-
ការបំភ្លឺច្បាប់ ២១:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «ប្រសិនបើបុរសណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមានទោសដល់ស្លាប់+ ហើយបើអ្នករាល់គ្នាប្រហារជីវិតគាត់ដោយព្យួរនៅលើបង្គោលឈើ+ ២៣ នោះមិនត្រូវទុកសពគាត់នៅលើបង្គោលឈើពេញមួយយប់ទេ+ តែត្រូវបញ្ចុះសពគាត់នៅថ្ងៃនោះតែម្ដង ព្រោះអ្នកដែលត្រូវគេព្យួរជាអ្នកដែលត្រូវបណ្ដាសាពីព្រះ។+ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យទឹកដីដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា ទៅជាមិនស្អាតបរិសុទ្ធឡើយ។+
-
-
លូកា ២៣:៥០-៥២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥០ មើល! បុរសម្នាក់ឈ្មោះយ៉ូសែប ដែលជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ គាត់ជាមនុស្សល្អនិងសុចរិត+ ៥១ (បុរសនេះមិនបានបោះឆ្នោតគាំទ្រគម្រោងការអាក្រក់ ឬសកម្មភាពរបស់ពួកគេទេ) គាត់ជាអ្នកក្រុងអារីម៉ាថេ ដែលជាក្រុងមួយនៅតំបន់យូឌា ហើយគាត់កំពុងរង់ចាំរាជាណាចក្ររបស់ព្រះ។ ៥២ បុរសនេះបានទៅជួបពីឡាត ហើយសុំយកសពរបស់លោកយេស៊ូ។
-