អែសរ៉ា
១០ កាលដែលអែសរ៉ាកំពុងអធិដ្ឋាន+សារភាពទោសកំហុស ទាំងយំនិងក្រាបនៅមុខវិហាររបស់ព្រះពិត បណ្ដាជនអ៊ីស្រាអែលមួយក្រុមធំទាំងប្រុសទាំងស្រីទាំងកូនក្មេង ក៏បានមូលគ្នានៅជុំវិញគាត់ ទាំងយំសោកជាខ្លាំង។ ២ បន្ទាប់មក សេកានៀជាកូនយេហែល+ ត្រូវជាកូនចៅអេឡាំ+ បាននិយាយទៅកាន់អែសរ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះហើយ ព្រោះយើងបានរៀបការជាមួយនឹងស្ត្រីជនជាតិដទៃក្នុងស្រុកនេះ។+ ប៉ុន្តែ នៅតែមានសង្ឃឹមសម្រាប់បណ្ដាជនអ៊ីស្រាអែល បើយើងធ្វើដូចតទៅ៖ ៣ សូមឲ្យយើងចុះកិច្ចព្រមព្រៀងជាមួយនឹងព្រះ+ ហើយបណ្ដេញប្រពន្ធកូនទាំងនោះ ស្របតាមការណែនាំរបស់ព្រះយេហូវ៉ា និងអស់អ្នកដែលគោរពកាន់តាមបញ្ញត្តិរបស់លោក+ ហើយសូមឲ្យយើងធ្វើតាមច្បាប់ម៉ូសេចុះ។ ៤ សូមក្រោកឡើង ព្រោះអ្នកមានភារកិច្ចចាត់ចែងកិច្ចការនេះ ហើយយើងនឹងជួយគាំទ្រអ្នក។ សូមមានចិត្តក្លាហាន និងចាត់វិធានការចុះ»។
៥ លុះស្ដាប់រួច អែសរ៉ាបានក្រោកឡើង ហើយឲ្យពួកសង្ឃនាយក ពួកលេវី និងបណ្ដាជនអ៊ីស្រាអែលទាំងអស់ ស្បថធ្វើតាមពាក្យទាំងនោះ។+ ដូច្នេះ ពួកគេក៏ស្បថ។ ៦ ពេលនោះ អែសរ៉ាបានក្រោកចេញពីខាងមុខវិហាររបស់ព្រះពិត ហើយទៅបន្ទប់របស់យេហូហេណានជាកូនអេឡាយអាស៊ីប។ ទោះជាគាត់ទៅទីនោះក្ដី គាត់មិនបានបរិភោគអាហារឬផឹកទឹកទេ ព្រោះគាត់នៅសោកសៅចំពោះភាពមិនស្មោះត្រង់របស់បណ្ដាជនអ៊ីស្រាអែល។+
៧ រួចមក ពួកគេបានចេញសេចក្ដីប្រកាសនៅទូទាំងស្រុកយូដានិងនៅក្រុងយេរូសាឡិម ឲ្យបណ្ដាជនដែលធ្លាប់ជាប់ជាឈ្លើយ មកជួបជុំគ្នានៅក្រុងយេរូសាឡិម។ ៨ ពួកអភិបាលនិងពួកបុរសចាស់ទុំបានសម្រេចចិត្តថា បើអ្នកណាមិនមកក្នុងរយៈពេលបីថ្ងៃទេ ទ្រព្យសម្បត្តិរបស់អ្នកនោះនឹងត្រូវរឹបអូស ហើយអ្នកនោះនឹងត្រូវបណ្ដេញចេញពីចំណោមជនជាតិអ៊ីស្រាអែល។+ ៩ ដូច្នេះ ក្នុងអំឡុងពេលបីថ្ងៃនោះ ពួកបុរសពីកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធបេនយ៉ាមីន បានមកជួបជុំគ្នានៅក្រុងយេរូសាឡិម។ នៅថ្ងៃទី២០ ក្នុងខែទី៩ ពួកគេបានអង្គុយនៅទីធ្លាវិហាររបស់ព្រះពិត ទាំងភ័យញាប់ញ័រដោយសាររឿងនោះផង ទាំងរងាញាក់ដោយសារភ្លៀងខ្លាំងផង។
១០ បន្ទាប់មក អែសរ៉ាជាសង្ឃបានក្រោកឡើង ហើយនិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តមិនស្មោះត្រង់ដោយរៀបការជាមួយនឹងស្ត្រីជនជាតិដទៃ។+ ដូច្នេះហើយអ្នករាល់គ្នានាំឲ្យជនជាតិអ៊ីស្រាអែលមានទោសកាន់តែធ្ងន់។ ១១ ឥឡូវ ចូរអ្នករាល់គ្នាសារភាពកំហុសប្រាប់ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយធ្វើតាមបំណងប្រាថ្នាលោកវិញចុះ។ ចូរផ្ដាច់ខ្លួនពីពួកអ្នកស្រុកនេះ និងពីប្រពន្ធជនជាតិដទៃទាំងនោះចេញ»។+ ១២ ពេលឮដូច្នេះ បណ្ដាជនទាំងអស់បានបន្លឺសំឡេងថា៖ «ពួកយើងខ្ញុំនឹងធ្វើតាមបង្គាប់របស់អ្នកឲ្យបានដិតដល់។ ១៣ ប៉ុន្តែ ការនេះមិនអាចសម្រេចបានក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃបានទេ ព្រោះយើងបានធ្វើខុសនឹងព្រះធ្ងន់ណាស់។ ម្យ៉ាងទៀត យើងមានគ្នាច្រើន ហើយរដូវនេះជារដូវភ្លៀងទៀត យើងមិនអាចឈរនៅខាងក្រៅយូរបានទេ។ ១៤ ដូច្នេះ សូមមេត្តាឲ្យពួកអភិបាលដែលនៅទីនេះ ចាត់ចែងរឿងទាំងអស់សម្រាប់យើងគ្រប់គ្នាផង។+ បន្ទាប់មក អស់អ្នកដែលនៅក្នុងក្រុងនីមួយៗដែលបានរៀបការជាមួយនឹងស្ត្រីជនជាតិដទៃ នឹងមកទីនេះតាមពេលកំណត់ ជាមួយនឹងពួកអ្នកចាស់ទុំ និងពួកចៅក្រម ដើម្បីឲ្យព្រះរបស់យើងឈប់ខឹងនឹងយើងទៀត»។
១៥ ប៉ុន្តែ យ៉ូណាថានជាកូនអាសាអែល និងយ៉ាសៀជាកូនធីកវ៉ាបានជំទាស់នឹងរឿងនេះ។ ឯមេស៊ូឡាម និងសាបបេថាយ+ជាពួកលេវីវិញ ពួកគេបានយល់ស្របនឹងគំនិតនោះ។ ១៦ ចំណែកបណ្ដាជនវិញ ពួកគេក៏ធ្វើតាមការយល់ស្របនោះដែរ។ បន្ទាប់មក អែសរ៉ាជាសង្ឃ និងប្រមុខគ្រួសារពីវង្សត្រកូលផ្សេងៗដែលមានឈ្មោះក្នុងបញ្ជី បានជួបជុំគ្នានៅថ្ងៃទី១ ក្នុងខែទី១០ ដើម្បីពិភាក្សាគ្នាអំពីរឿងនោះ។ ១៧ លុះដល់ថ្ងៃទី១ ខែទី១ រឿងអំពីពួកបុរសដែលបានរៀបការជាមួយនឹងស្ត្រីជនជាតិដទៃ បានត្រូវដោះស្រាយចប់សព្វគ្រប់។ ១៨ គេបានរកឃើញថាកូនចៅខ្លះរបស់ពួកសង្ឃក៏បានរៀបការជាមួយនឹងស្ត្រីជនជាតិដទៃដែរ។+ ពីចំណោមកូនចៅរបស់យេសួរ+ជាកូនយេហូសាដាក ព្រមទាំងបងប្អូនរបស់គាត់ រួមមានម៉ាអាសៀ អេលាស៊ើរ យ៉ារីប និងកេដាលៀ។ ១៩ ប៉ុន្តែ ពួកអ្នកទាំងនោះបានសន្យាថា ពួកគេនឹងបណ្ដេញប្រពន្ធពួកគេឲ្យទៅវិញ។ ដោយសារកំហុសឆ្គងនោះ ពួកគេម្នាក់ៗបានជូនចៀមឈ្មោលមួយក្បាលពីហ្វូងចៀមរបស់ខ្លួន។+
២០ ចំណែកសង្ឃឯទៀតដែលបានធ្វើខុសមានដូចតទៅ៖ ពីចំណោមកូនចៅអ៊ីមមឺ+ មានហាណាណៃនិងសេបបាឌា។ ២១ ពីចំណោមកូនចៅហារីម+ មានម៉ាអាសៀ អេលីយ៉ា សិមម៉ាយ៉ា យេហែល និងអូសៀស។ ២២ ពីចំណោមកូនចៅផាសហឺ+ មានអេលីយ៉ូអ៊ីណាយ ម៉ាអាសៀ អ៊ីសម៉ាអែល នេថានេល យ៉ូសាបាត និងអេលាអេសា។ ២៣ ពីចំណោមពួកលេវី មានយ៉ូសាបាត ស៊ីមម៉ាយ កេឡាយ៉ា* ភេតាហ៊ា យូដា និងអេលាស៊ើរ។ ២៤ ពីចំណោមពួកអ្នកចម្រៀង មានអេឡាយអាស៊ីប។ ពីចំណោមអ្នកយាមទ្វារ មានសាលូម ថេលេម និងយូរ៉ាយ។
២៥ ក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ពីកូនចៅផារូស+ មានរ៉ាមៀ អ៊ីសសៀ ម៉ាលខាយយ៉ា មីយ៉ាមីន អេលាសារ ម៉ាលខាយយ៉ា និងបេនណាយ៉ា។ ២៦ ពីចំណោមកូនចៅអេឡាំ+ មានម៉ាថានៀ សាការី យេហែល+ អាប់ដាយ យេរេម៉ូត និងអេលីយ៉ា។ ២៧ ពីចំណោមកូនចៅសាធូ+ មានអេលីយ៉ូអ៊ីណាយ អេឡាយអាស៊ីប ម៉ាថានៀ យេរេម៉ូត សាបាត និងអាសាយសា។ ២៨ ពីចំណោមកូនចៅបេបាយ+ មានយេហូហេណាន ហាណានា សាបាយ និងអាតឡាយ។ ២៩ ពីចំណោមកូនចៅបាណាយ មានមេស៊ូឡាម ម៉ាឡាក អាដាយ៉ា យ៉ាសិប ស៊ីអាល និងយេរេម៉ូត។ ៣០ ពីចំណោមកូនចៅផាហាតម៉ូអាប់+ មានអាតណា កេឡាល បេនណាយ៉ា ម៉ាអាសៀ ម៉ាថានៀ បេសាលែល ប៊ីននូអាយ និងម៉ាណាសេ។ ៣១ ពីចំណោមកូនចៅហារីម+ មានអេលាស៊ើរ អ៊ីសសៃយ៉ា ម៉ាលខាយយ៉ា+ សិមម៉ាយ៉ា ស៊ីមមៀន ៣២ បេនយ៉ាមីន ម៉ាឡាក និងសិមម៉ារៀ។ ៣៣ ពីចំណោមកូនចៅហាស៊ូម+ មានម៉ាធីណាយ ម៉ាថាត់ថា សាបាត អេលីផាលេត យេរ៉ាម៉ាយ ម៉ាណាសេ និងស៊ីមម៉ាយ។ ៣៤ ពីចំណោមកូនចៅបាណាយ មានម៉ាអាដាយ អាំរ៉ាម យូអាល ៣៥ បេនណាយ៉ា បេឌា កេឡូហាយ ៣៦ វ៉ាន់នៀ មេរេម៉ត អេឡាយអាស៊ីប ៣៧ ម៉ាថានៀ ម៉ាធីណាយ និងយ៉ាអាស៊ូ។ ៣៨ ពីចំណោមកូនចៅប៊ីននូអាយ មានស៊ីមម៉ាយ ៣៩ សេលេមៀ ណាថាន់ អាដាយ៉ា ៤០ ម៉ាកណាដេបាយ សាសាយ សារ៉ាយ ៤១ អាសារ៉េល សេលេមៀ សិមម៉ារៀ ៤២ សាលូម អាម៉ារៀ និងយ៉ូសែប។ ៤៣ ពីចំណោមកូនចៅនេបូរ មានយេអែល ម៉ាធីធា សាបាត សេបបៃណា យ៉ាដាយ យ៉ូអែល និងបេនណាយ៉ា។ ៤៤ ពួកគេទាំងអស់នេះ សុទ្ធតែបានរៀបការជាមួយនឹងស្ត្រីជនជាតិដទៃ។+ ក្រោយមក ពួកគេបានបណ្ដេញប្រពន្ធកូនរបស់ពួកគេឲ្យទៅវិញ។+