អេសាយ
១១ មានខ្នែងមួយ+នឹងដុះចេញពីគល់របស់អ៊ីសាយ+
ហើយពន្លកមួយ+ដែលលាស់ចេញពីឫសគាត់ នឹងបង្កើតផលផ្លែ។
២ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ានឹងសណ្ឋិតលើគាត់។*+
ហេតុនេះ គាត់នឹងមានប្រាជ្ញា+ និងការយល់ដឹងជ្រាលជ្រៅ
មានឱវាទល្អ និងមានកម្លាំងខ្លាំងក្លា+
គាត់មានចំណេះជាច្រើន ហើយគោរពកោតខ្លាចព្រះយេហូវ៉ាជាខ្លាំង។
៣ គាត់នឹងមានអំណរក្នុងការកោតខ្លាចព្រះយេហូវ៉ា។+
គាត់នឹងមិនវិនិច្ឆ័យតាមអ្វីដែលគាត់មើលឃើញទេ
ហើយក៏មិនប្រដៅតម្រង់តាមអ្វីដែលគាត់ស្ដាប់ឮដែរ។+
៤ គាត់នឹងវិនិច្ឆ័យជនតូចទាបដោយយុត្តិធម៌*
គាត់នឹងកែតម្រង់បណ្ដាជនដោយសេចក្ដីសុចរិត ដើម្បីជាប្រយោជន៍ដល់មនុស្សនៅផែនដីដែលមានចិត្តសុភាព។
គាត់នឹងវាយផែនដីនឹងដំបងដែលចេញពីមាត់គាត់+
ហើយគាត់នឹងប្រហារជនទុច្ចរិតដោយខ្យល់ដង្ហើមពីបបូរមាត់គាត់។+
៦ នៅគ្រានោះ ឆ្កែចចកនឹងនៅ*ជាមួយនឹងកូនចៀម+
ឯពពែស្ទាវនឹងដេកជាមួយនឹងខ្លារខិន
ចំណែកកូនគោនិងតោ ព្រមទាំងសត្វធាត់ៗនឹងនៅជាមួយគ្នា*+
ហើយកូនក្មេងនឹងនាំមុខពួកវា។
៧ គោញីនិងខ្លាឃ្មុំនឹងស៊ីចំណីជាមួយគ្នា ហើយកូនៗវានឹងដេកជាមួយគ្នាដែរ។
តោនឹងស៊ីចំបើងដូចជាគោវិញ។+
៨ កូនដែលនៅបៅ នឹងលេងនៅក្បែររន្ធពស់វែក
ឯកូនដែលលែងបៅ នឹងដាក់ដៃក្នុងរូងពស់មានពិស។
៩ ពួកវានឹងមិនធ្វើទុក្ខ+ ឬបង្កគ្រោះថ្នាក់អ្វីនៅលើភ្នំបរិសុទ្ធរបស់ខ្ញុំឡើយ+
ព្រោះផែនដីនឹងពេញទៅដោយចំណេះរបស់ព្រះយេហូវ៉ា
ដូចជាទឹកពេញពាសសមុទ្រដែរ។+
១០ នៅគ្រានោះ ឫសរបស់អ៊ីសាយ+នឹងក្រោកឈរឡើងជាសញ្ញាសម្គាល់ដល់ប្រជាជាតិនានា។+
ប្រជាជាតិទាំងឡាយនឹងទៅរកគាត់ដើម្បីសុំការណែនាំ+
ហើយកន្លែងសម្រាករបស់គាត់នឹងបានរុងរឿងអស្ចារ្យ។
១១ នៅគ្រានោះ ព្រះយេហូវ៉ានឹងលូកដៃម្ដងទៀត* ដើម្បីរំដោះរាស្ត្ររបស់លោកដែលនៅសេសសល់ពីស្រុកអាស៊ីរី+ ស្រុកអេហ្ស៊ីប+ ស្រុកប៉ាត្រូស+ ស្រុកគូស+ ស្រុកអេឡាំ+ ស្រុកស៊ីណើរ* ស្រុកហាម៉ាត និងពីកោះទាំងប៉ុន្មាននៅសមុទ្រ។+ ១២ លោកនឹងតាំងសញ្ញាសម្គាល់មួយដល់ប្រជាជាតិនានា ហើយប្រមូលពួកអ៊ីស្រាអែលដែលបានបែកខ្ញែក+ និងពួកយូដាដែលបានខ្ចាត់ខ្ចាយទៅទិសទាំងបួននៃផែនដី ឲ្យវិលត្រឡប់មកវិញ។+
១៣ ចិត្តច្រណែនរបស់ពួកអេប្រាអ៊ីមនឹងលែងមានទៀត+
ហើយអស់អ្នកដែលប្រឆាំងនឹងពួកយូដានឹងសាបសូន្យទៅ។
ពួកអេប្រាអ៊ីមនឹងមិនច្រណែនពួកយូដាទេ
ឯពួកយូដាក៏នឹងមិនទាស់នឹងពួកអេប្រាអ៊ីមដែរ។+
១៤ ពួកគេនឹងវាយលុកទៅលើជម្រាលភ្នំរបស់ពួកភីលីស្ទីនដែលនៅភាគខាងលិច
ហើយពួកគេរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកអ្នកដែលនៅភាគខាងកើត។
ពួកគេនឹងលើកដៃច្បាំង*នឹងជនជាតិអេដំ+និងជនជាតិម៉ូអាប់+
ហើយជនជាតិអាំម៉ូននឹងទៅជាចំណុះពួកគេ។+
លោកនឹងធ្វើឲ្យ*ដៃទន្លេទាំង៧រីងស្ងួតដោយខ្យល់ក្ដៅខ្លាំង
ហើយលោកនឹងធ្វើឲ្យបណ្ដាជនដើរឆ្លងកាត់ទាំងពាក់ស្បែកជើង។