ប្រវត្តិហេតុទី១
៦ កូនរបស់លេវី+មាន គើសុន កូហាត+ និងមេរេរ៉ាយ។+ ២ កូនរបស់កូហាតមាន អាំរ៉ាម អ៊ីសហា+ ហេប្រុន និងអូសៀល។+ ៣ កូនរបស់អាំរ៉ាម+មាន អេរ៉ុន+ ម៉ូសេ+ និងមីរៀម។+ កូនរបស់អេរ៉ុនមាន ណាដាប អាបាយហ៊ូ+ អេលាសារ+ និងអ៊ីតតាម៉ា។+ ៤ ឯអេលាសារជាឪពុកភីនេហាស។+ ភីនេហាសជាឪពុកអាប៊ីស៊ូអា។ ៥ អាប៊ីស៊ូអាជាឪពុកបូកកាយ។ បូកកាយជាឪពុកអើសាយ។ ៦ អើសាយជាឪពុកសេរ៉ាហ៊ា។ សេរ៉ាហ៊ាជាឪពុកមេរ៉ាយ៉ុត។ ៧ មេរ៉ាយ៉ុតជាឪពុកអាម៉ារៀ។ អាម៉ារៀជាឪពុកអាហាយថូប។+ ៨ អាហាយថូបជាឪពុកសេដុក។+ សេដុកជាឪពុកអាហ៊ីមម៉ាអេស។+ ៩ អាហ៊ីមម៉ាអេសជាឪពុកអាសារៀ។ អាសារៀជាឪពុកយ៉ូហាណាន។ ១០ យ៉ូហាណានជាឪពុកអាសារៀ។ អាសារៀបម្រើជាសង្ឃនៅវិហារព្រះ ជាវិហារដែលសាឡូម៉ូនបានសាងសង់ក្នុងក្រុងយេរូសាឡិម។
១១ អាសារៀជាឪពុកអាម៉ារៀ។ អាម៉ារៀជាឪពុកអាហាយថូប។ ១២ អាហាយថូបជាឪពុកសេដុក។+ សេដុកជាឪពុកសាលូម។ ១៣ សាលូមជាឪពុកហ៊ីលគីយ៉ា។+ ហ៊ីលគីយ៉ាជាឪពុកអាសារៀ។ ១៤ អាសារៀជាឪពុកសេរ៉ាយ៉ា។+ សេរ៉ាយ៉ាជាឪពុកយេហូសាដាក។+ ១៥ យេហូសាដាកបានត្រូវចាប់យកទៅធ្វើជាឈ្លើយ នៅគ្រាដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យនេប៊ូក្នេសាចាប់អ្នកស្រុកយូដា និងបណ្ដាជនក្នុងក្រុងយេរូសាឡិម យកទៅធ្វើជាឈ្លើយ។
១៦ កូនរបស់លេវីមាន គើសោម* កូហាត និងមេរេរ៉ាយ។ ១៧ កូនរបស់គើសោមមាន លីបណាយនិងស៊ីមម៉ាយ។+ ១៨ កូនរបស់កូហាតមាន អាំរ៉ាម អ៊ីសហា ហេប្រុន និងអូសៀល។+ ១៩ កូនរបស់មេរេរ៉ាយមាន ម៉ាឡាយនិងមូសាយ។
នេះជាបញ្ជីក្រុមគ្រួសារកូនចៅលេវីតាមវង្សត្រកូល+ ២០ គើសោម+ជាឪពុកលីបណាយ។ លីបណាយជាឪពុកយ៉ាហាត។ យ៉ាហាតជាឪពុកស៊ីមម៉ា។ ២១ ស៊ីមម៉ាជាឪពុកយ៉ូអា។ យ៉ូអាជាឪពុកអ៊ីតដូ។ អ៊ីតដូជាឪពុកសេរ៉ា។ សេរ៉ាជាឪពុកយេអាថឺរ៉ាយ។ ២២ ចំណែកកូហាតវិញ គាត់ជាឪពុកអាមីណាដាប។ អាមីណាដាបជាឪពុកកូរ៉ា។+ កូរ៉ាជាឪពុកអាសស៊ា ២៣ អេលកាណា និងអ៊ីបាយអាសាប។+ អ៊ីបាយអាសាបជាឪពុកអាសស៊ា។ ២៤ អាសស៊ាជាឪពុកថេហាត។ ថេហាតជាឪពុកយូរាល។ យូរាលជាឪពុកអូសៀស។ អូសៀសជាឪពុកសេល។ ២៥ កូនរបស់អេលកាណាមាន អាម៉េសាយនិងអាហាយម៉ូត។ ២៦ រីឯអេលកាណាមួយទៀត គាត់ជាឪពុកសូផាយ។ សូផាយជាឪពុកណាហាត។ ២៧ ណាហាតជាឪពុកអេលាប។ អេលាបជាឪពុកយេរ៉ូហាំ។ យេរ៉ូហាំជាឪពុកអេលកាណា។+ ២៨ កូនប្រុសរបស់សាំយូអែល+មាន យ៉ូអែលជាកូនច្បង និងអាប៊ីយ៉ាជាកូនបន្ទាប់។+ ២៩ ចំណែកឯមេរេរ៉ាយ គាត់ជាឪពុកម៉ាឡាយ។+ ម៉ាឡាយជាឪពុកលីបណាយ។ លីបណាយជាឪពុកស៊ីមម៉ាយ។ ស៊ីមម៉ាយជាឪពុកអ៊ូសា។ ៣០ អ៊ូសាជាឪពុកស៊ីមមៀ។ ស៊ីមមៀជាឪពុកហាកគា។ ហាកគាជាឪពុកអាសាយ៉ា។
៣១ ឯដាវីឌ គាត់បានរៀបចំឲ្យមានក្រុមអ្នកចម្រៀង ក្រោយពីគេយកហឹបនៃកិច្ចព្រមព្រៀងមកទុកក្នុងត្រសាលព្រះយេហូវ៉ា។+ ៣២ ពួកគេមានភារកិច្ចច្រៀងនៅត្រសាលជំនុំរបស់ព្រះ រហូតដល់សាឡូម៉ូនសាងសង់វិហាររបស់ព្រះយេហូវ៉ាក្នុងក្រុងយេរូសាឡិម។+ ពួកគេបំពេញភារកិច្ចនោះតាមការរៀបចំដែលពួកគេបានទទួល។+ ៣៣ ក្រុមអ្នកចម្រៀងនេះបំពេញភារកិច្ចជាមួយនឹងកូនចៅរបស់ខ្លួន។ ពួកគេមានឈ្មោះដូចតទៅ៖ ពីកូនចៅកូហាតមាន ហេម៉ាន+ជាអ្នកចម្រៀង។ ហេម៉ានជាកូនយ៉ូអែល។+ យ៉ូអែលជាកូនសាំយូអែល។ ៣៤ សាំយូអែលជាកូនអេលកាណា។+ អេលកាណាជាកូនយេរ៉ូហាំ។ យេរ៉ូហាំជាកូនអេលៀល។ អេលៀលជាកូនថូអា។ ៣៥ ថូអាជាកូនស៊ូប។ ស៊ូបជាកូនអេលកាណា។ អេលកាណាជាកូនម៉ាហាត។ ម៉ាហាតជាកូនអាម៉េសាយ។ ៣៦ អាម៉េសាយជាកូនអេលកាណា។ អេលកាណាជាកូនយ៉ូអែល។ យ៉ូអែលជាកូនអាសារៀ។ អាសារៀជាកូនសេផានា។ ៣៧ សេផានាជាកូនថេហាត។ ថេហាតជាកូនអាសស៊ា។ អាសស៊ាជាកូនអ៊ីបាយអាសាប។ អ៊ីបាយអាសាបជាកូនកូរ៉ា។ ៣៨ កូរ៉ាជាកូនអ៊ីសហា។ អ៊ីសហាជាកូនកូហាត។ កូហាតជាកូនលេវី។ លេវីជាកូនអ៊ីស្រាអែល។
៣៩ ឯអេសាភ+ជាកូនចៅម្នាក់ទៀតរបស់លេវី គាត់ត្រូវឈរនៅខាងស្ដាំដៃហេម៉ាន។ អេសាភជាកូនបេរេគា។ បេរេគាជាកូនស៊ីមមៀ។ ៤០ ស៊ីមមៀជាកូនមីកែល។ មីកែលជាកូនបាអាសៀ។ បាអាសៀជាកូនម៉ាលខាយយ៉ា។ ៤១ ម៉ាលខាយយ៉ាជាកូនអេតនី។ អេតនីជាកូនសេរ៉ា។ សេរ៉ាជាកូនអាដាយ៉ា។ ៤២ អាដាយ៉ាជាកូនអ៊ីថាន។ អ៊ីថានជាកូនស៊ីមម៉ា។ ស៊ីមម៉ាជាកូនស៊ីមម៉ាយ។ ៤៣ ស៊ីមម៉ាយជាកូនយ៉ាហាត។ យ៉ាហាតជាកូនគើសោម។ គើសោមជាកូនលេវី។
៤៤ ចំណែកឯកូនចៅមេរេរ៉ាយ+ ពួកគេត្រូវឈរនៅខាងឆ្វេងដៃហេម៉ាន។ ក្នុងនោះមានអ៊ីថាន+ជាកូនគីសាយ។ គីសាយជាកូនអាបដាយ។ អាបដាយជាកូនម៉ាឡាក។ ៤៥ ម៉ាឡាកជាកូនហាសាបៀ។ ហាសាបៀជាកូនអាម៉ាស៊ា។ អាម៉ាស៊ាជាកូនហ៊ីលគីយ៉ា។ ៤៦ ហ៊ីលគីយ៉ាជាកូនអាំសាយ។ អាំសាយជាកូនបាណាយ។ បាណាយជាកូនសិមមើ។ ៤៧ សិមមើជាកូនម៉ាឡាយ។ ម៉ាឡាយជាកូនមូសាយ។ មូសាយជាកូនមេរេរ៉ាយ។ មេរេរ៉ាយជាកូនលេវី។
៤៨ ឯបងប្អូនរបស់ពួកគេ ដែលជាកូនចៅឯទៀតរបស់លេវី ពួកគេបានទទួលភារកិច្ចបម្រើនៅត្រសាលរបស់ព្រះពិត។+ ៤៩ អេរ៉ុននិងកូនចៅរបស់គាត់+មានភារកិច្ចជូនគ្រឿងបូជានៅលើទីបូជានៃគ្រឿងបូជាដុត+ និងលើទីបូជានៃគ្រឿងក្រអូប។+ ភារកិច្ចរបស់ពួកគាត់ទាក់ទងនឹងកិច្ចការក្នុងបន្ទប់បរិសុទ្ធបំផុត និងការជម្រះភាពខុសឆ្គងឲ្យបណ្ដាជនអ៊ីស្រាអែល។+ ពួកគាត់បំពេញភារកិច្ចទាំងនោះស្របតាមការណែនាំរបស់ម៉ូសេជាអ្នកបម្រើរបស់ព្រះពិត។ ៥០ ឈ្មោះខាងក្រោមនេះជាកូនចៅរបស់អេរ៉ុនគឺ+ អេលាសារ+ជាឪពុកភីនេហាស។ ភីនេហាសជាឪពុកអាប៊ីស៊ូអា។ ៥១ អាប៊ីស៊ូអាជាឪពុកបូកកាយ។ បូកកាយជាឪពុកអើសាយ។ អើសាយជាឪពុកសេរ៉ាហ៊ា។ ៥២ សេរ៉ាហ៊ាជាឪពុកមេរ៉ាយ៉ុត។ មេរ៉ាយ៉ុតជាឪពុកអាម៉ារៀ។ អាម៉ារៀជាឪពុកអាហាយថូប។+ ៥៣ អាហាយថូបជាឪពុកសេដុក។+ សេដុកជាឪពុកអាហ៊ីមម៉ាអេស។
៥៤ រីឯកូនចៅអេរ៉ុនដែលមកពីវង្សត្រកូលកូហាតបានទទួលចំណែកទឹកដីមុនគេ តាមរយៈការចាប់ឆ្នោត។ ទឹកដីដែលពួកគេបានទទួល រួមមាន៖ ៥៥ ក្រុងហេប្រុន+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ដែលស្ថិតក្នុងស្រុកយូដា។ ៥៦ ប៉ុន្តែ ដីវាលនិងភូមិទាំងប៉ុន្មានក្បែរក្រុងនោះ គេបានប្រគល់ឲ្យកាលែប+ជាកូនយេផុនណា។ ៥៧ កូនចៅអេរ៉ុនក៏ទទួលក្រុងពំនាក់+ជាចំណែកដែរ ក្នុងចំណោមក្រុងទាំងនោះមានក្រុងហេប្រុន។+ ពួកគេថែមទាំងទទួលបានក្រុងលិបណា+ ព្រមទាំងតំបន់វាលស្មៅជុំវិញក្រុងលិបណា ក្រុងយ៉ាទៀ+ និងក្រុងអែសធេម័រ ព្រមទាំងតំបន់វាលស្មៅជុំវិញក្រុងអែសធេម័រ+ ៥៨ ក្រុងហៃឡេន ព្រមទាំងតំបន់វាលស្មៅជុំវិញ ក្រុងដេបៀរ+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ៥៩ ក្រុងអេសាន+ ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងបេតសេមែស+ ព្រមទាំងតំបន់វាលស្មៅជុំវិញ។ ៦០ កូនចៅអេរ៉ុនក៏ទទួលក្រុងពីកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ ក្រុងទាំងនោះរួមមាន ក្រុងកេបា+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ក្រុងអាឡាមេត ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងអាណាថោត+ ព្រមទាំងតំបន់វាលស្មៅជុំវិញ។ សរុបទាំងអស់ ក្រុមគ្រួសារនៃកូនចៅអេរ៉ុនទទួលបាន១៣ក្រុង។+
៦១ ចំណែកឯកូនចៅឯទៀតរបស់កូហាត ពួកគេទទួលបានចំណែក១០ក្រុង ពីក្រុមគ្រួសារនៃកុលសម្ព័ន្ធឯទៀតនិងពីពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។+
៦២ រីឯកូនចៅគើសោមនិងក្រុមគ្រួសាររបស់ពួកគេបានទទួល១៣ក្រុងពីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេដែលនៅតំបន់បាសាន។+
៦៣ ចំណែកកូនចៅមេរេរ៉ាយនិងក្រុមគ្រួសាររបស់ពួកគេបានទទួល១២ក្រុង ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសេប៊ូឡូន។+
៦៤ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងតំបន់វាលស្មៅជុំវិញ ឲ្យកូនចៅលេវី។+ ៦៥ បន្ថែមទៅទៀត ពួកគេបានបែងចែកក្រុងផ្សេងៗ ពីកុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន តាមរយៈការចាប់ឆ្នោត។ ឈ្មោះក្រុងទាំងនោះបានត្រូវរៀបរាប់ហើយ។
៦៦ ក្រុមគ្រួសារខ្លះពីវង្សត្រកូលកូហាតបានទទួលក្រុងមួយចំនួនពីកុលសម្ព័ន្ធអេប្រាអ៊ីម។+ ៦៧ ពួកគេក៏ទទួលបានក្រុងពំនាក់ជាចំណែកដែរ គឺក្រុងស៊ីគឹម+ ព្រមទាំងវាលស្មៅនៅតំបន់ភ្នំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ ពួកគេក៏ទទួលបានក្រុងគីសឺ+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ៦៨ ក្រុងយ៉ុកមៀម ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងបេតហូរ៉ុន+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ៦៩ ក្រុងអៃយ៉ាឡូន+ ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងកាថរីម៉ូន+ ព្រមទាំងតំបន់វាលស្មៅជុំវិញ។ ៧០ រីឯក្រុមគ្រួសារដែលនៅសល់ពីវង្សត្រកូលកូហាតវិញ ពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេបានឲ្យក្រុងដល់ពួកគេគឺ ក្រុងអេនើរ ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងប៊ីលាម ព្រមទាំងតំបន់វាលស្មៅជុំវិញ។
៧១ ចំណែកកូនចៅគើសោម ពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេបានឲ្យក្រុងដល់ពួកគេគឺ ក្រុងកូឡាន+នៅតំបន់បាសាន ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងអាសថារ៉ូត ព្រមទាំងតំបន់វាលស្មៅជុំវិញ។+ ៧២ ពួកគេក៏បានទទួលក្រុងពីកុលសម្ព័ន្ធអ៊ីសាខារគឺ ក្រុងកេដេស ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងដាប្រាត+ ព្រមទាំងតំបន់វាលស្មៅជុំវិញ+ ៧៣ ក្រុងរ៉ាម៉ូត ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងអានេម ព្រមទាំងតំបន់វាលស្មៅជុំវិញ។ ៧៤ ពួកគេបានទទួលក្រុងពីកុលសម្ព័ន្ធអេស៊ើរគឺ ក្រុងម៉ាសាល ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងអាប់ដូន ព្រមទាំងតំបន់វាលស្មៅជុំវិញ+ ៧៥ ក្រុងហ៊ូកូក ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងរេហុប+ ព្រមទាំងតំបន់វាលស្មៅជុំវិញ។ ៧៦ ពួកគេបានទទួលក្រុងពីកុលសម្ព័ន្ធណែបថាលីគឺ ក្រុងកេដេស+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ដែលស្ថិតក្នុងស្រុកកាលីឡេ+ និងក្រុងហាំម៉ូន ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងគារីអាតថេម ព្រមទាំងតំបន់វាលស្មៅជុំវិញ។
៧៧ ចំណែកឯអ្នកដែលនៅសល់ក្នុងវង្សត្រកូលមេរេរ៉ាយ ពួកគេបានទទួលក្រុងពីកុលសម្ព័ន្ធសេប៊ូឡូន+គឺ ក្រុងរីម៉ូណូ ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងថេបោ ព្រមទាំងតំបន់វាលស្មៅជុំវិញ។ ៧៨ ពួកគេក៏បានទទួលក្រុងពីកុលសម្ព័ន្ធរូបេននៅតំបន់ខាងកើតទន្លេយ៉ូដាន់ ក្បែរក្រុងយេរីខូ។ ក្រុងទាំងនោះមាន ក្រុងបេសឺ ព្រមទាំងតំបន់វាលស្មៅជុំវិញ ដែលស្ថិតនៅតំបន់ស្ងាត់ជ្រងំ និងក្រុងយេហាស+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ៧៩ ក្រុងកេដេម៉ូត+ ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងមេផ្អាត ព្រមទាំងតំបន់វាលស្មៅជុំវិញ។ ៨០ ពួកគេបានទទួលក្រុងពីកុលសម្ព័ន្ធកាដគឺ ក្រុងរ៉ាម៉ូតគីលាត ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងម៉ាហាណែម+ ព្រមទាំងតំបន់វាលស្មៅជុំវិញ ៨១ ក្រុងហែសបូន+ ព្រមទាំងតំបន់វាលស្មៅជុំវិញ និងក្រុងយ៉ាសឺ+ ព្រមទាំងតំបន់វាលស្មៅជុំវិញ។