សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
៤ បងប្អូនអើយ អ្នករាល់គ្នាកំពុងមានរបៀបរស់នៅដែលព្រះពេញចិត្តដូចដែលយើងបានបង្រៀន*អ្នករាល់គ្នា+ តែឥឡូវក្នុងនាមលោកម្ចាស់យេស៊ូ យើងចង់ដាស់តឿនអ្នករាល់គ្នា និងសុំឲ្យអ្នករាល់គ្នាបន្តធ្វើដូច្នេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ២ ពីព្រោះអ្នករាល់គ្នាស្គាល់ការណែនាំ*ដែលយើងបានឲ្យអ្នករាល់គ្នាដោយនូវនាមលោកម្ចាស់យេស៊ូហើយ។
៣ ព្រោះនេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ+ ហើយជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+ ៤ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួន+ ដោយសេចក្ដីបរិសុទ្ធ+និងកិត្តិយស ៥ មិនមែនដូចជនជាតិដទៃដែលមិនស្គាល់ព្រះនោះឡើយ គឺអ្នកដែលមិនគ្រប់គ្រងចំណង់ផ្លូវភេទរបស់ខ្លួន+ និងរកបំពេញកាមតណ្ហាដោយមិនចេះឆ្អែតឆ្អន់។*+ ៦ មិនត្រូវឲ្យអ្នកណាម្នាក់ធ្វើបាបបងប្អូនខ្លួន ឬទាញយកប្រយោជន៍ពីបងប្អូនខ្លួនក្នុងរឿងនោះទេ ពីព្រោះព្រះយេហូវ៉ា*នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នោះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ហើយក៏បានព្រមានយ៉ាងម៉ឺងម៉ាត់ដែរ។ ៧ ព្រោះព្រះហៅយើងមក មិនមែនឲ្យប្រព្រឹត្តអំពើស្មោកគ្រោកឡើយ តែបានហៅយើងមកឲ្យធ្វើជាមនុស្សបរិសុទ្ធ។+ ៨ ដូច្នេះ អ្នកណាដែលមិនអើពើចំពោះសេចក្ដីបង្រៀននេះ អ្នកនោះមិនមែនមិនអើពើចំពោះមនុស្សទេ តែអ្នកនោះមិនអើពើចំពោះព្រះ+ដែលផ្ដល់ឫទ្ធានុភាពបរិសុទ្ធដល់អ្នករាល់គ្នាវិញ។+
៩ ក៏ប៉ុន្តែ ស្ដីអំពីការស្រឡាញ់រាប់អានគ្នាជាបងប្អូន+ អ្នករាល់គ្នាមិនត្រូវការឲ្យយើងសរសេរទៅកាន់អ្នករាល់គ្នាទេ ព្រោះព្រះបានបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមករួចហើយ។+ ១០ តាមពិត អ្នករាល់គ្នាកំពុងធ្វើដូច្នោះចំពោះបងប្អូនទាំងអស់នៅតំបន់ម៉ាសេដូន។ ប៉ុន្តែ បងប្អូនអើយ យើងសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នោះកាន់តែប្រសើរថែមទៀត។ ១១ ចូរខំព្យាយាមរស់នៅដោយស្ងៀមស្ងាត់+ មិនជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ+ និងខំប្រឹងធ្វើការដោយដៃរបស់ខ្លួន+ ដូចយើងបានបង្គាប់អ្នករាល់គ្នា ១២ ដើម្បីឲ្យអ្នករាល់គ្នាមានការប្រព្រឹត្តល្អនៅមុខពួកអ្នកក្រៅ+ ហើយមិនខ្វះអ្វីឡើយ។
១៣ ម្យ៉ាងទៀត បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាយល់អំពីអនាគតរបស់ពួកអ្នកដែលបានស្លាប់*+ ដើម្បីកុំឲ្យអ្នករាល់គ្នាកើតទុក្ខដូចពួកអ្នកដទៃដែលគ្មានសេចក្ដីសង្ឃឹម។+ ១៤ ព្រោះប្រសិនបើយើងមានជំនឿថា លោកយេស៊ូបានស្លាប់ ហើយរស់ឡើងវិញ+ នោះយើងក៏មានជំនឿថាអស់អ្នកដែលបានស្លាប់ដោយមានភក្ដីភាពចំពោះលោកយេស៊ូ ព្រះនឹងប្រោសពួកគាត់ឲ្យរស់ឡើងវិញដែរ ហើយឲ្យពួកគាត់នៅជាមួយនឹងលោក។+ ១៥ ព្រោះយើងសូមប្រាប់អ្នករាល់គ្នាស្របតាមបណ្ដាំរបស់ព្រះយេហូវ៉ា*ថា យើងដែលរស់នៅរហូតដល់អំឡុងវត្តមានរបស់លោកម្ចាស់ នឹងមិនទៅមុនពួកអ្នកដែលបានស្លាប់ទេ ១៦ ពីព្រោះលោកម្ចាស់នឹងចុះពីស្ថានសួគ៌មក លោកនឹងស្រែកបញ្ជា ដោយមានសំឡេងរបស់មហាទេវតា+ និងដោយមានត្រែរបស់ព្រះ។ រួចពួកអ្នកដែលបានស្លាប់ដោយមានភក្ដីភាពចំពោះគ្រិស្ត នឹងរស់ឡើងវិញមុនគេបង្អស់។+ ១៧ ក្រោយមក យើងដែលនៅរស់ នឹងត្រូវកញ្ឆក់យកទៅក្នុងពពកជាមួយនឹងពួកគាត់+ដើម្បីជួបនឹងលោកម្ចាស់+នៅលើមេឃ រួចយើងនឹងនៅជាមួយនឹងលោកម្ចាស់ជារៀងរហូតតទៅ។+ ១៨ ដូច្នេះ ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមកដោយពាក្យសម្ដីទាំងនេះ។