
ផែនដីទាំងមូលនឹងផ្លាស់ប្រែទៅជាសួនឧទ្យានដែលមានតែសេចក្ដីសុខសាន្តត្រាណ ស្របតាមគោលបំណងដើមរបស់ព្រះ។ នៅពេលនោះ គ្មានមនុស្សឬសត្វណាអាចបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។
ប៉ូលបានកែប្រែទាំងស្រុងដោយសារចំណេះអំពីព្រះ
ពេលជាផារិស៊ី គាត់មានលក្ខណៈកាចសាហាវដូចសត្វ។—១ធី. ១:១៣
ចំណេះត្រឹមត្រូវអំពីសេចក្ដីពិតបានកែប្រែបុគ្គលិកលក្ខណៈរបស់គាត់ទាំងស្រុង។—កូឡ. ៣:៨-១០