សុភាសិត
២៨ មនុស្សទុច្ចរិតរត់គេចខ្លួន ទោះជាគ្មានអ្នកណាដេញតាមពួកគេក៏ដោយ
តែមនុស្សសុចរិតមានចិត្តក្លាហានដូចតោស្ទាវ។+
២ ពេលមានអំពើរំលង*នៅក្នុងស្រុក នោះតែងតែមានការផ្លាស់ប្ដូរអ្នកដឹកនាំម្នាក់ហើយម្នាក់ទៀត+
តែពេលមានជំនួយពីអ្នកដែលមានចំណេះនិងសមត្ថភាពវែកញែក នោះអ្នកដឹកនាំនឹងគ្រប់គ្រងបានយូរអង្វែង។+
៣ មនុស្សក្រីក្រដែលបោកប្រាស់មនុស្សទន់ទាប+
ប្រៀបដូចជាភ្លៀងដែលបោសរំលីងស្បៀងអាហារទៅអស់គ្មានសល់។
៤ ពួកអ្នកដែលបោះបង់ចោលច្បាប់ ពួកគេសរសើរមនុស្សទុច្ចរិត
តែអស់អ្នកដែលគោរពច្បាប់ទើសចិត្តនឹងពួកគេ។+
៥ មនុស្សអាក្រក់មិនអាចយល់អំពីយុត្តិធម៌បានទេ
ប៉ុន្តែ អស់អ្នកដែលស្វែងរកព្រះយេហូវ៉ាអាចយល់អ្វីទាំងអស់បាន។+
៦ មនុស្សក្រីក្រដែលប្រព្រឹត្តដោយចិត្តស្មោះឥតងាករេ
ប្រសើរជាងអ្នកមានដែលប្រព្រឹត្តដោយខូចអាក្រក់។+
៧ កូនដែលមានការយល់ដឹងនឹងធ្វើតាមច្បាប់
តែកូនដែលសេពគប់មនុស្សល្មោភស៊ីនឹងនាំឲ្យឪពុកអាម៉ាស់មុខ។+
៨ អ្នកណាដែលបង្កើនទ្រព្យខ្លួនដោយយកការប្រាក់ខ្ពស់+
អ្នកនោះកំពុងប្រមូលទ្រព្យទុកសម្រាប់មនុស្សដែលមានចិត្តមេត្តាដល់អ្នកក្រ។+
៩ អ្នកដែលមិនព្រមស្ដាប់តាមច្បាប់
សូម្បីតែសេចក្ដីអធិដ្ឋានរបស់គាត់ក៏គួរឲ្យស្អប់ខ្ពើមដែរ។+
១០ អ្នកណាដែលនាំជនទៀងត្រង់ឲ្យដើរផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅរបស់ខ្លួន+
តែមនុស្សដែលគ្មានកន្លែងបន្ទោសនឹងបានអ្វីល្អៗទុកជាមត៌ក។+
១១ អ្នកមានតែងគិតថាខ្លួនមានប្រាជ្ញា+
ប៉ុន្តែ អ្នកក្រដែលមានសមត្ថភាពវែកញែកអាចយល់ច្បាស់អំពីគាត់។+
១២ ពេលមនុស្សសុចរិតឈ្នះ នោះមានតែភាពរុងរឿងអស្ចារ្យ
តែពេលមនុស្សទុច្ចរិតឡើងកាន់អំណាច បណ្ដារាស្ត្រនាំគ្នាពួនខ្លួន។+
១៣ អ្នកដែលខំលាក់បាំងអំពើរំលងរបស់ខ្លួន នឹងមិនបានជោគជ័យទេ+
តែអ្នកណាដែលសារភាពកំហុស ហើយឈប់ធ្វើខុសទៀត អ្នកនោះនឹងទទួលបានសេចក្ដីមេត្តាករុណា។+
១៤ មានសុភមង្គលហើយ អ្នកដែលប្រយ័ត្នខ្លួនជានិច្ច*
ប៉ុន្តែ អ្នកដែលមានចិត្តរឹងចចេសនឹងជួបអន្តរាយជាមិនខាន។+
១៥ មនុស្សទុច្ចរិតដែលគ្រប់គ្រងលើមនុស្សដែលគ្មានទីពឹង
ប្រៀបដូចជាតោកំពុងគ្រហឹម និងខ្លាឃ្មុំកំពុងបោលមក។+
១៦ អ្នកដឹកនាំដែលខ្វះសមត្ថភាពវែកញែក នឹងប្រើអំណាចរបស់ខ្លួនធ្វើបាបអ្នកឯទៀត+
ប៉ុន្តែ អ្នកដែលស្អប់ការរកកម្រៃតាមរបៀបមិនទៀងត្រង់ នឹងមានអាយុវែង។+
១៧ អ្នកដែលមានទោសសម្លាប់គេនឹងត្រូវភៀសខ្លួនរហូតដល់ថ្ងៃស្លាប់។+
ចូរកុំឲ្យអ្នកណាជួយគាត់ឡើយ។
១៨ អ្នកដែលដើរដោយគ្មានកន្លែងបន្ទោសនឹងទទួលបានការសង្គ្រោះ+
ប៉ុន្តែ អ្នកដែលដើរតាមផ្លូវវៀចវេរនឹងដួលមួយរំពេច។+
១៩ អ្នកដែលដាំដុះលើដីរបស់ខ្លួននឹងបានអាហារបរិបូរ
តែអ្នកដែលដេញតាមអ្វីដែលឥតប្រយោជន៍នឹងក្រតោកយ៉ាក។+
២១ ការលម្អៀងមិនមែនជាការល្អទេ+
តែមនុស្សអាចធ្វើខុសព្រោះតែអាហារបន្តិចបន្តួច។
២២ មនុស្សដែលមានចិត្តច្រណែន*ខំប្រឹងឲ្យបានទ្រព្យស្តុកស្តម្ភ
តែគាត់មិនដឹងថាភាពទ័លក្រនឹងដេញតាមគាត់ទាន់ឡើយ។
២៣ អ្នកណាដែលប្រដៅតម្រង់អ្នកឯទៀត+ អ្នកនោះក្រោយមកនឹងទទួលបានការស្រឡាញ់រាប់អាន+
ច្រើនជាងអ្នកដែលចូលចិត្តនិយាយបញ្ជោរ។
២៤ អ្នកណាដែលលួចទ្រព្យឪពុកម្ដាយ ហើយនិយាយថា៖ «នោះមិនខុសទេ»+
អ្នកនោះឯងជាមិត្តភក្ដិរបស់អ្នកដែលបំផ្លិចបំផ្លាញ។+
២៥ មនុស្សលោភលន់*បង្កឲ្យមានការទាស់ទែងគ្នា
តែអ្នកដែលទុកចិត្តព្រះយេហូវ៉ានឹងបានចម្រុងចម្រើន។+
២៦ អ្នកដែលទុកចិត្តខ្លួនឯងជាមនុស្សល្ងីល្ងើ+
ប៉ុន្តែ អ្នកដែលដើរដោយប្រាជ្ញានឹងមានសុវត្ថិភាព។+
២៧ អ្នកណាដែលចែករំលែកដល់មនុស្សក្រីក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ+
តែអ្នកដែលបិទភ្នែកមិនខ្វល់ពីពួកគេនឹងទទួលបានបណ្ដាសាជាច្រើនវិញ។
២៨ ពេលមនុស្សទុច្ចរិតឡើងកាន់អំណាច បណ្ដារាស្ត្រនាំគ្នាពួនខ្លួន
តែពេលពួកគេវិនាសបាត់ទៅ មនុស្សសុចរិតកើនឡើង។+